សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​លក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់​បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​!

​គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​លក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់​បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​!

​ខេត្ត​បាត់ដំបង​៖ ​លោក​មេភូមិ​ដង្គត់ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង បានឲ្យដឹងថា នៅ​ខាងលើ វេលា​ម៉ោង ប្រមាណ ១​និង​៣០’ រសៀល មាន​ចោរ​ប្រុស ៣​នាក់ លួច​ដឹកនាំ​សត្វ​គោ​របស់​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ក្រុម​ទី ១៥ ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ចំនួន ៦​ក្បាល ដែល​គាត់​ចង​អោយ​ស៊ី​ស្មៅ ចូល​ក្នុង​ចម្ការ​មៀន នៅជាប់​នឹង​ផ្លូវ​កៅស៊ូ​។

​ក្រុមចោរ​បាន​បើក​ឡាន​តូ​រី​ស​ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-7546 មក​ចត​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ដើម្បី​ដេញគោ​ទាំងអស់ បញ្ចូល​ឡាន​ដឹកចេញទៅ …​។ ពេលនោះ​ម្ចាស់​គោ កំពុងតែ​ដើរ​រក​គោ បាន​ជួប​ពួកវា យាម​នៅ​ច្រកចូល ក៏​បាន​សួរ​វា វា​ថា គោ​ទៅ​លិច​ហើយ​!​។ តែ​ក្នុងពេល​ជាមួយគ្នា​នោះ សត្វ​គោ ឮសូរ​សំឡេង​ម៉ាស៊ីន ម៉ូតូ​ស្ដាប់​ស្គាល់​ម្ចាស់ ក៏​បាន​អើត​ក រត់​ចេញពី​ព្រៃ​បង្ហាញខ្លួន ឲ្យ​ម្ចាស់​ឃើញ​ដូច​បំណង​មែន​។​

​មេភូមិ​បន្តទៀតថា ម្ចាស់​គោ ២​នាក់ ប្ដី​ប្រពន្ធ​ស្រែក​ឆោឡោ​ឡើង រក​បងប្អូន​កំពុងធ្វើដំណើរ តាមផ្លូវ​ជួយ​ចាប់ចោរ​ផង ទូរស័ព្ទ​ទៅ​រក​កម្លាំង មាន​សមត្ថភាព​ផង ឃើញ​សភាពការណ៍ ដូចនេះ ចោរ​យាមផ្លូវ​ម្នាក់ និង​ម្នាក់​ទៀត​បាន​លោត​ចុះ​ពី​ឡាន រត់​ចូល​ព្រៃ​បាត់​។ ចំណែក​តៃកុង​ឡាន​នៅ​ម្នាក់ឯង ថយ​ឡាន​មក​ពី​ក្នុង​យ៉ាង​លឿន​បំផុត​ជ្រុល​ឆ្លង​ទៅ​ម្ខាង​ផ្លូវ​កៅស៊ូ ធ្លាក់​ក្នុង​ប្រព័ន្ធ​ប្រឡាយ​ផ្លូវ មក​មុខ​វិញ​មិន​រួច ក៏​ត្រូវបាន​ប្រជាពលរដ្ឋ រួបរួមគ្នា ចាប់​បាន​ដូច​បំណង​ប៉ងប្រាថ្នា​មែន​។​កម្លាំង​មាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ដៅ កម្លាំង​អធិការដ្ឋាន​ស្រុក​រតនមណ្ឌល មក​ធ្វើ​អន្តរាគមន៍ នាំយក​ចោរ​ម្នាក់ ឡាន​១​គ្រឿង ព្រមទាំង​ឱ្យ​ម្ចាស់​សត្វ​គោ ទៅ​ដាក់​ពាក្យបណ្តឹង ។​

Filed in: ព័ត៌មានជាតិ