សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ជំនាញ​ជលផល សហការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​បង្ក្រាប​បទល្មើស​នៅ​ស្រុក​ឆ្លូង​

សមត្ថកិច្ច​ជំនាញ​ជលផល សហការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​បង្ក្រាប​បទល្មើស​នៅ​ស្រុក​ឆ្លូង​

​ខេត្ត​ក្រចេះ ៖ ដោយមាន ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក ចាប សៀក​ហេង នាយ​អធិការដ្ឋាន រដ្ឋបាល​ជលផល​មេគង្គ និង​លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៦ លោក ម៉ុក ពន្លក នាយរង​ខណ្ឌ ជលផល​ក្រចេះ បាន​ដឹកនាំ​កម្លាំង មន្ត្រី​ជលផល​ខេត្ត និង​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក ប្រសព្វ ដោយ​មាន​កិច្ចសហការ​ពី​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ស្រុក​ឆ្លូង កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​អាជ្ញាធរ​ឃុំ ព្រម​ទាំង​សហគមន៍ នេសាទ បាន​ចុះ​ប្រតិបត្តិការ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស នេសាទ​នៅ​ចំនុច​បឹង​គ្រូ​ឆៃ​អេង  បឹង​ប្រា បឹង​កូន​សត្វ ស្ថិតក្នុង​ឃុំ​កញ្ជ​រ និង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​បញ្ជាក់​អោយដឹងថា រដូវ​បិទ​នេសាទ​ឆ្នាំនេះ បើទោះជា​ទឹក​ទន្លេមេគង្គ​ឡើង​យឺត មាន​កំពស់​ទឹក​ទាប​ជាង​បណ្តាល​ឆ្នាំមុនៗ​ក្តី តែ​បច្ចុប្បន្ន​បឹង​ទាំងអស់​ខាងលើ​មាន​កំពស់​ទឹក​មធ្យម​អាច​ធ្វើឲ្យ​ហ្វូង​ត្រី​គ្រប់​ប្រភេទ​ចូល​តាម​ព្រែក​តូចៗ​មួយចំនួន មក​រស់នៅ​ពង​កូន ព្រមទាំង​ស្វែងរក​ចំណី​នៅ​ទីនោះ​យ៉ាងច្រើន  ធ្វើអោយ​ជន​ខិលខូច​មួយចំនួន​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទល្មើស នេសាទ​ខុសច្បាប់ ដោយ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​ដូចជា ស្បៃ​មុង សាច់​អួន​ក្រលា​ញឹក និង​ឆក់​ត្រី​ផង​ដែរ​ដើម្បី​យក​មក​ចាប់​ត្រី​ទាំង​តូច ទាំង​ធំ បំផ្លិចបំផ្លាញ​ធនធាន​ជលផល នៅក្នុង​តំបន់​នេះ ។​

​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ឲ្យដឹង​បន្ត​ថា ក្នុង​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ​នេះ គឺ​សមត្ថកិច្ច​ចម្រុះ​ទទួល បាន​លទ្ធ​ជាច្រើន​មានដូចជា ៖ ចាប់​រឹបអូស និង​បំផ្លាញ​ចោល​របាំង​ស្បៃ​មុង​២៥​ខ្សែ មាន​ប្រវែង​ជិត​៣​ពាន់​ម៉ែត្រ រឹបអូស​លូ​ស្បៃ​មុង​ចំនួន ២៤​មាត់​លូ និង​លូ​ធ្វើ​ពី​សាច់​អួន​ក្រលា​ញឹក​ចំនួន ២​គ្រឿង រុះរើ​និង​កាប់បំផ្លាញចោល​បង្កោល​ចម្រឹងឬ​ស្សី និង​កូនឈើ​ចំនួន​ជិត ៤០០​ដើម ចាក់​លែង​ត្រី​ចម្រុះ​ទាំង​តូច ទាំង​ធំ​ចូល​ក្នុង​បឹង​ធម្មជាតិ ប្រហែល​ជិត​៣០០​គ​ក្រ​ផងដែរ​។​

​លោក ម៉ុក ពន្លក នាយរង ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បានអោយដឹងថា ការធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ពិសេស​ឧបករណ៍​នេសាទ​ស្បៃ​មុង​នេះ គឺ​វា​បាន​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ពិសេស នោះ​គឺ​បណ្តាល​អោយ​ប៉ះពាល់​ហ្វូង​ត្រី​ទាំង​ធំ ទាំង​តូច​យ៉ាងខ្លាំង​ផង​ដែរ ។ ដូច្នេះ​ទាមទារ​អោយមាន​កិច្ចសហការ​រវាង​សមត្ថកិច្ច​ជំនាញ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រម​ទាំង​សហគមន៍ នេសាទ និង​ប្រជាពលរដ្ឋ ផង​នោះ ទើប​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ខាងលើ ទទួល​បានជោ​ជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ជាមួយនេះដែរ គឺ​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម មិនថាឡើយ​រដូវ​បិទ​នេសាទ ឬ​រដូវ​បើក​នេសាទ​នោះឡើយ គឺ​ធ្វើ​បែប​នេះ​ទើប​រក្សា​បាន​ធនធាន​ជលផល​អោយ​មាន និរន្តរភាព ស្ថិតស្ថេរ​គង់វង្ស សម្រាប់​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​។​

​លោក ម៉ុក ពន្លក នាយរង ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បានអោយ​ដឹង​បន្ថែម​ទៀត​ថា ការធ្វើ​នេសាទ​ដោយ​ប្រើ ប្រើប្រាស់​ឧបករណ៍ ល្មើស​ច្បាប់​ដូចខាងលើ គឺ​វា​ធ្វើឲ្យ​មាន​ការបំផ្លិចបំផ្លា​ញ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ពិសេស នោះ​គឺ​បណ្តាល​អោយ​ប៉ះពាល់​ហ្វូង​ត្រី​ធំ តូច និង​ជីវចម្រុះ​ជាច្រើន​ដែល​រស់​នៅល្នុង​ទឹក​ផងដែរ ។ ដូច្នេះ​ដើម្បី​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ជលផល​ឲ្យ​គង់វង្ស គឺ​ទាមទារ​អោយមាន កិច្ចសហការ​រវាង​សមត្ថកិច្ច​ជំនាញ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រម​ទាំង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ ផង​នោះ ទើប​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ខាងលើ ទទួល​បានជោ​ជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ជាមួយនេះដែរ គឺ​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម មិនថាឡើយ​រដូវ​បិទ​នេសាទ ឬ​រដូវ​បើក​នេសាទ​នោះឡើយ គឺ​ធ្វើ​បែប​នេះ​ទើប​រក្សា​បាន​ធនធាន​ជលផល​អោយ​មាន និរន្តរភាព ស្ថិតស្ថេរ​គង់វង្ស សម្រាប់​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ៕

 

IMG-20160905-WA0040 IMG-20160905-WA0041

Filed in: ព័ត៌មានជាតិ