សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឡើង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឡើង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ​៖​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ត្រូវ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោតឲ្យ​ឡើង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ ។​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រតិភូ​តំណាង​ជាង ៣២០០​នាក់ បាន​ចូលរួម​ក្នុង​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៤ អាណត្តិ​ទី​៥​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៩​ធ្នូ​។ បន្ថែម​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​មួយទៀត​ធ្វើឲ្យ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​ដល់​ចំនួន​៥​រូប រួមមាន​សម្តេច ស ខេង ។​សម្តេច សាយ ឈុំ សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន និង​សម្តេច ហ៊ុន ម៉ា​ណែ​ត​។

​មហាសន្និបាត​វិសាមញ្ញ័​តំណាង​គណបក្ស ក៏​មាន​ការបោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍រ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២៣​រូប​ថែមទៀត និង​សមាជិក​គណកម្មាធិការ​កណ្តា ថ្មី​ចំនួន ៤៩៦ នាក់​ថែមទៀត​ធ្វើឲ្យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​ដល់ ១.៣១២​រូប ។​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​កាន់​ប្រជាជន​កម្ពុជា ពីមុន​មាន​សរុប​៣៦​រូប តែ​ស្លាប់​ម្នាក់ និង​ព្យូរ​តួនាទី​ម្នាក់ នៅសល់​៣៤​រូប​។ ក្រោយ​ពី​បោះឆ្នោត​ជ្រើសតាំង​បំពេញ​បន្ថែម​ចំនួន​២៣​រូប បាន​ធ្វើឲ្យ​សមាសភាព​ដឹកនាំ​ក្បាលម៉ាស៊ីនគណ​បក្ស​នេះ​កើន​ដល់​៥៧​រូប​ក្នុងពេល​ដែល​សមាជិក​គ​ណ​បក្ស​កើន​ដល់​៧​លាន​នាក់​។​ដោយឡែក​សម្រាប់​ការងារ​ដឹកនាំ​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៤ អាណត្តិ​ទី​៥ (CPP) បានដាក់​ទិសដៅ​បន្ត​ជំរុញ​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ ក្នុង​វិស័យ​នានា​ប្រកបដោយ​ឆន្ទៈ​មុត​ស្រួច និង​សង្គតិភាព តាម​អភិក្រម “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​”​។​

​សេចក្ដីសម្រេច​មហាសន្និបាត​វិសាមញ្ញ​គណកម្មាធិកា​កណ្តាល របស់​គណបក្ស​ប្រជាជន​កម្ពុជា បានឲ្យដឹងថា មហា សន្និបាត បាន​ពិនិត្យ​ពិភាក្សា​យ៉ាង​ល្អិតល្អន់​អំពី​បញ្ហា​ប្រឈម​នានា នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ ទាំង​កត្តា​ខាងក្នុង ទាំង​កត្តា​ខាងក្រៅ ហើយ​បាន​ធ្វើ​ស្វ័យ​ត្រួតពិនិត្យ​ចំពោះ​ចំណុច​ខ្វះខាត​ផ្សេងៗ ក្នុង​ការអនុវត្ត​គោលនយោបាយ ក៏​ដូច​ក្នុង​ការកសាង​ពង្រឹង​គណបក្ស​។​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បានបេ​ជ្ញា​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ ខិតខំ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០២៤ ឲ្យបាន​សម្រេច​តាម​ការគ្រោងទុក លើ​មូលដ្ឋាន​ប្រើប្រាស់​ដោយ​ឈ្លាសវៃ នូវ​ភាព​អំណោយផល​នានា​របស់​កម្ពុជា និង​ការជំរុញ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ និង​ក្របខណ្ឌ​គោលនយោបាយ​នានា របស់​រាជរដ្ឋាភិបាល នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លើសពីនេះ​ទៀត មហាសន្និបាត​វិសាមញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នឹង​បន្ត​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព បរិ​យាប​ន្ន និង​ចីរភាព​ហិរញ្ញវត្ថុ តាម​ស្មារតី “​មិន​បោះបង់​ចោល​ប្រជាពលរដ្ឋ​ណា​ម្នាក់​” និង​ស្មារតី​បុរេ​សកម្ម សំដៅ​ធានា​សន្តិសុខ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន ជា​ពិសេស​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ទាំង​នៅ​ទីជនបទ និង​ទីប្រជុំជន​។ ព្រមជាមួយ​នោះ ជំរុញ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង ៦​ចំណុច និង​កម្មវិធី​ជំនួយ​សង្គម​ផ្សេងៗ​ទៀត ដើម្បី​ធានា​ស្ថិរភាព និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​។​

​ក្នុងនោះដែរ ក៏​នឹង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល លើកកម្ពស់​សុខុមាលភាព​សង្គម និង​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស បន្ត​លើកកម្ពស់​ជីវភាព​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្ត​ជន និង​អតីតយុទ្ធជន លើកកម្ពស់​ការការពា​រ​សិទ្ធិ សេចក្តីថ្លៃថ្នូរ និង​ផលប្រយោជន៍​របស់​កម្ម​ក​រ​-​និយោជិត និង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នានា​របស់​អាជីវករ អ្នកលក់ដូរ និង​អ្នក​ប្រកប​របរ​រកស៊ី​ផ្សេងៗ​ទៀត​ក្នង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​៕

Filed in: ព័ត៌មានជាតិ