សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣

កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣

ភ្នំពេញ ​៖​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ទូទាំង​ប្រទេស​មាន​ចំនួន​ជិត ៣​ពាន់​គម្រោង ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន ១២,៣៣​លាន​ម៉ែត្រ​កា​រ៉ែ និង​មាន​ទុន​វិនិយោគ​ប្រមាណ ៥,១០​ពាន់​លាន​ដុល្លារ​អាមេរិក​។​ក្នុងនោះ​មាន គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី ៥​ជាន់ ឡើង​មាន​ចំនួន ១៤៦​គម្រោង ស្មើនឹង ១៥៤​អគារ ប្រើ​លំនៅឋាន និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​ប្រើ​មាន​ចំនួន ៧៩​គម្រោង សំណង់​អគារ​ពហុ​មុខងារ​មាន​ចំនួន ១៨​គម្រោង​ក្នុង​រយៈពេល​១០ ខែ​ដើមឆ្នាំ ២០២៣​នេះ​។​នេះ​បើ​តាម​លោក ផា​រ៉ា មង្គល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ​លើក​ទី​១៣​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ពិធី​សម្ពោធ​បើក​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្តរជាតិ ឆ្នាំ​២០២៣ នៅ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៣​។

​លោក ផា​រ៉ា មង្គល បានឲ្យដឹង​ទៀតថា ការរៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្តរជាតិ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣​នេះ ឃើញ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចូលរួម​ដាក់តាំង​បង្ហាញ​ពី​ផលិតផល សម្ភារៈ បរិក្ខារ ឧបករណ៍ និង​គ្រឿងចក្រ​សំណង់​ទំនើបៗ ប្រមាណ ២.០០០​ប្រភេទ ដែល​ខ្លះ​ជា​ផលិតផល​ក្នុងស្រុក និង​ខ្លះ​ជា​ផលិតផល​នាំចូល​ពី​បរទេស និង​ក៏​មាន​ការដាក់​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មីៗ ផ្នែក​សេវាកម្ម និង​ក​ម្រោង អភិវឌ្ឍ​អចលនវត្ថុ​ជាច្រើន​ទៀត​ផង​។​ទោះបីយ៉ាងណា​លោក​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​មិន​បាន​ពន្យល់​ពី​មូលហេតុ​ដែល​កម្ពុជា​ជួប​វិបត្តិ​លក់​ផ្ទះ​មិន​ដាច់​នោះទេ​?​។​ចំណែក​គម្រោង​វិនិយោក​ថ្មី​មាន​ការចាប់ផ្តើម​សាងសង់​ហើយ​ឬក៏​មិទា​ន់​នោះទេ​?៕

Filed in: ព័ត៌មានជាតិ