សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​វី​តាល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

ក្រុមហ៊ុន​វី​តាល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

​កំពង់ស្ពឺ ​៖ ​ដី​ឧទ្យាន​ជាតិ​គិរី​រម្យ​ទំហំ​ជាង​២០០​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​អាណត្តិទី​៦​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ចុះហត្ថលេខា​ឆ្វៀល​កាត់​ឱ្យ​ក្រុមហ៊ុន វ័ន ម័​ររបស់ អ្នកឧកញ៉ា ជឹង សុគន្ធា​វី បច្ចុប្បន្ន​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​វី​តាល់ និង​មី​ជាតិ​តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២៣ ។​ក្រោម​ពាក្យ​ថា ធ្វើ​អនុប្ប​យោគពី​ទ្រព្យសម្បតិ្ត​សាធា​រណៈរប​ស់រដ្ឋ មក​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​លើ​ផ្ទៃដី​ទំហំ​២២១,៩៤​ហិកតា​នៃ​ភ្នំ​គីរីរម្យ​ដែល​ស្ថិត​ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្រុមហ៊ុន វ័ន ម័​រ នឹង​មាន​រយៈពេល​ជួល​៥០​ឆ្នាំ​សម្រាប់​វិនិយោគ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​។

​សូមបញ្ជាក់​ថា​ក្រុមហ៊ុន​មួយ​នេះ ក៏​ធ្លាប់​ទទួលបាន​ដី​ចំនួន​ជាង​២០០​ហិកតា​ដូចគ្នា​នៅ​តំបន់​គីរីរម្យ​ដែរ​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៥ ខែ​កក្ត​ដា ឆ្នាំ​២០២២​ផងដែរ​។​ក្រៅ​ពី​ដី​ជាង​២០០​ហិកតា​ដែល​ទទួលបាន​នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន វ័ន ម័​រ ដែល​គ្រប់គ្រង​ដោយ​អ្នកឧកញ៉ា ជឹង សុគន្ធា​វី ក៏​ទើប​ទទួលបាន​ដី​ទំហំ​ជាង​៣០​ហិកតា​នៅ​ទីតាំង​ឧទ្យាន​ជាតិ​កែប​ក្រោម​ការធ្វើ​អនុប្ប​យោគដី​ពី​សាធារណៈរប​ស់រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​តាម​អនុក្រឹត្យ​មួយ​ដាច់ដោយឡែក​មួយ​ទៀត​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ចំណែក​អនុក្រឹត្យ​មួយ​ទៀត​ចុះ​ថ្ងៃទី​១៩ ខែ​កក្ត​ដា រដ្ឋ​ក៏​បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​៧០​ហិកតា​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ទៅឱ្យ​ក្រុមហ៊ុន One Prosperity ដែលជា​ក្រុមហ៊ុន​ជាប់​ខ្សែស្រឡាយ​នឹង​អ្នកស្រី ជី​ង សុភាព ម្តាយ​របស់​អ្នកឧកញ៉ា ជឹង សុគន្ធា​វី​ផងដែរ​។​លើសពីនេះ អ្នកឧកញ៉ា​រូបនេះ​ក៏​ទទួលបាន​ដី​ទំហំ​៦៤៩​ហិកតា ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ជាតំ​បន់ទេ​ស​ចរណ៍​ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ​ផងដែរ​។

​លោក ហេង គីម​ហុង ប្រធាន​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ធ្លាប់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា លោក​មាន​ការព្រួយបារម្ភ ប្រសិនបើ​ករណី​អភិវឌ្ឍន៍​ផ្ទុយ​ពី​អ្វី​ដែល​ក្រុមហ៊ុន​បាន​បញ្ជាក់ ហើយ​បែរជា​មាន​ការកាប់បំផ្លាញ់​ព្រៃឈើ និង​ធ្វើឱ្យប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ខណៈ​លោក​ចាត់ទុកថា វា​មិនមែន​ជា​រឿង​ដែល​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ជាតិ​ឡើយ​។​អ្នកឧកញ៉ា ជឹង សុគន្ធា​វី ដែល​បច្ចុប្បន្ន​ជា​ដន្លង​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​អូន​ពន្ធ័មុនីរត្ន័​រដ្ឋមន្ត្រី​ក្រសួង​សេចកិច្ច​និង​ហិរញ្ញវត្ថុ​មាន​តួនាទី​ជា អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​វី​តាល់ និង​ក្រុមហ៊ុន​ផលិត​មី​ជាតិ ហើយ​មុខ​ជំនួយ​ដែល​អ្នកឧកញ៉ា​រូប​នេះ​កាន់កាប់ ក៏​មាន​ក្រុមហ៊ុន​ខ្សែស្រឡាយ​ផ្សេង​ទៀត​ផង​ដែរ​ដូចជា ក្រុមហ៊ុន One Prosperity និង​ក្រុមហ៊ុន One Fraternity​។

​អ្នកឧកញ៉ា សុគន្ធា​វី ជា​កូនស្រី​របស់​អ្នកស្រី ជឹង សុភាព មាន​ងារ​ជា​ឧកញ៉ា និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ជា​ភរិយា​អ្នកឧកញ៉ា លោក ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធិ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៕(​ប្រភព​វិទ្យុ​បារាំង​អន្តរជាតិ​)

Filed in: ព័ត៌មានជាតិ