សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុង​ពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​

​ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុង​ពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​

​ភ្នំពេញ​: នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ធ្វើ​ការបណ្តេញ​ជនជាតិ​វៀតណាម​សរុប ២៥៨​នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​(Online Scam) ចេញពី​កម្ពុជា តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​

​ជនជាតិ​វៀតណាម​ទាំង​២៥៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​សង្កាត់​ស្វាយជ្រុំ ក្រុង​អរិយ្ស​ត្រ ខេត្ត​កណ្តាល ពាក់ព័ន្ធ​បទល្មើស​ទី​១ បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​(Online Scam) ទី​២ បទល្មើស​ធ្វើ​ការងារ​ខុស​ច្បាប់​ដោយ​គ្មាន​ប័ណ្ណ​ការងារ ទី​៣ ប្រើប្រាស់​ទិដ្ឋាការ​ខុស​គោលបំណង (​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ មក​ធ្វើ​ការងារ​) និង​ទី​៤​ឆ្លងដែន​ខុសច្បាប់ ចូលមក​ប្រទេសម្ពុ​ជា ។​ការបណ្តេញ​ជនជាតិ​វៀតណាម​លើក​នេះ​បាន​កើតឡើង​បន្ទាប់​ពី​កម្ពុជា​ផ្ទុះ​ការព្រួយបារម្ភ​ថា​នឹង​មាន​ការផ្តល់​សញ្ជាតិ​ឲ្យ​អនិកជន​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ប្រមាណ​១០​ម៉ឺន​នាក់​ផងដែរ​។​

​តែ​យ៉ាងណា​ក្រសួង​មហាផ្ទៃ​តាមរយៈ​អ្នកនាំពាក្យ​បាន​បដិសេធ​ដោយ​បញ្ជាក់​ថា​៖​រដ្ឋាភិបាល​គ្មាន​គម្រោង​ណា​មួយ​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​វៀតណាម​រហូតដល់​ជិត​១០​ម៉ឺន​នាក់​នោះទេ​។ តែ​យ៉ាងណា​លោក​ទទួលស្គាល់ថា មាន​ពលរដ្ឋ​វៀតណាម​មួយចំនួន​បាន​បន្ត​ដាក់​ពាក្យ​ស្នើសុំ​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​មក​ក្រសួង​មហាផ្ទៃ​ដែរ​។ ប៉ុន្តែ​ក្រសួង​មិនទាន់​អាច​ចេញ​ប័ណ្ណ​ស្នាក់នៅ​បាន​ដោយហេតុ​ថា ពលរដ្ឋ​វៀតណាម​ទាំងនោះ​មិនទាន់​បាន​បំពេញ​លក្ខខណ្ឌ​ស្របតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា ពិសេស​ពាក់ព័ន្ធ​នឹង​ច្បាប់​អន្តោប្រវេសន៍​។

​បើ​តាម​អ្នកនាំពាក្យ​រូបនេះ កម្ពុជា​មិន​ចេះ​តែ​ចេញ​ប័ណ្ណ​ស្នាក់នៅ ឬ​ផ្តល់​សញ្ជាតិ​ដល់​ជនបរទេស​ណាមួយ​ដោយ​មិន​បាន​គិត​ពី​ផលប៉ះពាល់​នោះទេ ពីព្រោះថា ទាំង​ការ​ចេញ​បណ្ណ​ស្នាក់​នៅ​ក្តី ឬ​ផ្តល់​សញ្ជាតិ​ក្តី ជន​បរទេស​ទាំងនោះ​ត្រូវ​ឆ្លងកាត់​នីតិវិធី​ច្បាប់​ច្រើន​ទម្រាំ​សម្រេច​ផ្តល់​សិទ្ធិ​អ្វីមួយ​។​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​បាន​ប្រកាសថា ជនបរទេស​ដែល​មាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​មាន​សិទ្ធិ​អាច​ទិញ​លក់​ដី ផ្ទះ អាច​ប្រើប្រាស់​សេវាសាធារណៈ សេវា​សុខភាព និង​សេវា​ធនាគារ​ផង​។ យោងតាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ គិត​មក​ត្រឹម​ឆ្នាំ​២០២២ ពលរដ្ឋ​វៀតណាម​ជាង​១០​ម៉ឺន​នាក់​ទទួលបាន​ប័ណ្ណ​ស្នាក់នៅ​ស្របច្បាប់ ខណៈ​ពលរដ្ឋ​ជិត​១០០​នាក់​បាន​ចូលសញ្ជាតិ​ខ្មែរ​ពេញលេញ​។​

​សមាគម​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា​បាន​ឱ្យដឹងថា ពលរដ្ឋ​វៀតណាម​ដែល​ទទួលបាន​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ជិត​១០​ម៉ឺន​នាក់ ពួកគេ​កំពុង​បន្ត​រៀបចំ​បែបបទ​ស្នើ​សុំ​ចូលសញ្ជាតិ​ខ្មែរ​ជា​បន្តបន្ទាប់ ត្បិត​ពលរដ្ឋ​វៀតណាម​ខ្លះ​នៅ​ខ្វះខាត​ឯកសារ​មួយចំនួន​និង​បន្ត​បំពេញ​លក្ខខណ្ឌ​ដែល​តម្រូវ​ពី​ក្រសួងមហាផ្ទៃ​។​យោងតាម​របាយការណ៍​កាលពី​ឆ្នាំ​២០២០​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញថា កម្ពុជា​មាន​ជនអន្តោប្រវេសន៍​ត៍ប​រទេស​ស្របច្បាប់​ជាង​២០​ម៉ឺន​នាក់ ខណៈ​ជនអន្តោប្រវេសន៍​ត​វៀត​ណា​ម​មាន​ចំនួន​លើស​ពាក់កណ្តាល​។​

Filed in: ព័ត៌មានជាតិ