សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡា​ញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​

​មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡា​ញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​

​ភ្នំពេញ​ ៖​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​ទៅ នាយ​ឧត្តមសេនីយ៍ ហឺ វ័យ​ទុង (He Weidong) អនុប្រធាន​(​ទី​ពីរ​) នៃ​គណៈកម្មាធិការ​យោធា​មជ្ឈឹមបក្ស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៅតែ​បន្ត​រក្សា​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ នៃ​ប្រទេស​ទាំង​ពីរ​។​សម្តេច​មហា​បវរ​ធិបតី​បាន​ទទួល​ជួប ជាមួយ​នាយ​ឧត្តមសេនីយ៍ ហឺ វ័យ​ទុង ដ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​កិច្ចប្រជុំ​បាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ដែល​ចំណង​ការទូត​នេះ បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៥៨ ក្នុង​សម័យកាល​ថ្នាក់ដឹកនាំ​ជំនាន់​មុន គឺ​ព្រះ​នរោត្តម សីហ​មុនី ព្រះ​បរម​រតន​កោដ្ឋ និង​ឯកឧត្តម ម៉ៅ សេទុង និង​ឯកឧត្តម ជូ អេ​នឡាយ ហើយ​ទំនាក់ទំនង​នេះ ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ ដោយ​សម្តេច​តេជោ និង​ឯកឧត្តម ស៉ី ជិន​ពីង ហើយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៅតែ​បន្ត​រក្សា​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ នៃ​ប្រទេស​ទាំង​ពីរ​»​។ នាយ​ឧត្តមសេនីយ៍ ចិន​ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី ក្នុង​អាណត្តិ​ទី​៧ ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​រឹងមាំ និង​សម្រេចបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា នៃ​ការជំរុញ​ការកសាង សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ផងដែរ​។​

​ព្រឹក​ថ្ងៃ​ទី​៤​ធ្នូ​នេះ​ដែរ​ប្រតិភូ​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ដោយ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សុខ ផល បាន ជួបប្រជុំ​ជាមួយ គណៈប្រតិភូ​ជាន់ខ្ពស់​ចិន ដឹកនាំ​ដោយ លោក YANG CHUNLEI អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​នយោបាយ​ច្បាប់ មជ្ឈឹម​បក្សកុំម្មុយនីស្ត​ចិន នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។​កិច្ចប្រជុំ បាន​ផ្តោត​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ លើ​ការប្រយុទ្ធប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ​(online) និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ភាគី​សមត្ថកិច្ច​កម្ពុជា ជា​ពិសេស​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺង​មាត់​លើ​ការអនុវត្ត​ច្បាប់​តាម​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ជា​នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ស សុខា ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចិន និង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ស៊ើបអង្កេត និង​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជាច្រើន​ពាន់​នាក់ បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​នា​ពេលកន្លងមក និង​កំពុង​ធ្វើ​ជា​បន្តបន្ទាប់​។​

​សូមបញ្ជាក់​ថា កាល​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អាណត្តិ​ទី​៦ បានចេញ​លិខិត​បង្គាប់​ការចាត់តាំង លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុម​ការងារ ដើម្បី​សហការ បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ទូទាំង​ប្រទេស​។ កាលនោះ​ជា​លទ្ធផល​សមត្ថកិច្ច​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ បាន​ប្រមាណ​ជាង ៩​ពាន់​ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៣.០៣២​នាក់​(​ស្រី​ចំនួន ៥.៥៨៩​នាក់​) ក្នុងនោះ​មាន​មួយចំនួន​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា និង​មួយចំនួនទៀត ក៏​បាន​ចាត់វិធានការ​ច្បាប់ បញ្ជូនទៅ​តុលាការ គិត​ត្រឹម​រយៈពេល ១៧​ថ្ងៃ ពោល​គឺ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២២​។​ក្រសួងមហាផ្ទៃ​មិន​បាន​បង្ហាញថា​មាន​ចិន​ប៉ុន្មាន​នាក់​ត្រូវបាន​ចាប់ខ្លួន​នោះ​ឡើយ​កាលនោះ​។​

​លោក សុខ ផល ប្រធាន​ក្រុម​ការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ បានឱ្យដឹងថា ជនសង្ស័យ​ចំនួន ១២.៧៨៦​នាក់​(​ស្រី ៥.៤៩៤​នាក់​) បាន​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា និង​បាន​បញ្ជូន​ទៅ​តុលាការ​ចំនួន ២៤៦​នាក់​(​ស្រី ៩៥​នាក់​)​។​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​ក្រោយ​ពី​រកឃើញ​ថា​បទបញ្ជា​បិទ​ល្បែងស៊ីសង​ដែល​ជា​សំណូមពរ​របស់​ភាគី​ចិន​ដូចជា​មិន​បាន​លទ្ធផល​អ្វី​ឡើយ​ពិសេស​នៅ​ក្រុងព្រះសីហនុ​។​

Filed in: ព័ត៌មានជាតិ