សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បន្ទាប់​ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​

បន្ទាប់​ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​

ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ប្រកាស​ពី​ការសម្រេច​បញ្ឈប់ គម្រោង​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម អានុភាព ៧០០ មេហ្កា​វ៉ាត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង​។​ដោះស្រាយ​បញ្ហា​គឺ​ក្រសួង​រ៉ែ និង​ថាមពល ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ពិនិត្យ​លទ្ធភាព​ប្តូរ​គម្រោង​វិនិយោគ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​នេះ ទៅ​ជា​គម្រោង​ផលិត​អគ្គិសនី​ដុត​ឧស្ម័ន LNG ដែល​បំភាយ​ឧស្ម័ន​កាបូន​តិចតួច​វិញ​។

​សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សុំ​ប្រកាស​ឱ្យ​ហើយ បើសិន​ជា​នរណា​ចង់​ធ្វើ​ការវិនិយោគ ធ្វើ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​កម្ពុជា កុំ​មក​នាំ​តែ​ខាត​លុយ​ជិះ​យន្តហោះ​មក​ទេ​។ យើង​បាន​ប្រកាស​ហើយ នៅក្នុង​សន្និសីទ​របស់​អង្គការសហប្រជាជាតិ COP 26 នៅ​ចក្រភព​អង់គ្លេស កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ថា កម្ពុជា​មិន​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​ទៀត​នោះ​ទេ ហើយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ខ្ញុំ​បាន​សម្រេច​បញ្ឈប់​គម្រោង​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០ មេហ្កា​វ៉ាត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​យើង​នេះ ដែល​មាន​ការសិក្សា​ច្រើន​ហើយ​ក្នុង​ការធ្វើ ប៉ុន្តែ​ឥឡូវ​ការប្តេជ្ញាចិត្ត​របស់​យើង​អត់​ចាំ​ពេល​ណា​ទេ ខ្ញុំ​បាន​សម្រេច​ឱ្យ​បញ្ឈប់ ហើយ​បាន​ឱ្យ​ពិភាក្សា​ពិនិត្យ​ប្តូរ​លទ្ធភាព​គម្រោង​នេះ ពី​ការផលិត​អគ្គិសនី​ដោយ​ធ្យូង​ថ្ម ទៅ​ជា​ជា​គម្រោង​ផលិត​អគ្គិសនី​ដុត​ឧស្ម័ន LNG វិញ​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​អនុញ្ញាត​ជាគោលការណ៍​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល ពិនិត្យ​លទ្ធភាព​អំពី​ការឈាន​មួយ​ជំហាន​ទៀត ឆ្ពោះទៅរក​ការសាកល្បង​ដាក់ឱ្យ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម ដែល​មាន​ស្រាប់​បញ្ឈប់​ដំណើរការ​មុន​កាល​កំណត់​ផងដែរ​។​ដើម្បី​បញ្ហា​បរិស្ថាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​សម្រេច​មិនឱ្យ​មាន​ការពង្រីក​អាជីវកម្ម​រ៉ែ និង​ការរុករក​រ៉ែ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ទៀត​ទេ ដោយ​ដាក់​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម និង​មិន​ឱ្យ​មាន​ការចេញ​អាជ្ញាប័ណ្ណ​ថ្មី​ក្នុង​ការរុករក​ធនធាន​រ៉ែ និង​ការពង្រីក​ផ្ទៃ​ដី​បន្ថែម​ទៀត​ឡើយ​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​បានឲ្យ​ដឹង​រឿងនេះ កាលពី​ថ្ងៃ​ទី ២១ វិច្ឆិកា ឆ្នាំ ២០២៣ នា​វេទិកា​ពិភាក្សា​ស្តីពី «​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​។ ។​លោក​កែវ​រតនៈ​ថ្លែងថា​៖ «​សម្តេច​ធិបតី​ផ្អែក​ទៅលើ​សំណើ​របស់​ក្រសួង​ចុះ​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក​បាន​ឯកភាព​នៅ​ថ្ងៃទី ២ ដដែល​នោះ​ដែរ ដែល​នេះ​បញ្ជាក់​ពី​ឆន្ទៈ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដោយ​សម្តេច​សម្រេច​ចាត់ទុក​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម​»​។​

​លោក​បន្ថែមថា​៖ «​សម្តេច​បាន​សម្រេច​ដោយ​ទី​១ មិន​ចេញ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែម​ទៀត​ទេ លើកលែង​តែ​ក្រុមហ៊ុន​ចំនួន ២ ដែល​មាន​គោលការណ៍​ពី​អាណត្តិ​មុន​មក​រួចហើយ​។ ទី​២ ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​ផ្ទៃដី​ដែល​សិក្សា​រួច និង​មិន​មាន​សក្តានុពល​សម្រាប់​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​។​ចំណែក​ទី​៣ មិន​អនុញ្ញាត​ឱ្យ​មាន​ការពង្រីក​ផ្ទៃ​ដី​អាជ្ញាប័ណ្ណ​បន្ថែម​ទៀត​សម្រាប់​អាជ្ញាប័ណ្ណ​ដែលមាន​ស្រាប់​»​។ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ក៏បាន​លើកឡើង​ដែរ​ថា នៅក្នុង​តំបន់​ព្រៃ​ឡង់​មាន​ការសិក្សា​ច្រើន​ពី​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ចំនួន ១៣ ដែល​មាន​ទាំង​ក្រុមហ៊ុន​ខ្មែរ ចិន ជប៉ុន ជាដើម​ចាប់តាំងពី​ឆ្នាំ ២០០៨ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​ក្នុងចំណោម​អាជ្ញាប័ណ្ណ​ចំនួន ១៣ នោះ មាន​ក្រុមហ៊ុន ៣ នៅ​ខេត្ត​កំពង់ធំ មាន​អាជ្ញាប័ណ្ណ​ស្វែង​រុករក ហើយ​និង​អាជ្ញាប័ណ្ណ​ស្វែង​រុករក​មាស​មួយ​ផងដែរ​។ ចំណែក​នៅ​ខេត្ត​ក្រចេះ​មាន​អាជ្ញាប័ណ្ណ​ចំនួន ៧ ដែលជា​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​រុករក​នៅឡើយ​ទេ និង​នៅ​ខេត្តព្រះវិហារ​មាន​ក្រុមហ៊ុន ២ កំពុង​រុករក​ផងដែរ ហើយ​នៅ​ខេត្ត​ស្ទឹងត្រែង​មាន​ក្រុមហ៊ុន ១ កំពុង​រុករក​។​

 

Filed in: ព័ត៌មានជាតិ