សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដ្ឋា​ភិបាល​បណ្តេញ​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​កណ្តាល​១​រូប​ចេញពី​ក្របខណ្ឌ​រដ្ឋ​

ដ្ឋា​ភិបាល​បណ្តេញ​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​កណ្តាល​១​រូប​ចេញពី​ក្របខណ្ឌ​រដ្ឋ​

​ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លុបឈ្មោះ​លោក​វរ​សេ​នីយ៏ឯក ទៀ​វ ម៉ារ​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ចេញពី​ក្របខណ្ឌ​នៃ​កង​យោពល​ខេមរភូមិន្ទ​។ ការ​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៥ ខែ​វ​ច្ឆិកា ឆ្នាំ​២០២៣ លុបឈ្មោះ លោក​វរ​សេ​នីយ៏ឯក ទៀ​វ ម៉ារ​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ចេញពី​ក្របខណ្ឌ​នៃ​កង​យោពល​ខេមរភូមិន្ទ គឺ​យោង​តាម​សំណើ​រដ្ឋមន្ត្រី​ក្រសួង​កា​ពារ​ជាតិ​។​

​គេ​មិនដឹងថា​តើ​លោក​វរៈសេនីយ៍​ទៀវ​ម៉ារ​ឌី​មាន​កំហុស​អ្វី​ខ្លះ​នោះទេ​? តែ​សម្រាប់​លោក​ឧត្ដមសេនីយត្រី អេង ហ៊ី ចំពោះ​មូលហេតុ​ដែលនាំឱ្យ​រាជរដ្ឋាភិបាល​ប្រើ​វិធានការ​ក្ដៅ​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​កងយោធពល​ខេមរភូមិន្ទ គឺ​ដោយសារតែ បុគ្គល ទៀ​វ ម៉ារ​ឌី មិន​គោរព​ច្បាប់ និង​វិន័យ​។​

​លោក អេង ហ៊ី ឲ្យដឹងថា “​ឧត្ដមសេនីយត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល​បាន​រាយការណ៍​មក​តាម​ឋានានុក្រម​សុំ​ថ្នាក់លើ​ដើម្បី​សម្រេច​”​។ បន្ទាប់ពី​ទទួល​បាន​ការ​រាយ​កាណ៍​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល “​ថ្នាក់លើ​ក៏​កាត់ឈ្មោះ​បុគ្គល​នោះ (​បុគ្គល ទៀ​វ ម៉ារ​ឌី​) ឱ្យ​មក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​”​។​

​លោក អេង ហ៊ី បន្ថែមថា បន្ទាប់​ពី​កាត់ឈ្មោះ​ឱ្យ​មក​បំពេញ​ការងារ​នៅ​ក្នុង​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ង​ហត្ថ ប៉ុន្តែ​បុគ្គល​នោះ​នៅតែ​មិន​គោរព​ច្បាប់​ស្ដីពី​លក្ខ​ខន្តិក​នៃ​កងយោធពល​ខេមរភូមិន្ទ បទ​វិន័យ​ទូទៅ និង​បទបញ្ជា​ផ្ទៃក្នុង​កងរាជអាវុធហត្ថ​ដដែល​។ ពីព្រោះ​តែ​ការមិន​គោរព​បទបញ្ជា និងវ័​ន័យ​នេះ​ហើយ​ទើប​រាជរដ្ឋាភិបាលលុប​ឈ្មោះ​តែ​ចេញ​ពី​ក្រប​ខណ្ឌ​តែម្ដង​។​

​ជា​ការកត់សម្គាល់ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់វិធានការ​ចំ​ពើ មន្ត្រី​ដែល​អសកម្ម​ក្នុង​ការបំពេញ​ការងារ មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដូចជា លោក​ឧត្តមសេនីយ៍ វ៉ាន់ កុសល អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​បក្សពួក​៤​រូប​ទៀត​។ លោក ទិ​ត្យ វណ្ណៈ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ។​

​លោក យស ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច រួម​ជាមួយ​ដៃគូរ​៤​នាក់​ទៀត និង​នគរបាល​ខេត្តព្រៃវែង​ចំនួន​១១​រូប​ជា​ដើម​ដែល​ប្រើប្រាស​គ្រឿងញៀន​។​សូម​បញ្ជាក់​ដែ​ថា​កន្លងមក​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន​សែន​មាន​កងរាជអាវុធហត្ថ​ជាង​១៩០​នាក់​ចេញពី​ក្របខណ្ឌ​រដ្ឋ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