សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បទល្មើស​នេសាទ​កើតឡើង​ក្នុង​ដែន​សហគមន៍​នេសាទ​មន្ត្រីជលផល​ស្ងៀមឈឹង​

​បទល្មើស​នេសាទ​កើតឡើង​ក្នុង​ដែន​សហគមន៍​នេសាទ​មន្ត្រីជលផល​ស្ងៀមឈឹង​

​កំពង់ឆ្នាំង ​៖​ តើ​សហគមន៍​នេសាទ​ភូមិ​ស្ទឹង​ស្ងួត​និង​មន្ត្រី​ជំនាញ​ជលផល​ខេត្ត​កំពង់ឆ្នាំង និង​សង្កាត់​កំពង់ត្រឡាច មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ល្អ​ឬ​យ៉ាង​ម៉េច​បាន​ជា​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ជនខិលខូច​ដាក់រ​បាំង​កាត់​ព្រែក​ស្ទឹង​ស្ងួត​ជាច្រើន​សង្កាត់​និង​របាំង​តាម​វា​លំហរ ស្អេក ឆ្កា​ស់ គ្មាន​ការបង្ក្រាប​ទាល់តែ​សោះចឹង​?​។​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​មាន​ឯកឧត្ត​មឌឹត ទីណា​ជា​រដ្ឋមន្ត្រី ហាម​ដាច់ខាត​មិនឲ្យ​មាន​ដាក់រ​បាំង​កាត់​ព្រែករ​បាំង​វែងៗ​ដែល​មានរ​បាំង​ស្បៃ​មុង និង​ការដាក់​សម្រាស់​ព្រមទាំង​ការដាក់​លប​ប្រឹស​មួយរយ​នៅ​ក្នុង​ទន្លេ​ជា​ដាច់ខាត​នោះ បើ​បងប្អូន​ណា​ដឹង​ដឹង​សូមជួយ​ឆ្លើយ​ប្រាប់​ផង​។

​ព្រោះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ស្ងួត ឃុំ​អំពិល​ទឹក ស្រុក​កំពង់​ត្រ​ឡាញ់ ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា សព្វថ្ងៃ​នៅ​ក្នុង​ព្រែក​ស្ទឹង​ស្ងួត​បទល្មើស​នេសាទ​ដាក់រ​បាំង​កាត់​ព្រែក​នៅតែមាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មិន​មាន​ការទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ មិនតែប៉ុណ្ណោះរ​បាំង​វែងៗ​ដូចជារ​បាំង​ស្បៃ​មុង​ដាក់​នៅ​តាម​វា​លំហរ​នៅ​ចំណុច​រនាល​ចងក កន្លែង​លាវ កន្លែង​បី និង​ព្រែក​អណ្ដើក ក្នុង​មួយ​កន្លែង​មួយ​កន្លែង​មិន​ក្រោម​ពី 3 ខ្សែ​ឡើង​ទៅ​នោះ​ទេ ចំណែក​នៅ​ក្នុង​ព្រែក​ស្ទឹង​ស្ងួត​ការដាក់រ​បាំង​ស្កាត់​ព្រែក​ក៏​មិន​ក្រោម​ប្រមាណ​ដប់​កន្លែង​ផងដែរ​។​ករណីនេះ​គេ​សង្កេត​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ជា​បន្តបន្ទាប់​ផងដែរ ប៉ុន្តែ​ជន​ខិលខូច​ហាក់​មិន​ញញើត​និង​មន្ត្រី​ជំនាញ​ទាល់តែសោះ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​អ៊ឹម អឿន​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ស្ទឹង​ស្ងួត​បានឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា នៅ​ភូមិ​ស្ទឹង​ស្ងួត​គាត់​ចង់​សំណូមពរ​ឱ្យ​រំលាយ​សហគមន៍​ចោល​ទៅ ដោយសារតែ​មាន​មេខ្យល់​រត់​ការ​នៅ​ពីក្រោយ​ខ្នង​ហើយ ស្និទ្ធិ​និង​មន្ត្រី​ជំនាញ​សង្កាត់​កំពង់ត្រឡាច ជា​អ្នកទំនាក់ទំនង​បាន​យ៉ាង​ល្អប្រសើរ ទើប​ពួកគេ​ហ៊ាន​ធ្វើ​សកម្មភាព​ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​ទំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នោះឡើយ​។​
​លោក​អ៊ឹម អឿន​បន្ត​ឲ្យដឹង​ផងដែរ​ថា សព្វថ្ងៃ​មាន​អតីត​អនុប្រធាន​សហគមន៍​ចាស់​ឈ្មោះ​ជួន ផង់ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​អ្នករកស៊ី​ដើម្បី​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​ក្នុងការ ប្រព្រឹត្តទៅ​បាន​ហើយ​ការធ្វើសកម្មភាព​បង្ក្រាប​កន្លងទៅ​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​។​

​ចំណែក​ក្រុម​អ្នកប្រព្រឹត្ត​គឺ​មានឈ្មោះ​ដដែលៗ​ហើយ​ក៏​ធ្លាប់​មាន​បញ្ជី​ឈ្មោះ​ដែល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល​ទឹក ស្រង់​ឈ្មោះ​បញ្ជូនទៅ​លោកស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង តាម​បញ្ជា​របស់​លោក​ស្នងការ ដើម្បី​ធ្វើ​សៅ​វត្តា​ជាតិ​រួច​ហើយ​ផង​ដែរ​ប៉ុន្តែ​នៅតែ​មិន​ឃើញ​ជន​នោះ​ខ្លាចរអា​សោះឡើយ​។​លោក​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ស្ទឹង​ស្ងួត​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ការ​ដែល​ជនខិលខូច​ធ្វើ​សកម្មភាព​នេះ​បាន​មិនមែន​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ឬ​របស់​សហគមន៍​នោះ​ទេ​ដូច្នេះ​ស្នើ​ឲ្យ​ថ្នាក់លើ​ជួយ​ពិនិត្យ​និង​រក​ដំណោះស្រាយ ព្រោះ​ប្រជាពលរដ្ឋ​មិន​បាន​ទទួល​ផល​អ្វី​ទាំងអស់​។​

Filed in: ព័ត៌មានជាតិ