សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ មាន​ទូក ជាង ៣០០​ទូក ក្នុងនោះ រាជធានី​ភ្នំពេញ​ជាង​៤០​ទូក កីឡាករ​កីឡាការិនី​ជិត ២ ម៉ឺន​នាក់​ចូលរួម​មហាជន​រំលឹក​សោកនាដកម្ម​

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ មាន​ទូក ជាង ៣០០​ទូក ក្នុងនោះ រាជធានី​ភ្នំពេញ​ជាង​៤០​ទូក កីឡាករ​កីឡាការិនី​ជិត ២ ម៉ឺន​នាក់​ចូលរួម​មហាជន​រំលឹក​សោកនាដកម្ម​

​ភ្នំពេញ​៖ លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី បាន​ធ្វើ​ការណែនាំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​រួម​ដៃ​សហការ​គ្នា​ឲ្យបាន​ស្អិតរ​មួ​ត សំដៅ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នៅ​ក្នុងអំឡុងពេល​ដែល​កម្ពុជា រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខនេះ​។

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣ នា​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​, ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​គូសបញ្ជាក់ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ គឺជា​បុណ្យជាតិ​ដ៏​សំខាន់​ស្វាគមន៍​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី ដូច្នេះ​ប្រជាពលរដ្ឋ​ច្បាស់​ជា​មក​លេង​កម្សាន្ដ​យ៉ាងច្រើន​កុះករ​នៅ​រាជធានី​ភ្នំពេញ​។​

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ចែករំលែក​នូវ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម និង​តម្រូវការ​ចាំបាច់​មួយ​ចំនួន ដល់​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​បន្ថែម​ក្នុង​ការពង្រឹង​សមត្ថភាព​ដល់​កងកម្លាំង​សមត្ថកិច្ច ដែល​មាន​កាតព្វកិច្ច​ក្នុង​ការការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ព្រមទាំង​ក្រុម​គ្រូពេទ្យ​ផងដែរ​។​

​បញ្ហា​ចរាចរណ៍​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​, បញ្ហា​ក្មេង​ទំនើ​ង​, បញ្ហា​ចោរកម្ម និង​ការងារ​សន្ដិសុខ ជា​ការងារ​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ជាមួយនឹង​ភាពម្ចាស់ការ​របស់​ប្រធាន​អង្គភាព​នីមួយៗ​។

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​នូវ​ការងារ​មួយចំនួន​ផង​ដែរ ដើម្បី​ធានា​ឲ្យបាន​ដាច់ខាត​នូវ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដូចជា​៖
*​ទី​១៖ ពង្រឹង​យន្ដការ​រួម យន្ដការ​តាម​តំបន់ យន្ដការ​បញ្ជាការ​ស្រាល ពោល​ត្រូវមាន​បញ្ជាការ មាន​អ្នកទទួលខុសត្រូវ​ពិតប្រាកដ​ច្បាស់លាស់​។​
*​ទី​២៖ ជំរុញ​ការផ្សព្វផ្សាយ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ដែល​មាន​ភារកិច្ច​ការ​ពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដើម្បី​ឲ្យបាន​យល់​ច្បាស់​អំពី​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​ទាមទារ​ឲ្យកម្លាំង​ទាំងអស់​ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ ខណៈ​ប្រធាន​អង្គភាព​នីមួយៗ ត្រូវ​មាន​ការលើកទឹកចិត្ត​ដល់​មន្ដ្រី​ក្រោម​ឱវាទ​របស់ខ្លួន​។​
*​ទី​៣៖ ត្រៀមកម្លាំង​អន្ដរាគមន៍​នៅនឹងកន្លែង​។​
*​ទី​៤៖ ត្រូវមាន​ការចាត់តាំង​ប្ដូរ​វេន​កម្លាំង​ដែល​ប្រចាំការ​ការពារ​ច្បាស់លាស់​។​
*​ទី​៥៖ ត្រូវមាន​ការរៀបចំ​គ្រូពេទ្យ​សង្គ្រោះ​ទាំង​ចល័ត និង​មាន​ទីតាំង​សម្រាប់​សង្គ្រោះ​បឋម ដើម្បី​ងាយស្រួល​នៅពេល​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​។​
*​ទី​៦៖ ពង្រឹង​មធ្យោបាយ​ទំនាក់ទំនង​សម្រាប់​កងកម្លាំង ដើម្បី​ងាយស្រួល​ទំនាក់ទំនង​គ្នា​។​
*​ទី​៧៖ ពង្រឹង​ចំណុច​ខ្ពស់​ពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​ចាប់ពីពេលនេះ​តទៅ​នៅ​ទូទាំង​ប្រទេស​។​

​សូមបញ្ជាក់​ថា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ មាន​ទូក ង ចូលរួម​ប្រណាំង​ប្រមាណ​ជាង​ន​៣០០​ទូក ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជាង​៤០​ទូក មាន​កីឡាករ កីឡាការិនី​ចំណុះ​ទូក​ប្រមាណ​ជិត​២​ម៉ឺន​នាក់​និង​មាន​ប្រទីព​ចូលរួម​ប្រមាណ​ជាង​៣០​ប្រទីប​។​

​នៅក្នុង​កិច្ចប្រជុំ​ត្រៀម​លក្ខណៈ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក នា​ព្រឹក​ថ្ងៃទី​២២ វិច្ឆិកា​២០២៣​នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឱ្យ​កម្លាំង​ពាក់ព័ន្ធ និង​អាជ្ញាធរ​មាន​សត្ថកិច្ច​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​មក​លេង​ពិធីបុណ្យ​នេះ ដោយ​ចាប់ផ្តើម​ធ្វើ​ការដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ចាប់ពី​យប់​នេះ​តទៅ ជាមួយ​និង​ការដាក់​វេន​ប្រចាំ​បញ្ជា​អោយបាន​ច្បាស់លាស់​។​

