សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហេតុ​អី​គណ​:​កម្ម​ការដេញថ្លៃ​ភាស៊ី​ខេត្ត​ស្ទឹងត្រែង ដេញ​លោក ជា គួង មិនឲ្យ​ចូលរួម​ដេញថ្លៃ​ចំណតរថយន្ត​?!

ហេតុ​អី​គណ​:​កម្ម​ការដេញថ្លៃ​ភាស៊ី​ខេត្ត​ស្ទឹងត្រែង ដេញ​លោក ជា គួង មិនឲ្យ​ចូលរួម​ដេញថ្លៃ​ចំណតរថយន្ត​?!

ស្ទឹងត្រែង​៖ ថ្មីៗ​នេះ​មាន​ករណី​បង្ករ​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​រឿង​ប៉ូលិស​ចូលចាប់​អ្នកចូលរួម​ដេញថ្លៃ​ចំណតរថយន្ត​ស្ទឹងត្រែង​មិនឲ្យ​ចូលរួម​ដេញថ្លៃ​បើទោះបី​សាម៉ីខ្លួន​មាន​ឯកសា​គ្រប់គ្រាន់​សម្រាប់​ការចូលរួម​ដេញថ្លៃ​ក៏ដោយ​!​។

​ករណី​ភ្ញាក់ផ្អើល​នេះ នៅពេល​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ស្ទឹងត្រែង រៀបចំ​ពិធី​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ស្ទឹងត្រែង សម្រាប់​ការធ្វើ​អាជីវកម្ម ឆ្នាំ​២០២៤ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ឆ្នាំ​២០២៣​កន្លងទៅនេះ ករណីយ៍​នេះ​បើ​តាម​ប្រភព​គណនី​ហ្វេ​សប៊ុក​មួយ​លើកឡើងថា ដោយសារ​ចំណតរថយន្ត​ខេត្តស្ទឹងត្រែង​នេះ​គ្រប់គ្រង​ដោយ​គ្រួសារ សាច់ញាតិ លោក ខេង ទិត្យ​សីហា ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង​ច្រើន​ទសវត្ស មកហើយ ។

​យោងតាម​ឯកសារ​ដាក់​ពាក្យ​ចូល​ដេញថ្លៃ​របស់ លោក ជា គួង មាន​ឯកសារ​ចូលរួម​ដេញថ្លៃ​ក៏ដោយ បើសិន​លោក​ជា គួង មិន​មាន​លក្ខណ​:​គ្រប់គ្រាន់​ចូលរួម​ដេញថ្លៃ ហេតុ​អី​ទទួល​ពាក្យ​គាត់​ចូលរួម​ដេញថ្លៃ​?
​ក្នុងពេល​រៀបចំ​ការដេញថ្លៃ​គ្រប់គ្រង​ភាស៊ី​នៅ​មន្ទីរ​ហិរញ្ញ​វត្តុ​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ឆ្នាំ​២០២៣​កន្លងមក លោក ខេង ទិត្យ​សីហា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​បាន​បញ្ជាក់ថា ឈ្មោះ​ជា គួង ដែល​បាន​មក​ទិញ​ពាក្យ​ចូល​ដេញថ្លៃ​គណៈកម្មការ​ថ្នាក់​ខេត្ត មិន​បាន​អនុញ្ញាត​ឱ្យ​ដេញថ្លៃ​ទេ ព្រោះ​កន្លងមក​ឈ្មោះ​នេះ​ធ្វើការ​អនុវត្ត​ការងារ​ភាស៊ី​ក្នុង​ខេត្ត​មិន​មាន​ភាពប្រក្រតី ដូចជា​ផ្នែក​កុងស៊ី​សត្តឃាដ និង​ការវិនិយោគ​ផ្នែក​បរិស្ថាន​ក្នុង​ខេត្ត​ជា​ដើម ទើប​ក្រុម​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត​សម្រេច​មិន​ឱ្យ​ចូល​ដេញថ្លៃ​ព្រោះ​កន្លងមក​បាន​បង្ក​ភាពលំបាក​រួចមកហើយ​?​។​

​ដោយឡែក​លោក ស៊ី សួន អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​មានប្រសាសន៍​គាំទ្រ​ចមណាត់ការ​មន្ទីរ​ហិរញ្ញវត្ថុ​ថា ចំពោះ​អាជីវករ​មិន​បាន​ចូល​ដេញថ្លៃ​ព្រោះ​គណៈកម្មការ​បាន​កំណត់​គោលការណ៍​ច្បាស់លាស់​មិន​អាច​ធ្វើ​ទៅ​តាម​តែ​ការចង់បាន​នោះទេ ព្រោះ​វា​បង្ក​ផល​លំបាក​និង​ធ្វើឱ្យ​មាន​ភាពស្មុគ្រស្មាញ​និង​ប៉ះពាល់​ដល់​ផ្នែក​សន្តិ​សុច​ក្នុង​ខេត្ត​ទើប​គណៈកម្មការ​ចម្រុះ​សម្រេច​មិន​ឱ្យ​ឈ្មោះ​ជា​គួង​ចូល​ដេញថ្លៃ​រឿង​ភាស៊ី​នៅ​ខេត្ត​ស្ទឹងត្រែង​នេះ​។​

​លោក​ជា គួង អាជីវករ​ដែល ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ចេញពី​បរិវេណ​ដេញថ្លៃ​ភាស៊ី​នេះ បានបញ្ជាក់​ថា​៖​លោក​មក​ដាក់​ពាក្យ​ដេញថ្លៃ​ភាស៊ី​បេនឡាន​នៅ​ស្ទឹងត្រែង​នេះ​គឺ​មាន​បំណង​ល្អ​ចង់ឱ្យ​បាន​ចំណូល​ខ្ពស់​ចូល​រដ្ឋ​តែ ប៉ុណ្ណោះ មិន​ត្រូវ​យក​រឿង​ចាស់ មក​កកូរកកាយ បង្ក​ឱ្យមាន​បញ្ហា​និង​ហាមឃាត់​មិនឱ្យ​ដេញថ្លៃ​នោះទេ​។​លោក ជា គួង បាន​សំណូមពរ​ឱ្យ គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ពិនិត្យ​រឿន​នេះ​ឡើង​វិញ​ដើម្បី​ជួយ​រក​ថវិកា​ជូន​ជាតិ​ឱ្យមាន​ភាព​រីកចម្រើន​និង​ធ្វើឱ្យ​ការដេញថ្លៃ​ភាស៊ី​នេះ​មាន​ភាព​សុក្រិត្យ​ផងដែរ​។​គេ​មិន​ទាន់​ដឹង​ថា​ក្រោមលេស​ដែល​លើកឡើង​ដោយ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​មាន​ការធ្ថើ​សនកម្ម​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ឲ្យមាន​តម្លាភាព​តាមច្បាប់់​ហើយឬ​នៅ​នោះ​ទេ​?​ឬ​ទុក​ឲ្យ​ខេត្ត​ធ្វើ​អី​ស្រេច​ចិត្ត​ដើម្បី​ចែក​ទឹកតែ​គ្នា​ផឹក​?៕

 

 

Filed in: ព័ត៌មានជាតិ