សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចំ​ខួប​១០០​ថ្ងៃ​នៃ​ការចូល​កាន់តំណែង​នាយករដ្ឋមន្ដ្រី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​

​ចំ​ខួប​១០០​ថ្ងៃ​នៃ​ការចូល​កាន់តំណែង​នាយករដ្ឋមន្ដ្រី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​

​ភ្នំពេញ​៖ ​លោក ផាម មិ​ញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​ការអបអរសាទ​ររ​បស់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ អំឡុង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​០២​ថ្ងៃ ចាប់ពី​១១ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​តំណែង​នាយករដ្ឋមន្ដ្រី​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​នេះ​ចំ​ខួប​១០០​ថ្ងៃ​នៃ​ការ​កាន់តំណែង​។​

​ក្នុង​ការបំពេញ​ទស្សនកិច្ច​នេះ​មាន​ឯកសារ​ចំនួន​៣ ដែល​ជា​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) រវាង​កម្ពុជា និង​វៀតណាម ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង លោក ផាម មិ​ញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ឯកសា​រទាំង​៣​នោះ រួមមាន​៖
១៖ អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម​២៖ អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង អន្តរជាតិ និង​បណ្ឌិត្យសភា​ការទូត​វៀតណាម​៣៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​វៀតណាម​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាននិងកំពុង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ស្សន​កិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់ ១២ ខែ​ធ្នូ ឆ្នាំ​២០២៣ តប​តាម​ការអញ្ជើញ​របស់​លោក ផាម មិ​ញជិញ នាយករដ្ឋមន្ដ្រី​វៀតណាម​។​សូមបញ្ជាក់​ថា​ក្នុង​កម្មវិធី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង ឯកឧត្តម​នាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹង​ជួប​ប្រជុំ​ទ្វេភាគី ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រួមមាន​អប់រំ ពាណិជ្ជ កម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វ​ប្ប ធម៌ សន្តិសុខ ការពារជាតិ និង​កិច្ច ការ​ព្រំដែន ជាដើម​។ បញ្ហា​អនុតំបន់ តំបន់ និង​អន្តរជាតិ​ដែល​ជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម​ក៏​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​ផង​ដែរ​។​

នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​កិច្ចព្រមព្រៀង​មួយ​ចំនួន និង​ធ្វើ​ជា​សហ​អធិបតី​ក្នុង​វេទិកា​កម្ពុជា​-​វៀតណាម​ស្តីពី ការ ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​។ សម្តេច​ធិបតី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ជាមួយ ឯកឧត្តម ង្វៀន ហ្គី​ចុង (NGUYEN Phu Trong) អគ្គលេខាធិការ​នៃ​គណៈ​កម្មា​ធិ ការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ឯកឧត្តម វ៉ វ៉ាន់​ធឿង (VO Van Thuong) ប្រធាន​រដ្ឋ​វៀតណាម និង​ឯកឧត្តម រឿង ទិញ​ហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា​វៀតណាម​។ សម្តេច​ធិបតី​ក៏​នឹង​អនុញ្ញាត​ជូន​លោក ជំទាវ ង្វៀន ធី​ថាញ់ (NGUYEN Thi Thanh) ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​- វៀតណាម ព្រមទាំង​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ហូជីមិញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ផង​ដែរ​។ សម្តេច​ធិបតី​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ស្តីពី​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម នៅ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​ទីក្រុង​ហាណូយ​។

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិបតី​ទៅកាន់​ប្រទេស​វៀតណាម​បង្ហាញ​ពី​ការធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង ឈរ​លើ​ស្មារតី «​ភាព​ជា​អ្នក​ជិត ខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​» រវាង​កម្ពុជា និង​វៀតណាម​ដើម្បី​ផលប្រយោជន៍ ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ​។​ដោយឡែក​ក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង (Nguyen Phu Trong) អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង បាន សម្តែង នូវ​ការអបអរសាទរ​ចំពោះ សម្តេច​ធិបតី ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​

​អគ្គលេខាធិការ​បក្ស​កុំមុយនិស្សត​វៀតណាម​ដ៏​មាន​ឥទ្ធីពល ក៏​បាន​សម្តែង នូវ​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន រហូត​នាំឱ្យ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ។ ឯកឧត្តម​អគ្គលេខាធិការ បាន​គូសបញ្ជាក់​បន្ថែមទៀតថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​ធិបតី នា​ឱកាស​នេះ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម នឹង​មាន​វឌ្ឍនភាព​រី​ក​ចម្រើន​រឹងមាំ​បន្ថែម​ទៀត ។ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង ក៏​បាន​បង្ហាញ​នូវ សុទិដ្ឋិនិយម​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់ សម្តេច​ធិបតី គឺ​កម្ពុជា​នឹង​បន្ត​ការអភិវឌ្ឍ​កាន់តែ​ខ្លាំងក្លា​ទៅមុខ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ក៏​នឹង​ត្រូវ​បាន លើកកម្ពស់​ឱ្យ​កាន់តែ​ប្រសើរ​ធូរធារ​ចម្រុងចម្រើន ។​

