សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧត្តមសេនីយ៍ឯកប្រ​កា​ស​ប្រឈម​បណ្តឹង​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន​ស្រា​មួយ​

​ឧត្តមសេនីយ៍ឯកប្រ​កា​ស​ប្រឈម​បណ្តឹង​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន​ស្រា​មួយ​

ភ្នំពេញ​៖​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ លោក​ឧត្តមសេនីយ៍ឯក គឹម ជាតិ​បាន​បដិសេធ​និង​ប្រកាស​ពី​ការត្រៀម​វាយបក​ចំពោះ​ការចោទប្រកាន់​លោក​ករណីយ៍​ពុករលួយ​។​សូមបញ្ជាក់​ថា​លោក​ឧត្តមសេនីយ៍ឯ​កគឹម​ជាតិ​ប្រឈម​នឹង​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ការទាមទារ​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​ពី​ម្ចាស់​ក្រុមហ៊ុន ឈី​វ ទី​ម៉ិច គ្រុប ផលិត​ស្រា​ចំរុះ និង​ប្រេងកូឡា អំឡុង​ចុះទៅ​ត្រួតពិនិត្យ​ដោយ​ចោទប្រកាន់​ថា​មិន​ស្របច្បាប់ ដើម្បី​ជា​ថ្នូរ​នឹង​ការមិនបិទ​ដំណើរការ​ក្រុមហ៊ុន​។​

​នៅក្នុង​ពាក្យបណ្តឹង​តាមរយៈ​មេធាវី​ប្តឹង​ចូល​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ម្ចាស់​ក្រុមហ៊ុន បាន​ស្នើសុំ​ឱ្យ លោក គឺ​ម ជាតិ ប្រគល់​ស្រា​ចំនួន ៤៨​ដប ដែល​បាន​ដកហូត ស្នើសុំ​ឱ្យ​លោក គឹម ជាតិ ប្រគល់​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​ឱ្យ​មក​ក្រុមហ៊ុន​វិញ និង​ស្នើសុំ​ឱ្យមាន​វិធានការោ​ផ្លូវ​ច្បាប់​ចំពោះ​លោក គឹម ជាតិ ដែល​ធ្វើឱ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​។​ការពិត​ពាក្យុ​បណ្តឹងក​រ​ណីយ៍​ពុករលួយ​ចឹង​វា​គួ​តែ​ជា​សមត្តកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​អ្នកចាត់ការ​ព្រោះ​វា​ជា​បទល្មើស​វិតិក្រម​ដែល​ប្រើ​អំនាច​ដើម្បី​រក​ផលប្រយោជន៍​។​

តែ​ផ្ទុយទៅវិញ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បាន​បញ្ជាក់​ឱ្យដឹង​តាមរយៈ​ផេ​កក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​៨​ធ្នូ​ថា បណ្តឹង​លើ​លោក គឹម ជាតិ ជា​បណ្តឹង​ព្រហ្មទណ្ឌ​ដែល​ក្រសួង​បាន​ផ្ទេរ​បណ្តឹង​នេះ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បំពេញ​នីតិវិធី​បន្ត​(​ទៅវិញ​)​។​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ក្នុង​ភាព​បង្កា​ថា​៖ «​ប៉ុន្តែ​ជា​លទ្ធផល យើង​អត់​ទាន់​អាច​និយាយបាន​នៅឡើយ​ទេ ពីព្រោះ​ការស្រាវជ្រាវ ការស៊ើបអង្កេត គឺ​ត្រូវការ​ពេលវេលា ត្រូវការ​ប្រមូល​នូវ​ភាគី​ពាក់ព័ន្ធ​ធ្វើ​ជា​សាក្សី ប្រមូល​នូវ​ព័ត៌មាន ប្រមូល​នៅ​វត្ថុតាង​នានា​ដើម្បី​ធ្វើ​ការកំណត់ និង​ធ្វើ​របាយការណ៍​សំយោគ​មួយ​ជូន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដើម្បី​សម្រេច និង​មាន​ចំណាត់ការ​បន្តបន្ទាប់​ទៅមុខទៀត​»​។​

បើ​តាម​លោក ទូច សុឃៈ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អភិ​សន្តិ​បណ្ឌិត ស សុខា កន្លងមក​បាន​ចេញ​សេចក្តីប្រកាស​ផ្អាក​ឱ្យ​មន្ត្រី​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​ចុះ​ត្រួតពិនិត្យ និង​ចុះ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ក្រោយពី​មាន​ភាពប្រក្រីតី​មួយចំនួន​ចំពោះ​ការបំពេញភារកិច្ច​របស់​មន្ត្រី​ជំនាញ​កាល​ពី​ខែកញ្ញាក​ន្ល​ង​មក​ពេល​ដែល​រាជរដ្ឋាភិបាល​ថ្មី​កើតឡើង​។​ក្រុមហ៊ុន ឈី​វ ទី​ម៉ិច គ្រុប កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៣​កន្លងទៅ តាមរយៈ​ក្រុម​ហ៊ុម​មេធាវី​តំណាង​ឲ្យ​ខ្លួន បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អគ្គាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​ប្ដឹង​លោក គឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ ថា​កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​បាន​ដឹកនាំ​ក្រុមការងារ ចូលមក​ក្នុង​ទីតាំង​ឃ្លាំង​ស្រា​ស្របច្បាប់​របស់​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​ថា​ផលិតផល​របស់​ក្រុមហ៊ុន មានដូចជា ស្រា​ចំរុះ និង​ប្រេងកូឡា ប្រេងខ្យល់ មិន​ស្របច្បាប់​។​

