សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​៖ ដូច​អាណត្តិ​មុនៗ​ដែរ រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បាន​ផ្តល់​អាទិភាព​ចម្បង​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ផ្នែក​មួយ​នៃ​យុទ្ធ សាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​១ ហើយក៏​ជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ផងដែរ​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​៖ ដូច​អាណត្តិ​មុនៗ​ដែរ រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បាន​ផ្តល់​អាទិភាព​ចម្បង​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ផ្នែក​មួយ​នៃ​យុទ្ធ សាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​១ ហើយក៏​ជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ផងដែរ​

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) នា​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​ហៃ​យ៉ាត់ រី​ជិន​ស៊ី​ភ្នំពេញ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​សមាគម អ​.​ម​.​ត សមាគម​សភាពាណិជ្ជកម្ម​អាន​ហ៊ួយ​នៅ​កម្ពុជា និង​សាកលវិទ្យាល័យ​អាន​ហ៊ួយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​កម្ពុជា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

​ជា​កិច្ច​ចាប់ផ្ដើម​លោក លីវ យិន ប្រធាន​សមាគម​ពាណិជ្ជកម្ម​អាន​ហ៊ួយ​នៅ​កម្ពុជា បានបង្ហាញ​ក្ដី​សោមនស្ស​រីករាយ​ជាទី​បំផុត​ដែល​បាន​ជួប​ជាមួយ​លោក​ជំទាវ​បណ្ឌិត និង​ក្រុមការងារ ព្រមទាំង​គណៈប្រតិភូ នា​ឱកាស​ក៏​វិសេសវិសាល​នោះ ។ លោក​បាន​បន្តទៀតថា ឆ្នាំ​២០២៣ គឺជា​ខួប​លើក​ទី ៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ដែល​ជា​មិត្តភាព​បែប​ប្រពៃណី និង​មាន​រយៈកាល​យូរអង្វែង​មួយ ព្រមទាំង​មាន​ការរីកចម្រើន​រឹងមាំ​ជា​លំដាប់ ។ ស្ថិតក្រោម​បរិយាកាស​ដ៏​ល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ សមាគម​ពាណិជ្ជកម្ម​អាន​ហ៊ួយ​នៅ​កម្ពុជា ក៏​បាន​ចូលរួមចំណែក​ក្នុង​គ្រប់​កោសិកា​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ក្នុងនាម​ជា​តំណាង​អចិន្ដ្រៃយ៍​របស់​សហគ្រិន​ខេត្ត​អាន​ហ៊ួយ​នៅ​កម្ពុជា ជាពិសេស តាមរយៈ​ការរួមចំណែក​ក្នុង​ការកសាង​ធនធានមនុស្ស​នៅ​កម្ពុជា ផងដែរ​។ បន្ទាប់មក លោក​សាស្ត្រាចារ្យ​បណ្ឌិត KUANG Guangli សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​អាន​ហ៊ួយ ក៏​បាន​សម្ដែង​នូវ​សេចក្ដី​អំណរ​សាទរ​យ៉ាង​កក់ក្ដៅ​ចំពោះ​ជោគជ័យ ដែល​សម្រេច​បាន​ពី​ពិធី​ចុះហត្ថលេខា​នេះ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​នៃ​សមាគម អ​.​ម​.​ត ក៏ដូចជា សមាគម​ពាណិជ្ជកម្ម​ខេត្ត​អាន​ហ៊ួយ​នៅ​កម្ពុជា ដែល​តែង​យកចិត្តទុកដាក់​ខ្ពស់ និង​ខិតខំ​ប្រឹងប្រែង រហូត​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​មួយ​នេះ​។​

​ជា​ការឆ្លើយតប លោកជំទាវ​បណ្ឌិត បាន​ថ្លែងអំណរគុណ​ចំពោះ សមាគម​អាន​ហ៊ួយ​នៅ​កម្ពុជា ដែល​បាន​ផ្តល់​អាហារូបករណ៍​ជូន​និស្សិត​កម្ពុជា តាមរយៈ​សមាគម អ​.​ម​.​ត ក៏​ដូចជា​សាកលវិទ្យាល័យ​អាន​ហ៊ួយ ដែល​តែង​ជួយ​សម្រួបសម្រួល​ដល់​ការ​សិក្សា និង​ស្នាក់នៅ​របស់​និស្សិត អ​.​ម​.​ត ដោយ​យកចិត្តទុកដាក់​គួរ​ជាទី​កក់ក្តៅ ។ លោកជំទាវ​បណ្ឌិត ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ដូច អាណត្តិ​មុនៗ​ដែរ រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បាន​ផ្តល់​អាទិភាព​ចម្បង​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ហើយក៏​ជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ផងដែរ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​បណ្ឌិត ក៏​បាន​ស្នើ​ឱ្យ​សមាគម​អាន​ហ៊ួយ​នៅ​កម្ពុជា បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ អ​.​ម​.​ត ចិន និង​សាកលវិទ្យាល័យ​អាន​ហ៊ួយ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការបញ្ជូន​និស្សិត​នៅ​ដំណាក់កាល​បន្ទាប់ សម្រេច​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក និង​សង្ឃឹមថា​និស្សិត អ​.​ម​.​ត ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យទៅ​បន្ត​ការសិក្សា នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​គ្រប់ៗ​គ្នា ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១១ សមាគម អ​.​ម​.​ត បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុង​ក្របខណ្ឌ​ក្រៅប្រទេស ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​, បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ចំនួន ១៨៦ នាក់ ក្នុងនោះ​មាន​និស្សិត​ចំនួន ១៤៨ នាក់ កំពុង​សិក្សា និង​ចំនួន ៣៨ នាក់ បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ៕

Filed in: ព័ត៌មានជាតិ