សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​ល្បីឈ្មោះ​ខាង​រក​ស៊ី​ប្រមូល​ទិញ​បទល្មើស និង​ដឹកជញ្ជូន​លៀស​ទៅ​ស្រុក​យួន​ឈ្មោះ គីមអុី​មបាន​ស្រែកជេរ​មន្ត្រី​ជំនាញ​ជល​ផល និង​បរិស្ថាន​កំពង់ធំ​កប់ៗ​មាត់​ថា បាន​យក​លុយ​ពី​គាត់​រួចហើយ ?!

ឈ្មួញ​ល្បីឈ្មោះ​ខាង​រក​ស៊ី​ប្រមូល​ទិញ​បទល្មើស និង​ដឹកជញ្ជូន​លៀស​ទៅ​ស្រុក​យួន​ឈ្មោះ គីមអុី​មបាន​ស្រែកជេរ​មន្ត្រី​ជំនាញ​ជល​ផល និង​បរិស្ថាន​កំពង់ធំ​កប់ៗ​មាត់​ថា បាន​យក​លុយ​ពី​គាត់​រួចហើយ ?!

​កំពង់ធំ ៖ សកម្មភាព​នេសាទ​លៀស​ដោយ​ប្រើ​ឧបករណ៍​ឆក់​កាវ​បាននិងកំពុង​កើតមាន​យ៉ាង​អានាធិបតេយ្យ​នៅ​ចំណុច កោះ​តា បរ ស្នែងក្របី និង​ទន្លេរ​ឆ្មា ក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម​បាង និង​ឃុំ​ផាត់​សណ្ដាយ ខេត្ត​កំពង់ធំ យក​លក់​ឈ្មួញ​ល្បីៗ​ឈរ​ចាំ​ប្រមូល​ទិញ ។​

​សេចក្តីរាយការណ៍​ឲ្យដឹងថា​មាន​ការប្រមូលដឹក ជញ្ជូន​លៀស តាម​កាណូត​ធំៗ​មួយថ្ងៃៗ​រាប់​សិប​គ្រឿង ពី​តំបន់​បឹង​ទន្លេរ​សាប​យកមក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ​គីម អ៊ី​ម អ្នក​ឈរ​ចាំ​ប្រមូល​ទិញ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​ខេត្ត​កំពង់ឆ្នាំង​ច្រក​ដាក់​កា​រ៉ុង រួច​ដឹក​តាម​ឡាន​ចេញទៅ​ស្រុក​យួន ។​

​ប្រភព​ព័ត៌មាន​ពី​កម្មករ​នេសាទ​ឆក់​កាវ​លៀស​ខុសច្បាប់​ទាំងនោះ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា លៀស​ទាំង​នេះ​ពួកគេ​បាន​កាវ​កើ​បយក ពី​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពង់ធំ​និង​ទឹកដី​ខេត្តពោធិ៍សាត់​ហើយ​បាន​នាំគ្នា​ដឹក យកមក​លក់​ឱ្យ​មេ​ឈ្មួញ​ឈ្មោះ គីម អ៊ី​ម នៅ​មាត់ទឹក​កំពង់​ឆ្នុកទ្រូ​។​

​ពួកគាត់​ឲ្យដឹងថា ក្នុង​មួយ​ថ្ងៃ​ពួកគាត់ អាច​កាវ​លៀស បាន​ចំនួន​២​តោន ទៅ​៣​តោន ដើម្បី​ដឹក​ទៅ​លក់​ឲ្យ​យាយ​អុ​ី​ម នៅ​ខាង​ឆ្នុក​ទ្រូ ស្រុក​បរិបូរណ៍​។​ចំពោះ​សកម្មភាព​នេសាទ​លៀស និង​ការដឹកជញ្ជូន​លៀស​ចម្រុះ​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ​បែប​នេះ គេ​សង្កេតឃើញ​កើត មាន​តាំងពី​រដូវ​បិទ​នេសាទ​រហូត​ដល់​រដូវ​បើក ខួប​ប្រាំង​វស្សា​ហើយ​គេ​ប្រើ​ឧបករណ៍​កាវលៀ​សវែងៗ​ឆក់​បាន​ទាំង​តូច ទាំង​ធំ ដែល​អាច​កាវ​ចូលដល់​ជម្រៅ​បាតទន្លេ ។​ចំណែក​ម៉ាស៊ីន​ដែល​គេ​ប្រើ​សំរាប់​អូស និង​កាវ​លៀស​វិញ​ទូក​ខ្លះ ដាក់​ម៉ា​សុីន​៤​ទៅដល់​៦​គ្រឿង​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ ប្រភព​ព័ត៌មាន​ទុកចិត្ត​បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ឈ្មោះ​គីម អ៊ី​ម ប្រមូល​ទិញ​លៀស​ដោយ​មិន​ញញឺត​នេះ គឺ​ដោយសារ​គាត់​រៀប​ជា​កញ្ចប់​ឲ្យទៅ​ឈ្មោះ ងិន វាសនា ជា​អ្នក​រត់ការ ក្នុង​មួយ​ទូក​ត្រូវ​បង់​៧០​ម៉ឺន​រៀល ដើម្បីឲ្យ​ឈ្មោះ​ងិន វាសនា រត់ការ​ជាមួយ​មន្ត្រី​ជំនាញ​ជលផល និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ខាង​កំពង់ធំ​? ។​

