សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែល​មាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?!

លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែល​មាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?!

ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគា​រថា មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ជន​ជាប់ឃុំ ទទួល​បាន​របប​អាហារ​តាម​ការ​ការកំណត់​របស់​ច្បាប់​ស្តីពី ពន្ធនាគារ​។​

​ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​នៃ​គណៈកម្មាធិកា​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​) ពេល​ជួប​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការពិនិត្យ​មើល​ស្ថានភាព សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​លោក កែវ រ៉េមី បានឲ្យដឹងថា ដំណើរ​ជួបពិភាក្សា​ការងារ មក​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) នា​ថ្ងៃនេះ ដើម្បី​ពិនិត្យ ស្ថានភាព​ជាក់ស្តែង និង​ផ្តោត​សំខាន់​លើ​ការសួរសុខទុក្ខ​ជន​ជាប់​ឃុំ​ជា​ស្ត្រី ស្ត្រី​មាន​ផ្ទៃពោះ និង​មាន​កូន​តាម​ម្តាយ​។ តាមរយៈ​កិច្ច​ជំនួប​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នឹង​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា និង​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​ពន្ធនាគារ​។​

​ក្នុង​ដំំ​ណើ​រ​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​ជាក់ស្តែង​នៅ​ពន្ធនាគារ​នេះ លោក កែវ រ៉េមី បាន​ធ្វើ​ការវាយតម្លៃ​ថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ជន​ជាប់ឃុំ ទទួល​បាន​របប​អាហារ​តាម​ការ កំណត់​របស់​ច្បាប់ ស្តី​ពី​ពន្ធនាគារ ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ក្នុងពេល​ជាប់ឃុំ មាន​ម៉ោង​សម្រាប់​ហាត់ប្រាណ ទទួលបាន​នូវ​ការថែទាំ​ជំងឺ មាន​បណ្ណាល័យ​សម្រាប់​អាន​សៀវភៅ និង​មាន​កន្លែង​សម្រាប់​ធ្វើ​ពិធី​សាសនា​ផ្សេងៗ​។​សូមបញ្ជាក់​ថា​គុក​ស្រុក​ខ្មែរ​ត្រូវបាន​ក្រសួង​មហាផ្ទៃ​ឲ្យដឹងថា​មានជាង​៣​ម៉ឺន​នាក់​ក្នុង​គុក​ទាំង​២៥​ក្នុង​រាជធានី​ខេត្ត​។​ភាព​ណែន​តាន់តាប់​ក្នុង​កុក​ត្រុវបាន​គេ​រាយការណ៍​ថា​អាច​បណ្តាលមកពី​មាន​អ្នកទោស​ត្រូវ​បាន​ឃុំ​លើស​កំណត់​នៃ​ការកាត់ទោស​។​មិនដឹងថា​តើ​លោក​កែវ​រ៉េមី​វាយតម្លៃ​តែ​គុក​ម​១​ឬក៏​ទូទាំងប្រទេស​នោះទេ​?៕

​សូមជម្រាបថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានដាក់​ប្រអប់​បណ្ដឹង​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ផងដែរ ដើម្បី​ជា​ការឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​ដ៏​មោះមុត តម្លាភាព និង​ភាព​សុចរិត របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្នុង​ការគ្រប់គ្រង​ពន្ធនាគារ​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ក៏​បាន​អរគុណ​ដល់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំង​រាជធានី​-​ខេត្ត ដែល​តែងតែ​ផ្តល់​កិច្ច​សហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នា​ពេល​កន្លងមក ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​របស់​ជន​ជាប់ឃុំ​៕

Filed in: ព័ត៌មានជាតិ