សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​សន្តិសុខ​លឹម​ឈាង​ហាក់​១​នាក់​បាន​ប្រើ​អំពើហឹង្សា​ទៅលើ​បុរស​ពីរ​នាក់​អោយរបួសធ្ងន់​និង​ស្រាល​ទាំង​ពីរ​នាក់​

ប្រធាន​សន្តិសុខ​លឹម​ឈាង​ហាក់​១​នាក់​បាន​ប្រើ​អំពើហឹង្សា​ទៅលើ​បុរស​ពីរ​នាក់​អោយរបួសធ្ងន់​និង​ស្រាល​ទាំង​ពីរ​នាក់​

​រាជធានី​ភ្នំពេញ ៖ ប្រធាន​សន្តិសុខ​បុរី​លឹម​ឈាង​ហាក់​ម្នាក់​រួម និង​បក្ខពួក​ជាច្រើន​នាក់​បាន​ប្រើ​អំពើហឹង្សា​ទៅលើ​បុរស​ពីរ​នាក់​កំពុង​ផឹកស្រា​អោយ​របួស​ប៉ោង​មុខមាត់​ជា​ទំ​ម្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩.៤0​នាទី​យប់​ត្រូវ​និង​ថ្ងៃទី​៤​ខែ​ក​ញ​កញ្ញា​ឆ្នាំ​២០១៦ ស្ថិត​តាមផ្លូវ​បេតុង​ក្នុង​បុរី​លឹម​ឈាង​ហាក់​ក្នុង​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ​។​

​យាង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ទី​១ មានឈ្មោះ​ទុន​សៀង​ហៃ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មាន​មុខរប​ធ្វើការ​រោងចក្រ ជនរងគ្រោះ​ទី​២​មានឈ្មោះ​មានឈ្មោះ​លឹម​ភារម្យ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មានមុខ​របរ​ធ្វើការ​រោងចក្រ​ស្នាក់នៅ​ជាមួយគ្នា​។​

​ចំណែក​ជនដៃដល់​មានឈ្មោះ វឿន សា​រុំ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​មុខរប​ជា​ប្រធាន​សន្តិសុខ​ក្នុង​បុរី​លឹម​ឈាង​ហាក់​ប្រនាម​៨៨ មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​កំពុងស៊ី​ផឹង​នៅមុខ​ផ្ទះ​របស់​ខ្លួន​ស្រាប់តែ​លេចមុខ​សន្តិសុខ​រូបនេះ​រួម​ទាំង​បក្ខពួក​៦​ទៅ​៧​នាក់​បាន​បើក​ម៉ូតូ​បី​គ្រឿង​បាន​មក​ឈប់​ម៉ូតូ​ចុះមក​មិន​បាន​សួរនាំ​ទេ ក៏​នាំគ្នា​ព្រួត​វ៉ៃ​ទៅលើ​បុរស​ទាំង​ពីរ​រួច​ហើយ​ដាក់​ខ្នោះដៃ​ទាំង​ពីរ​នាក់​ដឹក​តាម​ម៉ូតូ​មក​ដាក់​ក្នុង​បុរី​លឹម​ឈាង​ហាក់​ហើយ​ធ្វើ​សកម្មភាព​វ៉ៃ​ទៀត​ចោតថា​បាញ់​ចំ​ពាម​ទៅ​ខ្លួន​តែ​ជនរងគ្រោះ​ឆ្លើយថា​មិន​បាញ់​ទេ​ខណៈ​ពេល​នោះ​ជនដៃដល់​នៅ​បន្ត​វ៉ៃ​បណ្ដាល​អោយ​ប៉ោង​មុខ​រង​របួស​ជា​ទម្ងន់ និង​ម្នាក់​រង​របួសស្រាល​ឡើង​ខៀវ​ភ្នែក​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​បាន​ឃាត់ខ្លួន​ជនដៃដល់​ភ្លាមៗ មក​សាកសួរ​នៅ​នៅ​ប៉ុស្តិ៍​ខណ្ឌ​ដង្កោ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។  ចំណែក​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​រួចរាល់​ហើយ​ដែរ ៕

 

IMG-20160905-WA0058 IMG-20160905-WA0056

Filed in: សន្តិសុខសង្គម