សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ​

​រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ​

ភ្នំពេញ​៖ សមត្តកិច្ច​ជំនាញ​បាន​រកឃើញ​ឃ្លាំង​ស្តុក ១ កន្លែង នៅក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ និង​រក​ឃើញ​សាច់​បង្កក នាំចូល​ពី​បរទេស​ដោយ​គ្មាន​ច្បាប់​យ៉ាង​ច្រើន​សម្បើម គឺ​ជិត ៤ សែន​គីឡូក្រាម ។

​ការចុះ​ឆែកឆេរ​ឃ្លាំង​ស្តុក មាន​ការសម្របសម្រួល​នីតិវិធី ពី​លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​សាច់សត្វ​បង្កក​មួយ​កន្លែង​នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រកឃើញ សាច់​បង្កក គ្មាន​ឯកសារ​ច្បាប់ ក្នុងនោះ​មាន គ្រឿង​មាន់ សាច់មាន់ សាច់ជ្រូក និង​ក្របី សរុប​ទ ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។ នេះ​បើ​តាម​ការ​ឱ្យដឹង​របស់​លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​ប​សុខ​ព្យាបាល ដែល​ជា​អ្នកដឹកនាំ​ដោយផ្ទាល់​នូវ​ប្រតិបត្តិការ​ឆែកឆេ​រ​ខាងលើ ។​

​លោក ហ៊ុន សារ៉ាត់ បន្តថា សាច់សត្វ​បង្កក​ខាងលើ​ទាំងអស់​នេះ​ត្រូវបាន​នាំ​ចូល​ពី​បរទេស មក​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង ដោយ​ពុំ​ទាន់​មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់ ហើយ​ក្រុម​ការងារ បាន​ស្នើសុំ​ព្រះរាជអាជ្ញា បិទ​ឃ្លាំង​បង្កក​សាច់សត្វ​ខាង​ល​នេះ ជា​បណ្ដោះអាសន្ន ដោយ​តម្រូវឱ្យ​ម្ចាស់​ទីតាំង​រក​ឯកសា​រពាក់​ព័ន្ធ​ទៅ​បំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ។ គ្រន់​តែ​ទទួលបាន​ដំនឹង​នេះ​ភ្លាម លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា តាមរយៈ​តេ​ឡេ​ហ្ក្រា​មក៏​បាន​សាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​លទ្ធផល​ដ៏​ច្រើន​សម្បើម​នេះដែរ ។​

​លោក​ស្រ៊ុន ពៅ តំណាង​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា គឺ​ដើម្បី​សុខ​សុវត្ថិភាព​របស់​ប្រជាជន​ទាំងអស់គ្នា សូម​ថ្លែងអំណរគុណ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​យកចិត្តទុកដាក់​សុខា​ភាព​របស់​ប្រជាពលរដ្ឋ​, កសិករ គឺ​សម្តេច​អនុញ្ញាត​ឱ្យ​រក​វត្ថុ​អ្វី​ដែល​ជា​វត្ថុ​យកបាន និង​វត្តុ​អ្វីដែល​ត្រូវ​ចោល​មិន​ឱ្យ​ខូចសុខភាព ។ សូម​ប្ជា់្ក​ថា​កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា​សាច់គោ​បង្កក​ខូចគុណភាព​១,៥០០​គីឡូក្រាម សាច់​ក្របី និង​គ្រឿងក្នុង ពុំមាន​ឯកសារ​បញ្ជាក់​អំពី​ប្រភព​ច្បាស់លាស់​ចំនួន​១២,៦០០​គីឡូក្រាម ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប រកឃើញ​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​សាច់​បង្កក​ចំនួន​២​ទីតាំង ស្ថិត​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​សរុប​ទៅ​មាន​ប្រមាណ​៧៦​តោន ដែល​សាច់​ខ្លះ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ។​

​បើ​តាម​លោក​ឧកញ៉ា​ម៉ុង​រិទ្ធី​សមាជិក​ព្រឹទ្ធសភា​បានឲ្យដឹងថ សាច់​បង្កក​ខុសច្បាប់ បាន និង​កំពុង​ក្លាយ​ជា​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​ចំពោះ​អ្នកពាក់ព័ន្ធ ព្រោះ​វា​ត្រូវបាន​ជន​មិន​សុច្ចរិត​ប៉ុន្មាន​នាក់​លួចលាក់​នាំចូល​ដោយ​គ្មាន​ការត្រួតពិនិត្យ និង​បាន​ធ្វើឱ្យ​វិស័យ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ដួលរលំ​ជា​បន្តបន្ទាប់ ហើយ​ក៏​ត្រូវបាន​គេ​គិត និង​បារម្ភ​ដែរ​ថា វា​កំពុង​គំរាមកំហែង​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​សាធារណៈ ពី​ព្រោះ​ត្រូវបាន​គេ​ជឿជាក់ថា សាច់​បង្កក​ខុសច្បាប់​ទាំងនោះ​គឺជា​សាច់​ខូចគុណភាព ហួស​កាលរ​បរិច្ឆេទ​បរិភោគ ឬ​ជា​សាច់សត្វ​មាន​ជំងឺ​ដែល​ត្រូវ​គេ​កម្ទេចចោល ហេតុ​នេះ​ពួកគេ​នាំយក​មក​លក់​ថោកៗ​ជាង​ថ្លៃដើម​ផលិត​យ៉ាង​ឆ្ងាយ ។​

Filed in: ព័ត៌មានជាតិ