​លោក​អភិបាល ក៏​បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បង្ក្រាប​គ្រឿងញៀន ល្បែងស៊ីសង់ ចោរ​ឆក់​ប្លន់ ឱ្យបាន​ខ្លាំងក្លា​បំផុត ជាមួយនិង​ការចុះពិនិត្យ​នៅ​តាមដាន​បា​បារាំង ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​។ ត្រូវតែ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់​បំផុត​ចំពោះ​ទីតាំង​ណា​កកស្ទះ​ខ្លាំង​ត្រូវតែម្រួល​ឬ​បង្វែរ​មនុស្សចេញ ជៀសវាង​កុំឱ្យ​មាន​បញ្ហា​មិន​ល្អ​កើត​ឡើង​។​

​សូមបញ្ជាក់ថា​នៅ​តាម​បណ្តាញ​សង្គម​មាន ការ​រំលឹក​ភាព​សោកសៅ​ដែល​កើត នៅលើ​ស្ពាន​ដ៏​អប្រិយ​ចូល​កោះ​ពេជ្រ​កាលពី​ថ្ងៃ​ទី​២២​វិច្ឆិកា ។ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​បង្ហោះ​សារ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ទីនោះ​ដោយ​សរសេរថា​«​ថ្ងៃនេះ​ជា​ថ្ងៃទី​២២ ខែវិច្ឆិកា សូម​រំលឹក​ខួប និង​ការគោរព​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ខ្មែរ ដែល​ស្ថិត​នៅក្នុង​សោកនាដកម្ម​ដ៏​សោកសៅ​ស្លាប់​នៅលើ​ស្ពាន​ពេជ្រ អស់​រយៈពេល ១៣​ឆ្នាំ​កន្លង​ទៅ​»​។

​គណនី​ហ្វេ​សប៊ុក​ខ្លះទៀត បាន​បង្ហោះ​រូបភាព វីដេអូ​ឃ្លីប ដែល​បន្សល់ទុក​នូវ​ស្បែកជើង​ជនរងគ្រោះ​រាយប៉ាយ​លើ​ស្ពាន​ពេជ្រ និង​ទិដ្ឋភាព​សោកសង្រេង​ផ្សេងៗ​ទៀត ដោយ​មិន​មាន​អត្ថាធិប្បាយ​អ្វី​ទាំងអស់​។​

​សូម​រំលឹក​ថា​កាលពី​រាត្រី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ គឺជា​ថ្ងៃ​ទី​៣ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​យុវជន​បាន​ប្រជ្រៀត​គ្នា​ឆ្លងកាត់​ស្ពាន​ពេជ្រ ធ្វើឲ្យ​ពួកគេ​ជាប់គាំង​នៅក្នុង​ក្រុម​មនុស្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បណ្តាលឲ្យ​ស្លាប់​ជាង​៣៥០​នាក់ និង​របួស​ជាង​៤០០​នាក់​។ ព្រឹត្តិការណ៍​នេះ មិន​មាន​អ្នកទទួលខុសត្រូវ​ទេ​រហូតមកទល់​ពេលនេះ ។​

​លោក អភិបាល​ក៏​បាន​បញ្ជា​ឱ្យ​ត្រៀមកម្លាំង​បោសសំអាត​ជាង ៣០០​នាក់​ដោយ​ចាប់ពី​ម៉ោង​១១​យប់​ដល់​៦​ព្រឹក បាន​រៀបចំ​បន្ទប់ទឹក​បង្គន់​អនាម័យ​៥៦៧​បន្ទប់ ទាំង​បង្គន់​សាធារណៈ និង​សម្រាប់​កីឡាករ​។​

​បើ​តាម​គម្រោង ចំពោះ​ទីតាំង​សម្រាប់​ការ​ស្នាក់នៅ​របស់​កីឡាករ​ចំណុះ​ទូក​ត្រូវបាន​បែងចែក​ជា​២​ទីតាំង ក្នុងនោះ នៅ​អតីត​ឃ្លាំង​សាំង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​មួយ​ទីតាំង និង​នៅ​ខាងកើត​ទន្លេសាប​ក្នុង​ដី​អភិវឌ្ឍន៍ OCIC ខាងជើង​រង្វង់​មូល​នាង​មច្ឆា​ខណ្ឌ​ជ្រោយចង្វា​មួយ​ទីតាំង​ទៀត​.​។​

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ជា​អនុប្រធាន​នៃ​អនុគណៈកម្មការ​បច្ចេក​ទេស និង​ជា​ប្រធាន​គណៈមេប្រយោគ​នៃ​ការប្រកួត​ទូក «​ង​» បាន​ថ្លែង​ឲ្យដឹងថា​ចំនួន​ទូក​«​ង​» និង​ទូក​ប្រពៃណី​ដែល​បាន​ចូលរួម​ប្រណាំង​នៅ​ឆ្នាំនេះ មាន​ការកើនឡើង​ចំនួន ៤០​ទូក ធៀប​នឹង​ឆ្នាំ​២០១៩​។ ចំនួន​កីឡាករ​អុំទូក និង​ចំណុះ​ទូក​មាន​សរុប​ជាង​២​ម៉ឺន​នាក់​។ ដោយឡែក​ចំពោះ​រង្វាន់​សង្កត់​ក្បាល​ទូក ក៏​មាន​ការកើនឡើង​ដែរ​គឺ​កើនឡើង​ពី​៤០​ម៉ឺន​រៀល ដល់​១​លាន​រៀល ចំពោះ​ទូក​ផែន​លេខ​១​។​

Filed in: ព័ត៌មានជាតិ