សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​

​រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​

​ភ្នំពេញ ​៖ ​ក្រសួង​សុខាភិបាល​ប្រកាសថា​បាន​រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ ដែល​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​ឈាន​ដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ក្នុងករណី​ប្រើប្រាស់​រយៈពេល​ច្រើន​ខែ នៅក្នុង​ខេត្ត​កំពង់ចាម​។​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបា​ល​នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ បានឱ្យដឹងថា នា​ពេល​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​នៃ​ក្រសួង​សុខាភិបាល សហការ​ពី​មន្ត្រី នៃ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​កំពង់ចាម និង​អាជ្ញាធរ​ដែនដី ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​បង្ក្រាប​ទីតាំង​លក់​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​ស្ថិតនៅ​ភូមិ​ផ្អាវ ឃុំ​ផ្កា​វ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។

​ក្រសួង​សុខាភិបាល​បញ្ជា​ក់ថា នៅ​ទីតាំង​នោះ​សមត្ថកិច្ច​ចំរុះ​បាន​រកឃើញ​មាន​ឧបករណ៏​សម្រាប់​ការ​វេច​ខ្ចប់ និង ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ មាន​សារធាតុ​សកម្ម​មិន​ត្រឹមត្រូវ​តាម​ឱសថ​ដើមឡើយ មានដូចជា NUTRIENT CALCIUM Tablet, NUTRIENT CALCIUM Capsule M. NUTRIENT ANTACID Tablets, SYMPTOMS, CONSTIPAION និង​ថ្នាំ​បន្តក់​ភ្នែក EYE PLUS​។​
​យោង​តាម​លទ្ធផល​វិភាគ​គុណភាព របស់​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​បានបញ្ជាក់​ថា​ឱសថ NUTRIENT CALCIUM Tablet មាន​ផ្ទុក​សារ ធាតុ​សកម្ម​ឱសថ Diclofenac Sodium និង NUTRIENT CALCIUM Capsule មាន​ផ្ទុក​សារធាតុ​សកម្ម​ឱសថ Betamethasone ដែល​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​ឈាន​ដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ក្នុងករណី​ប្រើប្រាស់​រយៈពេល​ច្រើន​ខែ​។​

​ក្រសួង​សុខាភិបាល​បាន​ចាត់វិធានការ និង​ការណែនាំ​ដោយ​បាន​បញ្ជូន​ជនសង្ស័យ ដែល​បាន​វេច​ខ្ចប់ និង​លក់​ឱសថ​ក្លែងក្លាយ ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម ដើម្បី​បន្ត​នីតិវីធី​តាម​ផ្លូវច្បាប់ និង​ស្នើ​សាធារណជន​បញ្ឈប់​ការទិញ​ឱសថ​ខាងលើ និង​ផលិតផល​បំប៉ន​សុខភាព ឬ​អាហារ​បំប៉ន​សុខភាព គ្រប់​ប្រភេទ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដូចជា Facebook, TikTok, Telegram និង Youtube ព្រោះ​ឱសថ និង​ផលិតផល​ទាំងនេះ​ពុំ​អាច​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ឡើយ​។​

​ក្រសួង​សុខាភិបាល​ណែនាំ​ឱ្យ​សាធារណជន​រក​ទិញ​ឱសថ និង​ផលិតផល​បំប៉ន​សុខភាព ឬ​អាហារ​បំប៉ន​សុខភាព ដែល​មាន​លេខ​ទិដ្ឋាការ និង​បញ្ជី​កា​ពី ក្រសួង​សុខាភិបាល នៅតាម​ឱសថស្ថាន និង​ឱសថស្ថាន​រង​ស្របច្បាប់ ដើម្បី​ជៀសវាង​ការខាតបង់​ថវិកា​ផ្ទាល់ខ្លួន និង​ប៉ះពាល់​សុខភាព​ទៀត​នោះ​៕

Filed in: ព័ត៌មានជាតិ