សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គណៈសង្ឃ​នាយក​បំភ្លឺ​រឿង​ជន្លៀស​សង្ឃ​ចេញពី​វត្ត​ពោធិ​លង្កា​ទោះបី​មាន​ការ​អង្វរ​ក៏ដោយ​

​គណៈសង្ឃ​នាយក​បំភ្លឺ​រឿង​ជន្លៀស​សង្ឃ​ចេញពី​វត្ត​ពោធិ​លង្កា​ទោះបី​មាន​ការ​អង្វរ​ក៏ដោយ​

សៀមរាប​៖ គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាង​ថា​ការបិទ​វត្ត​ពោធិ​លង្កា កាលពី​ពេល​ថ្មីៗ​នេះ បណ្តាល​មក​ពី​ការដឹកនាំ គ្រប់គ្រង​គណៈសង្ឃ​ក្នុងនេះ មិន​មាន​សាមគ្គីភាព បង្ក​ជា​ក្រុម​បក្ខពួក អនាធិបតេយ្យ មិន​គោរព​ធម៌​វិន័យ​បាត់បង់​សណ្តាប់ធ្នាប់​និង​អភិ​សមាចារ​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​និង​សេចក្ដីថ្លៃថ្នូរ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។

​សេចក្តីបំភ្លឺ​របស់​គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ខ្លឹមសារ​ថា ករណី​វត្ត​ពោធិ​លង្កា​គឺ គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ចេញ​សេចក្តីសម្រេច​លេខ ១០៧/២៣ ស​.​ន​.​ក​.​ជ​.​ចុះ​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​២០២៣ ស្តី​ពី​ការបញ្ចប់​មុខដំណែង​គណៈសង្ឃ​វត្ត​ពោធិ​លង្កា​(​ពោធិ៍​លើ​)​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ និង​សេចក្តីជូនដំណឹង​របស់​សាលា​គណ​ខេត្តសៀមរាប​លេខ​០៨០/២៣ ស​.​ជ​.​ណ​. ចុះ​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ដីពី​ការអនុវត្ត សេចក្តីសម្រេច​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាង​លើ​។​

​ទាក់ទង​រឿងនេះ គណៈ​សង្ឃនាយក និង​ក្រសួង​ធម្មការ​និង​សាសនា សូម​បញ្ជាក់​ពី​មូលហេតុ​ជូន​សាធារណ​មតិ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក៏​ដូចជា​ក្រុម​អ្នក​សារពត៌មាន​ឱ្យបាន​ជ្រាបថា កន្លង​មក​ការដឹកនាំ គ្រប់គ្រង​គណៈសង្ឃ​ក្នុង​វត្ត​ពោធិ​លង្កា​នេះ មិន​មាន​សាមគ្គីភាព បង្ក​ជា​ក្រុម​បក្សពួក អនាធិបតេយ្យ មិន​គោរព​ធម៌​វិន័យ​បាត់បង់​សណ្តាប់ធ្នាប់​និង​អភិ​សមាចារ​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​និង​សេចក្ដីថ្លៃថ្នូរ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។ ទោះបី មាន​ការអប់រំ​ទូន្មាន​ច្រើនលើក​ច្រើនសារ​យ៉ាងណាក៏ដោយ នៅតែ​ប្រព្រឹត្ត​មិន​បាន​ត្រឹមត្រូវ​តាម​វត្ត​ប្រណិប័តន៍ ថែម​ទាំង​បង្ក​ជា​ជម្លោះ និង​បង្កើត​នូវ​ទោស​បញ្ញត្តិ​ធ្ងន់ធ្ងរ​ក្នុង​ផ្លូវ​វិន័យ​ព្រះពុទ្ធសាសនា​ថែមទៀត​ផង​។​

​គណសង្ឃ​បញ្ជាក់ថា​៖​ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​ការប្រតិបត្តិ​ធម៌​វិន័យ​ឱ្យបាន​ល្អ​ប្រសើរ និង​បំពេញ​សទ្ធា​ជ្រះថ្លា សមជា​ស្រែ បុណ្យ​ដ៏​ប្រពៃ​របស់​ពុទ្ធបរិស័ទ ចាំបាច់​ត្រូវ​រៀបចំ​រដ្ឋបាល​គ្រប់គ្រង​វត្ត​ឡើងវិញ ស្រប​តាម​ពុទ្ធានុញ្ញាត​និង​ពុទ្ធ​ប្បញ្ញត្តិ ធ្វើយ៉ាងណា​ឱ្យ​វត្ត​នេះ​ក្លាយទៅជា​បូជនីយដ្ឋាន គួរ​ជាទី​គោរព​បូជា ទើប​តម្រូវឱ្យ​មាន​ការ​និមន្ត និង​អញ្ជើញ ព្រះសង្ឃ អាចារ្យ និង​ដូនជី​ទៅ​ស្នាក់​អាស្រ័យ​នៅតាម​បណ្តា​វត្ត​ផ្សេងៗ​ជា​បណ្ដោះអាសន្ន ក្រោយពី​បញ្ចប់​សង្ឃកម្ម​និង​កិច្ចការ​រដ្ឋបាល​រួចរាល់ ទើប​អនុញ្ញាត​ឱ្យ​ចូល​មក​ស្នាក់​អាស្រ័យ​នៅ​ជា​ប្រក្រតី​ឡើងវិញ ។​

​ដូច្នេះ​សូម​សាធារណមតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស កុំ​មាន​ការយល់ច្រឡំ ឬក៏​បំភ្លៃ​ខុស​ពី​ការពិត​ខាងលើ​។ មិនតែប៉ុណ្ណោះ​សូម​ចូលរួម​ផ្សព្វផ្សាយ​សេចក្តីសម្រេច របស់​គណៈសង្ឃ​ឱ្យបាន​ជ្រួតជ្រាប​និង​ទូលំទូលាយ ដើម្បី​ចៀសវាង​ការយល់ច្រឡំ​និង​ទប់ស្កាត់​អតតិ​ជន​មួយចំនួន​យក​បញ្ហា​នេះ​សម្រាប់​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ ខ្លួន ឬ​បម្រើ​ផលប្រយោជន៍​ខាង​ផ្នែក​នយោបាយ​.

​សូមបញ្ជាក់​ថា​៖ ព្រះសង្ឃ​ប្រមាណ​១៤០​អង្គ​គង់នៅ​វត្ត​ពោធិ​លង្កា រួម​នឹង​អ្នក​ស្នាក់អាស្រ័យ​នៅ​វត្ត​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ជន្លៀស​ចេញពី​វត្ត​កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​កន្លងទៅ​។ ភ្លាមៗ​ក្រោយ​ពី​ចេញ​សេចក្ដីប្រកាស​របស់​សាលា​គណ​ខេត្ត​សៀមរាប​បណ្តេញ​ចៅអធិការ​និង​គ្រូសូត្រឆ្វេង​ស្តាំ​ចោល គេ​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដូចជា​ប៉ូលីស និង​សន្តិសុខ បាន​ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីនោះ​ភ្លាមៗ​ផង​ដែរ​បើ​ទោះបី​មានការ​អង្វរក​ពី​ព្រះសង្ឃ​ទាំង​ជាង​១០០​អង្គ​ថា​សុំឲ្យ​ដាក់​ថ្នាក់ដឹកនាំ​សង្ឃ​ថ្មី​មក​កុំ​បណ្តេញ​ព្រះអង្គ​ដែល​គ្មាន​កំហុស​ដូច​របប​ប៉ុលពត​ក៏ដោយ​៕

Filed in: ព័ត៌មានជាតិ