សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​!

​មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​!

​ភ្នំពេញ ៖ មាន​មន្ដ្រីនគរបាល​ខណ្ឌ​កំបូល​ប្រមាណ​ជិត ៥០​នាក់ មាន​តួនាទី​ពី​មន្ត្រី នាយរង​ផ្នែក នាយរង​ប៉ុស្ដិ៍ នាយផ្នែក នាយប៉ុស្ដិ៍ អធិការរង បានរួម​គ្នា​ផ្ដិតមេដៃ​មិន​ពេញចិត្ត​នឹង​ការដឹកនាំ បញ្ជា របស់លោក ហុង ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​កំបូល ទៅ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

​តែ​រឿង​កូនចៅ​ផ្តិតមេដៃ​បណ្តេញ​មេ មកទល់​ពេល​នេះ​នៅ​មិនទាន់​មាន​ចំណាត់ការ​នៅឡើយ ព្រោះ​មាន​សេចក្តីរាយការណ៍​ថា​លោក ហុង ពិសិដ្ឋ បាន​ទៅ​សែន​ថ្នាក់លើ​រួច​អស់ហើយ​?​។ ព្រោះ​បើ​តាម​ប្រភព​ពី​អ្នកប្តឹង​និយាយថា​លោក ហុង ពិសិដ្ឋ បាន​ដើរ​អួត​ប្រាប់​អ្នក​ស្គាល់​ថា លោក​បាន​ហៅ​ស្នងការ​ហូបបាយ និយាយ​គ្នា​រួច​អស់ហើយ​។​សម្រាប់ លោក ហុង ពិសិដ្ឋ​ក៏មាន​សេចក្តីរាយការណ៍​ថា កាលពី​នៅ​ជា​ប្រធាន​ការិយាល័យ​បណ្ដុះបណ្ដាល ក៏​ធ្លាប់​មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​រត់​ការ​ចូល​ក្រប​ខណ្ឌ​នគរបាលជាតិ ហើយ​យក​លុយ​មក​តូ​ឡើងជា​អធិការ​ខណ្ឌ​កំបូល​ផងដែរ ។​បើ​ចឹង​មែន​នោះ​គ្មាន​អ្នកណា​ធើ​អី​លើក​បាន​ឡើយ​!៕

Filed in: ព័ត៌មានជាតិ