សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ព្រះស្តេច​ចាប់​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​មួយគ្រឿង​

​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ព្រះស្តេច​ចាប់​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​មួយគ្រឿង​

ខេត្ត​ព្រៃវែង​÷ ដោយ​ទទួលបាន​បទបញ្ជារ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ប៉ែន ស៊ី​ប៊​ន មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ខេត្ត កាលពីរ​វេលា​ម៉ោង​១៣:៣០​នាទី ឈានចូល​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦ នេះ​កងកម្លាំង​រាជ​អាវុធហត្ថ​ស្រុក​ព្រះស្តេច​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី សាក់ សុផាន់​នី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ព្រះស្តេច​បានធ្វើការ​ពួន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ត្រេអ៊ី​ពាក់​ស្លាក​លេខ​.​ខ​.​ម​.២.៣៤៥៤៦ នៅ​ចំណុច​ភូមិពានី ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​វេលា​ម៉ោង​៦:១៥​នាទី​ព្រឹក​ថ្ងៃទី​៤​ខែ​កញ្ញា ឆ្នាំ​២០១៦​។

​នេះ​គឺ​ដោយសារ​លោក ប៉ែន ស៊ី​ប៊​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អនុវត្តន៍​ទៅតាម​អនុសាសន៍​របស់ សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជ បង្ក្រាប​រាល់​បទល្មើស​កា​រ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យខាងតែបាន​ជៀសវៀង​ចេញ​ទៅ​ក្រៅប្រ​ ​ទេស​ ។ ​ចំណែក​លោក​សាក់ សុផាន់​នី​មេបញ្ជាការ​មូលដ្ឋាន​កង​រាជវុ​ធ​ហត្ថ​ស្រុក​ព្រះស្តេច បានឲ្យដឹង​ថា​នេះក៏ដោយ​កងកម្លាំង​របស់​ ​លោក​ខិតខំ​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត និង​គោរព​តាម​បទបញ្ជា​ទើប​ចាប់​បាន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នេះ​បាន​។​

​បច្ចុប្បន្ន​រថយន្ត​ដឹកឈើ​ម៉ាក​ហ៊ីយ៉ាន់ដាយ​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្តេច​បាន​ប្រគល់ឲ្យ​ទៅ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាភ្នំ ដើម្បី​ចាត់វិធានការ​តាម​និតិ​វិធី​ច្បាប់ ។ ហើយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា ឈើ​នេះ​គឺជា​ប្រភេទ ឈើ​ម្រេញ​មាន​ចំនួន​១៥​ដុំ ស្មើ​១៥​ម៉ែត្រ​គីប​។​

 

IMG-20160905-WA0045 IMG-20160905-WA0055

Filed in: ព័ត៌មានជាតិ