សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយ​ឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក

កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយ​ឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក

​កម្ពុជា​៖​តាមរយៈ​សំណេរ​ខ្លី​មួយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​អម​នឹង​រូបភាព​ម្តាយ​លោក កង សារ៉ន អតីត​និស្សិត​ផ្នែក​បណ្ឌឹសភាយោធា​អាមេរិក​លោក ម៉ូ​ន ពេជ្រ​អះអាងថា ការជួយ​របស់​លោក​នា​ពេលនេះ មិនមែន​បង្ហាញ​ពី​ការគាំទ្រ ឬ​ប្រឆាំង​ទៅ​នឹង​សកម្មភាព​ណាមួយ​ឡើយ​។ ក៏ប៉ុន្តែ ការផ្តល់​ថវិកា​ប្រចាំខែ​បន្តិចបន្តួច​ទៅ​កាន់​ស្ត្រី​វ័យ​១០២​ឆ្នាំ​ដែល​ត្រូវជា​ម្តាយ​របស់​លោក កង សារ៉ន គឺ​លោក​ខ្លួនឯង​ផ្ទាល់ ចង់​ឃើញ​ស្ត្រី​វ័យ​ចំណាស់​រូបនេះ​ទទួល​បាន​ការ​មើលថែ និង​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​។​

​លោក ម៉ូ​ន ពេជ្រ អះអាង​តាម​ហ្វេ​សប៊ុក​ថា លោក​ក៏​នឹង​ទូរស័ព្ទ​សួរសុខទុក្ខ​ម្តាយ​របស់​លោក កង សារ៉ន​ជា​ប្រចាំ​ខែ​ផងដែរ ដើម្បី​តាមដាន​បញ្ហា​សុខភាព និង​ជីវភាព​រស់នៅ​បន្ត​។​ក្រៅពី​លោក​ម៉ូ​ន​ពេជ្រ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កំពុង​ល្បី​តាម​បណ្តាញ​សង្គម​ដោយសារ​សម្លេង​អំពាវនាវ​របស់​គាត់​បន្ទាប់ពី​សមត្តកិច្ច​ចា​ប់​ខ្លួន​កូនប្រុស​ក្រោម​បទ​ចោទថា​ញុះញង់​ឡូ​វ​និង​ប្រមាថ​ព្រះមហាក្សត្រ​មាន​អ្នក​ចេញមុខ​ម្នាក់​ទៀត​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​រហូត​ដល់​ថ្ងៃ​ស្លាប់​ផងដែរ​។​លោក​ផន​ផល្លា​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​បានប្រកាស​រឿង​នេះ​តាម​ហ្វេ​សប៊ុក​។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា សមត្ថកិច្ច​បាន​ចុះមក​ចាប់ខ្លួន​លោក កង សារ៉ន​ដែលជា​កូនប្រុស​លោកយាយ​អាយុ​១០២​ឆ្នាំ​ដល់​ផ្ទះ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​តាម​អំណាច​សាលក្រម​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា​។ លោក កង សារ៉ន​ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ ពី​បទ​ជេរប្រមាថ ញុះញង់ និង​ប្រមាថ​ព្រះមហាក្សត្រ​។​លោក កង សារ៉ន ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុគ្គល​មួយរូប​ដែល​តែង​រិះគន់​មិន​សំចៃមាត់​មកលើ​រដ្ឋាភិបាល​កម្ពុជា ពិសេស​រិះគន់​ទៅលើ​រឿង​ពលរដ្ឋ​វៀតណាម​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បូករួម​នឹង​ការស្រែក​សួរ​ទៅ​កាន់​ក្បួន​ឃោសនា​បោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កាលពី​ខែកក្កដា​ថា បើ​ជាប់ឆ្នោត​ហ៊ាន​ដេញ​យួន​ចេញពី​ស្រុក​ខ្មែរ​ទេ​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​លោក​កង​សារ៉ន​បែ​ជា​ត្រូវ​តុលាការ​ចោទប្រកាន់​រឿង​ញុះញង់​និ​ប្រមាថ​ព្រះមហាក្សត្រ​ទៅ​វី​ញ​?៕

Filed in: ព័ត៌មានជាតិ