សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ធិបតី​ស​សើរ​អគារ​ថ្មី​ក្រសួងមហាផ្ទៃ​និង​បាន​ដាក់ចេញ​អនុសាសន៍​៥​ចំនុច​សម្រាប់​ថ្នាក់​ក្រោម​ជាតិ​ធ្វើការ​

​សម្តេច​ធិបតី​ស​សើរ​អគារ​ថ្មី​ក្រសួងមហាផ្ទៃ​និង​បាន​ដាក់ចេញ​អនុសាសន៍​៥​ចំនុច​សម្រាប់​ថ្នាក់​ក្រោម​ជាតិ​ធ្វើការ​

​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​អគារ​ថ្មី​នៃ​ក្រសួងមហាផ្ទៃ ជា​មរតក​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ដែល​ផ្តួចផ្តើម​សាងសង់​ដោយ​សម្តេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ក្រោម​ការគាំទ្រ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ថ្មី​នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​សម្ដេច​ធិបតី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខណៈ​ដែល​យើង​កំពុង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​នេះ យើង​ក៏​មិនអាច​បំភ្លេច​បាន​ផងដែរ​នូវ​សមិទ្ធផល ស្នាដៃ និង​មរតក​ដ៏​វិសេសវិសាល​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ក្រោម​ការផ្ដួចផ្ដើម​របស់​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ដោយ​មាន​ការគាំទ្រ​ពេញទំហឹង​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​»​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​របស់​ក្រសួង​មហាផ្ទៃ​គ្រប់ៗ​រូប​គប្បី​ដឹងគុណ និង​ចងចាំ​ជានិច្ច​នូវ​គុណូបក្ការរ​បស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន ពិសេស​សូម​តបស្នង​សងគុណ​ដោយ​ការ​តាំងចិត្ត​បម្រើ​ប្រជាពលរដ្ឋ​ឱ្យអស់​ពី​លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​។​ក្នុងឱកាស​នោះ​ដែរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដាក់ចេញ​អនុសាសន៍​គន្លឹះ​ចំនួន​៥​ចំណុច ជូន​អភិបាល​រាជធានី​-​ខេត្ត​ពង្រឹង​ប្រសិទ្ធភាព​អភិបាលកិច្ច ជា​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

​អនុសាសន៍​ទាំង​៤​នោះ​រួមមាន​៖១៖ ត្រូវ​ពង្រឹង​ខ្លួន រៀបចំ​កែសម្រួល​យន្តការ​នានា គោលការណ៍​ស្តង់ដារ ពង្រឹង​ភាព​ស្អាតស្អំ​។​២៖ ពង្រឹង​ការត្រួតពិនិត្យ ការតាមដាន និង​គាំទ្រ​ដល់​មូលដ្ឋាន​លើ គម្រោង​នៃ​ការអនុវត្ត​ឱ្យបាន​ប្រសិទ្ធភាព​។​៣៖ ពង្រឹង​យន្តការ​ច្រកចេញចូល​តែ​មួយ​ឱ្យមាន​ប្រសិទ្ធភាព​។​៤៖ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ឱ្យ​បានល្អ ហើយ​ត្រូវ​ម្ចាស់​ការដោះស្រាយ​បញ្ហា ដោយ​ក្តាប់​ឱ្យ​ជាប់​បញ្ហា ដែល​កើតមាន​នៅ​មូលដ្ឋាន​របស់​ខ្លួន​។​៥៖ ខិតខំ​អភិវឌ្ឍ​រាជធានី​-​ខេត្ត និង​ទាក់ទាញ​វិនិយោគ និង​ដៃគូ ដើម្បី​បង្កើត​ភាព​ទាក់ទាញ​ផ្សេងៗ​។​អគារ​ថ្មី​នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ត្រូវ​បាន​បាន​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ឆ្នាំ​២០២១ ដែល​មាន​ផ្ទៃដី​សរុប​ទំហំ​៥.៧​ហិកតា ខណៈ​សំណង់​អគារ​មាន​ទំហំ​១៥៣​ម៉ែត្រ​គុណ​៨៣​ម៉ែត្រ និង​មាន​កម្ពស់​៩​ជាន់​៕

Filed in: ព័ត៌មានជាតិ