សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវ​គេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរ​ខេត្ត​មិន​ដឹង​?

ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវ​គេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរ​ខេត្ត​មិន​ដឹង​?

​រតនគិរី​៖ ដី​រដ្ឋ​រាប់រយ​ហិកតា​ស្ថិតនៅ​ទីតាំង​ផ្សេងគ្នា​ក្នុងស្រុក​កូន​មុំ ខេត្តរតនគិរី​ចំនួន​២​កន្លែង ត្រូវបាន​គេ​លួច​កាប់​ទន្ទ្រាន​យក​ដាំ​កូន​កៅស៊ូ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​មិន​ស្របច្បាប់​។ ករណីនេះ លោក ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្ត​រតនគិរី ទទួលបន្ទុក​កិច្ចការ​ដីធ្លី បាន ប្រាប់ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣​ថា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ លោក​នឹង​ដឹកនាំ​ក្រុម​ការងារ​ចុះទៅពិនិត្យ​ដល់​ទីតាំង​ដីព្រៃ ដែល​គេ​បាន​កាប់​រាន​ដោយ​បំពាន​ច្បាប់​នោះ ដើម្បី​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ឲ្យទទួល​ខុស​ត្រូវ​នៅ​ចំពោះមុខ​ច្បាប់​?​។​មិនដឹង​តើ​ហេតុ​អ្វី​ករណីយ៍​ចឹង​អាជ្ញា​មូលដ្ឋាន​ឃុំ​ស្រុក​មិន​រាយការណ៍​ទៅ​ខេត្ត​?.

​ដី​រដ្ឋ​រាប់រយ​ហិកតា​ដែល​កាប់​ព្រៃ​ទន្រា​ន​យក​ទៅ​ដាំ​កូន​កៅស៊ូ​នោះ រួមមាន​៖*​ទី​១៖ មាន​ទីតាំង​នៅ​ចំណុច​ព្រៃ​កា​ទឹង​*​ទី​២៖ នៅក្បែរ​ភ្នំ​ថ្ម​គ្រែ​។ ដី​ទាំង​ពីរ​កន្លែង​នោះ​ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​។​
​មន្ដ្រី​នៅ​ស្រុក​កូន​មុំ​ម្នាក់​ដែល​សុំ​លា​ក់​ឆ្មោះបា​ន​ឲ្យ​ដឹងថា ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិកតា​ដែល​រង​កា​កាប់បំផ្លាញ​កន្លងមក​នោះ បាន​ក្លាយជា​ចម្ការ​កៅស៊ូ និង​ចន្ទី​អស់​ទៅហើយ គឺ​ផ្ដើមចេញ​ពី​មនុស្ស​មួយចំនួន​បាន ផ្ដល់​លុយ​ទៅឲ្យ​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត កាប់​ទន្ទ្រាន​ព្រៃឈើ យក​ដី​នោះ​ជា​លក្ខណ​:​គ្រួសារ​។​

​មន្ត្រី​រូប​នោះ​បាន​ពន្យល់ថា «​គ្មាន​ពលរដ្ឋ​ណា​ប៉ះពាល់​ដី​ព្រៃ​របស់​រដ្ឋ​បានទេ បើ​គ្មាន​មន្ត្រី​ខិលខូច​គប់គិត​គ្នា​នៅ​ពីក្រោយ គឺ​គេ​បាន​តម្រូវ​ឲ្យ​គ្រួសារ​នីមួយៗ ទទួល​ដី​ព្រៃ​ចាប់ពី​៥​ទៅ​១០​ហិកតា ដែល​អាច​កាប់ឆ្ការ​សម្អាត​ព្រៃ​រួចរាល់ ហើយ​ម្ចាស់​លុយ​បាន​ដើរតួ​ជា​អ្នកទិញ​ដី​នោះ​រួច​ផ្ទេរកម្មសិទ្ធិ តាមរយ​:​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​មូលដ្ឋាន​នោះ រួច​បំ​លែង​ទៅ​ជា​ដី​ស្របច្បាប់​របស់​អ្នក​ទី តែម្ដង​។ វិធី​នេះ​ត្រូវបាន​ក្រុម​អ្នកមាន​លុយ​មួយចំនួន កំពុង​ពេញនិយម​ប្រើ យក​ដី​រដ្ឋ​នៅ​ស្រុក​កូន​មុំ ទៅ​ធ្វើជា​កម្មសិទ្ធិ​ជា​បន្ដបន្ទាប់ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​នៅ​ស្ងាត់ស្ងៀម​ធ្វើគរ​ធ្វើ​ថ្លង់ មើល​អ្វី​ក៏​មិន​ឃើញ​នោះទេ​»​។​

​លោក ពេជ្យ ហ៊​រ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ក្រហម កាលពី​ពេល​ថ្មីៗ​នេះ ប្រាប់ឲ្យដឹង​ថា កូនប្រុស​របស់​លោក​ម្នាក់​ឈ្មោះ ប៉ាវ បាន​ទិញ​ដី​នៅ​ចំណុច​ព្រៃ​កា​ទឹង​នោះ​បាន​ចំនួន​១០​ហិកតា និង​បាន​ដាំ​កូន​កៅស៊ូ​រួច​មួយចំនួន ហើយ​នៅលើ​ដី​នោះ​។ ថ្ងៃក្រោយ​បើ​រដ្ឋ​ត្រូវការ​ដី​នោះ លោក​ក៏​ឲ្យ​កូន​ប្រគល់ដីនោះ​ជូន​ទៅរ​ដ្ឋ​វិញ​ដោយ​ឥត​លក្ខខណ្ឌ​ទេ​។​ដោយឡែក​លោក សេក ហៃ អភិបាលស្រុក​កូន​មុំ​កន្លង​ទៅ​ថ្មីៗ ក៏​បាន​ប្រាប់ថា ដី​នោះ​នៅ​ចំណុច​ណា លោក​នឹង​ឲ្យ​នគរបាល និង​អាវុធហត្ថ​ស្រុក​ទៅ​ស្រាវជ្រាវ​។​

​លោក ថោ ប៊ុន​ថេត ប្រធាន​ភូមិបាល​ស្រុក​កូន​មុំ បាន​ប្រាប់​ឲ្យដឹង​ដែរថា ដី​រាប់​រយ​ហិកតា​ស្ថិតនៅ​ទីតាំង​ដូច​ខាងលើ​នោះ បើ​ទោះ​ជា​គេ​ខំ​ដាំ​ដំណាំ​យុទ្ធសាស្ត្រ (​ដំណាំ​កៅស៊ូ​) នៅ​ពេញ​លើ​ដី​នោះ​ក៏​មិន​អាច​ទៅ​ធ្វើ​ប័ណ្ណ​សម្គាល់ កម្មសិទ្ធិ​បានទេ​។​បើ​តាម​មន្ត្រី​ជំនាញ ដី​នោះ​រដ្ឋ​មាន​សិទ្ធិ​ដកហូត​យក​នៅពេលណា​ក៏​បាន​ដែរ ព្រោះ​មាន​ចំណង​៤​ចំណុច រួមមាន​៖*​ទី​១៖ ជា​ដី​រដ្ឋបាល​ឃុំ​ស្រុក​និង​ខេត្ដ​។​*​ទី​២៖ ជា​ដី​ច្រករបៀង​របស់​ក្រសួង​បរិស្ថាន​។​*​ទី​៣៖ ជា​ដី​អចិន្ត្រៃយ៍​របស់​រដ្ឋ​.​។​*​ទី​៤៖ ជា​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ផងដែរ​៕

Filed in: ព័ត៌មានជាតិ