​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០២៣ មាន​ទូក​កាវ​លៀស​៧​គ្រឿង​ដឹក​យម​មក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ​យាយ អ៊ី​ម បាន​និយាយថា គាត់​រកស៊ី​ប្រមូល​ទិញ​លៀស​យូរ​ហើយ​គ្មាន​ទើសក្បាល​អាណា​ទេ ?​។ ឈ្មួញ​រូបនេះ​ថែមទាំង​បាន​ជេរ កប់ៗ​មាត់ និង​ចោទ​មិន​សំចៃមាត់ ថា មន្ត្រីជលផល​ខាង​ខេត្តកំពង់ធំ​ស៊ីលុយ​គាត់​រួចហើយ គឺ​គ្មាន​អា​ឆ្កែ​ណា​ហ៊ាន​អឺត​ក្បាល​មក​ហាមឃាត់​គាត់​ដែរ​? ។​

​ទាក់ទង​ករណីនេះ មន្ត្រី បឹង​ទន្លេសាប បាន​ប្រាប់ឲ្យដឹង​ថា ការនេសាទ​លៀស​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន គឺ​ខុសច្បាប់​ស្ដីពី​ជលផល មិន​អនុញ្ញាត​ដាច់ខាត​។ បច្ចុប្បន្ន​ដែល​មាន​ការអនុញ្ញាត​ឱ្យ​ពលរដ្ឋ​មួយចំនួន ដឹកជញ្ជូន​លៀស​យកទៅ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ ដោយសារ​តែ​យល់​ឃើញ​ថា ពួកគាត់​មិន​មាន​ដី​សម្រាប់​ធ្វើស្រែ ហេតុនេះហើយ​ទើប​បាន​អនុ គ្រោះ​ឲ្យ​ពួកគាត់​ខ្លះ តែ​សុំឲ្យ​ពួក​គាត់​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ដឹកលៀ​សឆាកា​យកទៅ​លក់​ឡើយ​។​បើ​ដូច​សម្តី​មន្ត្រីជលផល​មែន​គឺ​សមត្តកិច្ច​ច្បាស់​ជា​ប្រើល្បិច​កន្ទេល​ធំ​បន្លំ​ដែក​ក្បាលទំពែក​បន្លំ​អេះ​ហើយ​?​។

​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ម្នាក់​បាន​ប្រាប់ថា ករណី​ការនេសា​ទលៀស ខ្យង ខ្ចៅ គ្រុំ នៅ​បាតទន្លេ​គឺ​ច្បាប់​ស្ដីពី​ជលផល​ហាម​ដាច់ខាត ការនេសាទ​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​ធំៗ​ដូច​ខាងលើ​នេះ ព្រោះ​វា​បាន​ធ្វើឲ្យ​មាន​ផល ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ណាស់ ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី និង​ប្រព័ន្ធ​ជីវៈចម្រុះ​នៅ​បាត​ទន្លេ ព្រោះថា​៖ លៀ​ស ខ្យង ខ្ចៅ និង​គ្រុំ នៅ​បាតទន្លេ​យូរៗ​ទៅ​វា​និង​រលួយ ហើយ​ក្លាយជា​ចំណីរ​ពពួក​ត្រី​ធំៗ​ជាច្រើន​ប្រភេទ ដូចជា​ប្រភេទ​ត្រី ប្រា​ខ្ចៅ ត្រី​ប្រម៉ា ត្រី​ដំរី ត្រី​គល់រាំង ត្រី​សណ្ដាយ ត្រី​ក្រពាត់ ត្រី​គ្រុំ និង​ពពួក​ត្រី​ល្អៗ​ជាច្រើន​ប្រ ភេទ​ទៀត​។​បើ ចឹង​ម៉េច​ក៏​មិន​ហាមឃាត់​?៕

Filed in: ព័ត៌មានជាតិ