សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​អត់​បាន​ទទួល​ប័ណ្ណ​ប្រាប់ថា អត់​មាន​ខ្សែ អត់​ឈ្មោះ​ចូលជួប សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​

​ពលរដ្ឋ​អត់​បាន​ទទួល​ប័ណ្ណ​ប្រាប់ថា អត់​មាន​ខ្សែ អត់​ឈ្មោះ​ចូលជួប សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​

​សៀមរាប​៖​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៨​ខែ​ធ្នូ ឆ្នាំ​២០២៣​កន្លងមកនេះ មាន​ពលរដ្ឋ​អត់​បាន​ទទួល​ប័ណ្ណ ប្រាប់ថា អត់​មាន ខ្សែ អត់​ឈ្មោះ​ចូលជួប សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ដូច​គេ​ទេ​?​។​គេ​មិនដឹងថា ហេតុអ្វី អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​បន្ទាយស្រី មិន​ព្រម​ចែក​បណ្ណ​ឲ្យ​ប្រជាជន​ដែល​មាន​ក្បាលដី​ក្មុង តំបន់​រុន​តា​ឯក​នោះទេ​? ។​ក្រៅ​ពី​រឿង​មិន​មានបណ្ឌ​ចូលក៏​មាន​ពត៍មាន​ថា មាន​អ្នក​មិន​រស់​នៅក្នុង​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​ប័ណ្ណ​ចូលរួម​កម្មវិធី​ជា​មួយ​ថ្នាក់ដឹកនាំ​ដែរ​។ ចំណែក​ពលរដ្ឋ​ដែល​រស់នៅ​រាល់​ថ្ងៃ​មួយ​ចំនួន​មិន​បាន​ប័ណ្ណ​ចូលរួម​នោះទេ​។ សូម​រំលឹក​ផង​ដែរ​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​អ្នកភូមិ​នៅ​តំបន់​អង្គរ​ត្រូវ បាន​តម្រូវ​ឲ្យ​រុះរើ​ផ្ទះ​មក​រស់នៅ​តំបន់​រុន​តា​ឯក ស្រុក​បន្ទាយស្រី​។​

​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង សរុប​ជិត​៣​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប សម្ដេច​ធិបតី​បាន​ថ្លែងថា «​ខ្ញុំ​មើល​កន្លែង​នេះ​មិនមែន​ជា​ស្រុក​ធម្មតា​ទេ ហើយ​សម្ដេច​តេជោក៏បាន​ដាក់​ទិសដៅ​ហើយ​ថា ហេដ្ឋារចនាសម្ពន្ធ​កន្លែ​ង​នេះ​គួរ​រៀបចំ​ទៅ​ជា​ទីក្រុង ដូច្នេះ​ត្រូវ​រៀបចំ​បំពេញ​លក្ខខណ្ឌ​ទៅ​ជា​ក្រុង​រុន​តា​ឯក​»​។​

​សម្ដេច បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សហការ​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ និង​ប្រព័ន្ធ​រដ្ឋបាល​ឱ្យ​សម្រេច​បាន​តាម​ទិសដៅ​នេះ ខណៈ​ហេដ្ឋារចនាសម្ពន្ធ​សម្រេ​ចបាន​ជាច្រើន​គួរឱ្យក​ត់​សម្គាល់​ហើយ​។​
​សម្ដេច​ធិបតី​បានបញ្ជាក់​ថា នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​មាន​ផ្លូវ​ច្រើន​ហើយ គឺ​មាន​ដល់​ទៅ​ជាង​២០០​ខ្សែ ឬ​ជិត​៣០០​ខ្សែ​ឯ​ណោះ ក្នុងនោះ​មាន​ផ្លូវ​បេតុង​៥៥​ខ្សែ​។ ចំណែក​ទឹកស្អាត និង​អគ្គិសនី​ក៏​បាន​ត​ភ្ជាប់​ជា​បណ្ដើរៗ​ហើយ ទោះបីថា​មិន​ទាន់​គ្រប់​១០០​ភាគរយ ក៏​ធ្វើ​បាន​ច្រើនជាង​៤០០​ថ្ងៃ​ឬ​៥០០​ថ្ងៃ​មុន​ដែរ​។ ពេលវេលា​៤០០​ថ្ងៃ ធ្វើ​បាន​ប៉ុណ្ណេះ ពិតជា​មិន​ធម្មតា​ទេ គឺ​ខិតខំ​ប្រឹងប្រែង​ណាស់ ដើម្បី​បាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ថា មិន​យូរ​ទេ ហេដ្ឋារចនាសម្ពន្ធ​នៅ​តំ​បន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​នឹង​រីកចម្រើន​ទៅ​ជា​ទីក្រុង​មួយ​។​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​យកចិត្ត​ទុក​ចំពោះ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​តាំងពីដើម​អាណត្តិ​មកម្ល៉េះ ដោយ​បាន​ដាស់តឿន​ឱ្យ​លោក សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី តាមដាន​ការងារ​អភិវឌ្ឍន៍​នៅ​ទីនេះ​ឱ្យ​បាន​ជាប់ ព្រោះ​មិន​អាច​ព្រលែង​ដៃ​ចោល​បានទេ​។ សម្ដេច​ធិបតី​បាន​បញ្ជាក់ទៀតថា កិច្ចការ​ទាំងឡាយ​នៅតែ​មិន​បន្ត​អនុវត្ត​ជូន​ប្រជាពលរដ្ឋ​ទៅមុខទៀត មិន​ទុក​ប្រជាពលរដ្ឋ​ចោល​នៅ​តំបន់​អភិវឌ្ឍន៍​ទាំង​២​នេះឡើយ​៕

Filed in: ព័ត៌មានជាតិ