សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភាគី​ថៃ​ច្រក​ខ្លង​លឹក​ប៉ោយប៉ែត​ផ្លាស់ប្តូ​រនីតិវិធី​ឆ្លងដែន​បង្ក​ការកកស្ទះ​

ភាគី​ថៃ​ច្រក​ខ្លង​លឹក​ប៉ោយប៉ែត​ផ្លាស់ប្តូ​រនីតិវិធី​ឆ្លងដែន​បង្ក​ការកកស្ទះ​

បន្ទាយមានជ័យ​ ៖ ​កកស្ទះ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត​ជា​ង​៣​ម៉ោង​ទម្រាំ​សម្រួល​គ្នា​ត្រូវ ដោយសារ​តែ​ភាគី​តម្រួត​ថៃ​ធ្វើការ​ស្កេន QRcode ។ ​ការរអាក់រអួល បានធ្វើឱ្យ​ចរាចរណ៍​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​កកស្ទះ សរុប​៦​ម៉ោង គឺ​ចូល​ស្ទះ​៣​ម៉ោង ចេញ​វិញ​ស្ទះ​៣​ម៉ោង កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ក្រុង​ប៉ោយប៉ែ​ត​កកស្ទះ​រាប់ពាន់នាក់ ។

​លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ប្រាប់​កាសែត​ថា នៅពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចេញទៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ឈម​នឹង​ច្រក​ខ្លង​ឡឹ​ក ប្រទេស​ថៃ បាន​កកស្ទៈ​៣​ម៉ោង ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១០​ព្រឹក ។ នៅពេល​ប្រជាពលរដ្ឋ​ត្រឡប់​មក​វិញ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា បាន​កកស្ទះ​៣​ម៉ោង​ដែរ​គឺ​ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៨​យប់ ។ ភាគច្រើន​ជា​អាជីវករ​ខ្មែរ​ដែល​ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ប្រទេស​ថៃ ពលករ កម្មករ និង​សិស្សានុសិស្ស ដែល​ចូលមក​ច្រក​ព្រំដែន​កម្ពុជា​វិញ ។​

​លោក​បាន​បញ្ជាក់ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការកកស្ទះ​ពលរដ្ឋ​ខ្មែរ​ចេញ​-​ចូល​កម្ពុជា​-​ថៃ គឺ​ប័ណ្ណ​ព្រំដែន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវបាន​ភាគី​ថៃ​តម្រូវ​ឱ្យ​ស្កេន QRcode ចេញពី​ប្រទេស​និង​ចូល​ប្រទេស​ថៃ ជាប្រចាំ តែ​ការងារ​នេះ បង្ក​ឱ្យ​កកស្ទះ នៅពេល​ខ្លះ​ប្រព័ន្ធ​សេវា​អ៊ី​ន​ធើរ​ណែ​ត​មាន​ការរអាក់រអួល​មិន​ដើរ ឬ​ដាច់​ជ​យថាហេតុ ។ ទំ​រាំ​ភ្ជាប់​វិញ​ទើប​បង្ក​ការកកស្ទះ តែ​បញ្ហា​នេះ មិន​រាល់​ថ្ងៃ​នោះ​ទេ ។

លោក​ប្រធាន​ស្នាក់ការ​បញ្ជាក់ថា ភាគី​ថៃ​បាន​តម្រូវឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រថាប់ត្រា​ដាច់ដោយឡែក​ពីគ្នា ពោល​គឺ​មិន​ឱ្យ​លាយឡំ​ត្រា (​កម្ពុជា​-​ថៃ​)​ក្នុងពេល​តែមួយ​ដូច​ពីមុន​ទេ​(​ត្រា​ភាគី​កម្ពុជា ត្រូវ​នៅ​ផ្សេង​ពី​ត្រា​ភាគី​ថៃ​) ។​លោក​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មិន​បាន​ពន្យល់​ទេ​ថា​តើ​ភាគី​ថៃ​ចាប់ផ្តើម​អនុវត្តន៍​បែប​នេះ​មាន​ជូនដំំណឹង​និង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ដែរ​ឬទេ​?៕

Filed in: ព័ត៌មានជាតិ