សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ​ក្នុង ឃុំ​ក្រាំង​ល្វា​ប្រវែង​២-៣​គីឡូ​ម៉ែត​ត្រូវ​ខូច​ដោយ​សារ​ឡាន​ដឹក​ខ្សាច់​!

កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ​ក្នុង ឃុំ​ក្រាំង​ល្វា​ប្រវែង​២-៣​គីឡូ​ម៉ែត​ត្រូវ​ខូច​ដោយ​សារ​ឡាន​ដឹក​ខ្សាច់​!

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ មាន​ប្រវែង​ប្រហែល​២-៣​គ​.​ម ចាប់ពី​ចំនុច ភូមិ​ខ្សាច់​ស រហូតមកដល់​ផ្លូវបំបែក​ទៅ​សាលាឃុំ​ក្រាំង​ល្វា ត្រូវ​បាន​រង​នូវ​ការខូចខាត​ស្ទើរតែ​ទាំងស្រុង ដោយសារតែ ជា​រៀងរាល់់ថ្ងៃ​មាន​រថយន្ត​កង់​១០​ជាច្រើន​គ្រឿង​ដឹក​ជញ្ជួន​ខ្សាច់ ចេញពី​ការដ្ឋាន​គ្មាន​ឈ្មោះ ០២​កន្លែង ដែល​ស្ថិតនៅក្នុង​ភូមិ​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា យកទៅ​លក់​តាម​ដេប៉ូ​នានា​ទូទាំង​ខេត្ត​។​

​ប្រភព​បន្តទៀតថា ចំពោះ​ទីតាំង​ការដ្ឋាន​បូម​ខ្សាច់​ទាំង​០២​ខាងលើនេះ បានធ្វើ​សកម្មភាព​ជីក​និង​បូម​ខ្សាច់​លក់ ដោយ​ពុំ​ដឹង​ថា​មានច្បាប់ រឺ​ពុំ​មាន​នោះឡើយ​។ ក្នុង​មួយ​ថ្ងៃៗ គេ​ឃើញ​តែ​រថយន្ត​កង់​១០​ចេញចូលៗ ក្នុងការ​រដ្ឋា​ន មិន​ថា​រដូវប្រាំង រឺ​រដូវវស្សា ដែល​ជាហេតុ​ធ្វើអោយ​ផ្លូវលំ​មួយ​ខ្សែ​នេះ​ត្រូវ​ខូចខាត ដោយ​មាន​គ្រលុក ដូច​រន្ធ​បាយខុម ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សំណូមពរ​ដល់​លោក ឈួន ចាន់ណា អភិបាល​នៃ​គណ​:​អភិបាល​ស្រុក​សាមគ្គី​មានជ័យ និង​ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​មាន​វិធានការ​ដោះស្រាយ​ផ្លូវ​ខាងលើ​នេះ​ផង​ព្រោះ​ថា​ពិបាក​ក្នុងការ​ធ្វើ​ដំណើ​រណាស់​។​

Filed in: ព័ត៌មានជាតិ