​សម្រាប់​ប្រទេស​កម្ពុជា​និង​វៀតណាម​មាន ទំហំ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​រវាង​កម្ពុជា និង​វៀតណាម ក្នុង​រយៈពេល ១១​ខែ​ដំបូង ឆ្នាំនេះ សម្រេច​បាន​ទំហំ​ទឹកប្រាក់ ៥.៨៧៧​លាន​ដុល្លារ កើនឡើង ៦,៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២​។ អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឲ្យដឹង​ថា​តួលេខដ​ដែល​នេះ បាន​បង្ហាញ​ទៀត​ថា ក្នុង​រយៈពេល ១១​ខែ​នេះ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​មុខ​ទំនិញ​នានា ទៅកាន់​ប្រទេស​វៀតណាម មានតម្លៃ​ទឹកប្រាក់​ប្រមាណ ២.៦១១​លាន​ដុល្លារ កើនឡើង ៣៧,៨%​។ ចំណែកឯ ការនាំ​ចូល​របស់​ប្រទេស​កម្ពុជា ត្រឡប់មក​ពី​ប្រទេស​វៀតណាម​វិញ មានតម្លៃ​ទឹកប្រាក់ ៣.២៦៦​លាន​ដុល្លារ ថយចុះ ៩,៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​មុខ​ទំនិញ​របស់​កម្ពុជា នាំចេញ​ទៅ​កាន់​ប្រទេស​ក្បែរ​ខាង​មួយ​នេះ​ជា​ផលិតផល​កសិកម្ម រួមមាន គ្រាប់ស្វាយចន្ទី ដំឡូង​មី ស្រូវ ពោត និង​ជ័រកៅស៊ូ ជាដើម​។ ដោយឡែក​មុខទំនិញ​សំខាន់ៗ ដែល​កម្ពុជា នាំចូល​ពី​ប្រទេស​វៀតណាម រួមមាន ប្រេងឥន្ធនៈ គ្រឿងឧបភោគ​បរិភោគ សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ គ្រឿង​សំណង់ ជី​កសិកម្ម និង​បន្លែ​ផ្លែឈើ ជាដើម​។​

​លោក សុខ ចិន្ដា​សោភា រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​កំពុង​អមដំណើរ​សម្ដេច​ធិបតី នៅ​រដ្ឋធានី​ហាណូយ​នោះ បាន​ថ្លែង​កត់សម្គាល់​ពី​ប្រវត្តិ​ទំនាក់ទំនង​ប្រពៃណី​ដ៏​ពិសេស​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​នៅ​រាជធានី​ភ្នំពេញ​ថា ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​វៀតណាម មាន​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​ដ៏​ស្អិតរ​មួ​ត​ទាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៥០​មកម្ល៉េះ ពោល​គឺ​នា​សម័យ​អាណានិគមនិយម​បារាំង​ដែល​គ្រា​នោះ​ទាំង​កម្ពុជា​និង​វៀតណាម​បាន​គិតគូរ​ប្រតិបត្តិ​ការធ្វើសកម្មភាព​ដើម្បី​ទាមទារ​ឯករាជ្យ​ជូន​ប្រទេស​ជាតិ​រៀងៗ​ខ្លួន​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​របស់​សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត នៅ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​មួយ​។ ក្រុម​អ្នកវិភាគ​នយោបាយ​ក្នុងប្រទេស​កម្ពុជា​និង​វៀតណាម ហើយ​និង​តំបន់​បាន​កត់សម្គាល់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​ថា​ជា​ដំណើរ​ទស្សនកិច្ច​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង​ប្រពៃណី​ដ៏​ពិសេស​រវាង​កម្ពុជា​-​វៀតណាម​។ ហើយ​ម្យ៉ាងវិញទៀត​ក៏​អាច​នឹង​បន្ធូរបន្ថយ​បាន​នូវ​ភាព​តានតឹង​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង ដោយហេតុ​ថា​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នឹង​ក្លាយជា​ភ្ញៀវ​ផ្លូវ​បក្ស​/​ផ្លូវរដ្ឋ តាម​ការអញ្ជើញ​របស់​លោក ង្វៀន ហ្វ៊ូ​ចុក អគ្គលេខា​បក្ស​កុម្មុយនីស្ដ​វៀតណាម និង​លោក វ៉ វាន់​ធឿង ប្រមុខរដ្ឋ​វៀតណាម​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចាកចេញ​ពី​រដ្ឋធានី​ហាណូយ និវត្តន៍​មក​កាន់​មាតុភូមិ​វិញ​នា​ព្រលប់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រោយ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​គ្រា​ដំបូង​នេះ​៕

Filed in: ព័ត៌មានជាតិ