សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​សក្តិ ៤ ឈិត វណ្ណា ឡើងកាន់តំណែង​ជា មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល វាំង​ចាស់

​លោក​សក្តិ ៤ ឈិត វណ្ណា ឡើងកាន់តំណែង​ជា មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល វាំង​ចាស់

យោង​តាម​សេចក្តីសម្រេច ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ របស់​ក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ លេខ​៧៣៦​សសរ ចុះ​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ចុះហត្ថលេខា ដោយ​នាយ​ឧត្តមសេនីយី ស ថេត អគ្គស្ន​យក​ង​ការ​នគរបាលជាតិ

​ប្រការ​១: ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​លោក​វរសេនីយ៍ត្រី ឈិត វណ្ណា អត្តលេខ ៤៣០៧៩ ពី​នាយផ្នែក​អន្តោប្រវេសន៍ ទៅ​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាំង​ចាស់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។

​សូមបញ្ជាក់​ថា : លោក វរសេនីយ៍ត្រី ឈិត វណ្ណា គឺជា​មន្ត្រី​នគរបាល​នៅក្នុង​មូលដ្ឋាន នៃ​អតីត ឃុំ​វាំង​ចាស់ ស្រុក​ឧតុង្គ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទីស្នាក់ការ ប៉ុស្តិ៍​រដ្ឋបាល ជិត​ផ្សារ​ផ្សារ​ឧតុង្គ ។ លោក​សក្តិ ៤ ឈិត វណ្ណា ដែល​អ្នក​រស់នៅ​ផ្សារ​ឧដុង្គ​ភាគច្រើន​បាន​ស្គាល់​ច្បាស់​តាមរយ​:​ឈ្មោះ​ហៅ​ក្រៅ​ថា ដុស ដុស លោក​គឺជា​មន្ត្រី​នគរបាល​ដ៏​ល្អ​១​រូប ដែល​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់ ចូល​ចិត្ត​នៅ​ក្នុង​មូលដ្ឋាន ។

​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូរ​ទំនិញ សព្វសារពើ​នៅ​ក្នុង​ផ្សារ​ឧតុង្គ​ភាគច្រើន បាន​និយាយ​កោតសរសើរ​ពី​ទឹកចិត្ត និង​ស្នាដៃ សកម្មភាព​ការពារ បំរើ​ប្រជាពលរដ្ឋ គ្រប់​ផ្នែក​ទាំង​សន្តិសុខ សណ្តាប់ធ្នាប់ និង​សេវា​សា​ធារ​: គឺ​លោក ដុស មិន​ធ្វើអោយ​ប្រជាជន​មាន​ការ​ថ្នាំង​ថ្នាក់ ឬ​ក្តៅក្រហាយ​ទេ ។​

​រយ​:​ពេល​ជិត​៣០​ឆ្នាំ នៃ​ការចូល​ធ្វើ​នគរបាលជាតិ លោក​វរសេនីយ៍ត្រី ឈិត វណ្ណា ក្រៅពី ទទួលបាន​ការគោរព​ស្រលាញ់ និង​កោតសរសើរ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លោក ឈិត វណ្ណា ក៏​ត្រូវបាន​ថ្នាក់ដឹកនាំ​អង្គភាព ជឿ​ទុកចិត្ត​និង​ផ្តល់​ឋាន​: តួនាទី ជា​បន្តបន្ទាប់ រហូតមកដល់​ពេល នេះ ក៏​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧​នេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​មហា​បវ​រ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយ​:​លោកនាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្តល់​ការទុកចិត្ត សម្រេច​តែងតាំង លោក​វរ​សេន​យី៍ ឈិត វណ្ណា ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាំង​ចាស់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ឧត្តុង្គ ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ ។​

​ក្នុង​ថ្ងៃ​ប្រកាស ចូលកាន់​តំណែង ជា​នាយ​ប៉ុស្តិ នគរបាល​រដ្ឋបាល​វាំង​ចាស់ លោក​វរសេនីយ៍ត្រី ឈិត វណ្ណា បាន​ប្តេជ្ញាចិត្ត ថា នឹង​ខិតខំ​យក​អស់​កម្លា​យ​កាយ​ចិត្ត និង​សមត្ថភាព ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​បំរើ​ជាតិ និង ប្រជាជន អោយ​មាន​ភាពកក់ក្តៅ និង​សុខ​សុវត្ថិភាព ៕

Filed in: ព័ត៌មានជាតិ