​ក្នុងនោះ តម្រូវ​ឲ្យ​ដក​ស្រា​មួយចំនួន​ទៅ​ពិនិត្យ និង​តម្រូវ​ឲ្យ​បិទ​សៀ​ល​លើ​ទ្វារ​ឃ្លាំង​មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បាន និង​ទាមទារ​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ និង​ការបើក​អោយ​ដំណើរការ​អាជីវកម្ម​ធម្មតា​វិញ​។ ដោយ​ខ្លាច​រាំងស្ទះ​ដល់​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន ក៏​បាន​យល់ព្រម​ប្រគល់​សាច់​ប្រាក់សុ​ទ្ធ​ឲ្យ ក្រុម​លោក គឹម ជាតិ តាម​ការទាមទារ នៅ​ល្ងាច​ថ្ងៃ​ដដែល និង​បង្គាប់​ឲ្យ​អ្នក​តំណាង​ក្រុមហ៊ុន ផ្តិត​មេ ដៃ​ព្រម​ទទួល​លើ​កិច្ចសន្យា​ស្នើសុំ​កែប្រែ​កំហុស ដោយ​លើ​លិខិត​នោះ​ពុំ​មាន​ចុះ​លេខ​ចេញ​របស់​លេខាធិកាដ្ឋានជា ផ្លូវការ​ឡើយ​។​

​លោក ទូច សុឃៈ បានបញ្ជាក់​ថា ប្រសិន​ម្ចាស់​អាជីវកម្ម ម្ចាស់​ផលិតផល​ទាំងឡាយណា​ដែល​ធ្លាប់​រងគ្រោះ​ដោយ​ភាពយុត្តិធម៌​ដោយសារ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ចុះ​ទៅ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ អាច​ដាក់​ពាក្យបណ្តឹង​មក​ក្រសួងមហាផ្ទៃ​ដោយ​ពុំ​ចាំបាច់​បារម្ភ​ពី​សុវត្ថិភាព​ឡើយ​។​បើ​តាម​ពាក្យ​ប្តឹង​លោក​ឧត្តមសេនីយ៍ឯក គឹម ជាតិ​អនុ​ប្រធាគណៈ​កម្មា​ធិ​ការ ប្រឆាំង​ផលិតផល​ក្លែងក្លាយ មាន​លោកនាយ​ឧត្តមសេនីយ៍មៀច​សុផាន់​ណា​រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​បាន​ជំរិត​ប្រាក​ពេល​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្រា​មួយ​កន្លែង​កាលពី​ខែ​វិច្ឆិកា ។​

​គណៈកម្មាធិការ ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ធ្លាប់​ផ្ទុះ​រឿង​អាស្រូវ​ជាច្រើន​ដង​រហូតដល់​មាន​ការផ្លាស់ប្តូ​សមាជិក​គណកម្មាធិការ​ម្តង​កាលពី​អាណត្តិ​ទី​៦​ពេល​សម្តេច​ក្រឡាហោម​សខេង​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​ទោះបី​យ៉ាងណា​គេ​មិន​ជៀង​ថា​សំណុំរឿង​នេះ​អាច​លេចចេញ​ជា​លទ្ធផល​ដែល​ឈាន​ទៅ​ពិន័យ​លោក​ឧត្តមសេនីយ៍គឺម​ជា​តិ​នោះ​កើត​ទេ​លើកលែង​តែ​វា​ស្ថិត​ក្នុង​ដៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ស្ថិតនៅក្រោម​ការតាមដាន​ត្រួតពិនិត្យ​របស់​នាយករដ្ឋមន្ត្រី​។​តើ​លោក​គឹម​ជាតិ​ដោយឡែក​និង​ជាពិសេស​លោក​នាយ​ឧត្តមសេនីយ៍មៀច​សុផា​ន់ណា​ជា​ប្រធាន​សុខចិត្ត​ឲ្យ​រឿង​ចោទប្រកាន់​បទល្មើស​ពុក​រលួយ​ដែលមាន​ឥទ្ធិពល​ដល់​ខ្លួន​ចេញ​សាច់​ការកើត​ដែរ​?៕

Filed in: ព័ត៌មានជាតិ