សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ដេច​ធិបតី​៖ វិនិយោគិន​ចិន ជួយ​ពន្យល់ និង​បំភ្លឺ​លុបបំបាត់​ការព្រួយបារម្ភ​ពី​ប​ញ្ហា​អសន្ដិសុខ​នៅ​ខេត្ត​ព្រះសីហនុ​

សម្ដេច​ធិបតី​៖ វិនិយោគិន​ចិន ជួយ​ពន្យល់ និង​បំភ្លឺ​លុបបំបាត់​ការព្រួយបារម្ភ​ពី​ប​ញ្ហា​អសន្ដិសុខ​នៅ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​វិនិយោគិន​ចិន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេជាង ស្ថិតនៅ​ស្រុក​ព្រៃនប់ ដែល​បាន​ជួយ​ពន្យល់ និង​បំភ្លឺ ដើម្បី​លុបបំបាត់​ការព្រួយបារម្ភ ដែល​កើតឡើង​ដោយសារ​ភាពយន្ត​ចិន​មួយ​នោះ​រឿង «No More Bet»​។​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ​ជាង ១​ម៉ឺន ៥​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្ដេច​ធិបតី បាន​រំឭកថា អំឡុង​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​២ របស់​សម្ដេច​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង កាលពី​ខែតុលា​កន្លងទៅនេះ សម្ដេច​បាន​ជួប​ជាមួយនឹង វិនិយោគិន​មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេជាង ដែល​ពួកគាត់​បាន​ជួយ​បកស្រាយ​ពន្យល់ និង​បំភ្លឺ​ដល់​មតិ​មហាជន​មួយចំនួន នៅ​ប្រទេស​ចិន ដែល​គាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព ព្រោះ​មាន​រឿង​ចិន «No More Bet» និយាយ​ពី អ​សុវត្ថិភាព​នៅ​ក្រុងព្រះសីហនុ​។

​សម្តេចនាយក​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ជា​ថ្មី​ចំពោះ​វិនិយោគិន​ជនជាតិ​ចិន​ទាំងនោះ ដែល​មាន​ជំនឿ​ទុកចិត្ត​លើ​ប្រទេស​កម្ពុជា ហើយ​បាន​បន្ត​ជួយ​យកអាសារ​ការពារ​កម្ពុ​ជា​។​ទាក់ទង​និង​បញ្ហា​ជាប់​គាំង​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​សម្ដេច​ធិបតី​ក៏បាន​លើកឡើង​ដែរ​ថា បញ្ហា​ជាប់​គាំង​នៃ​វិស័យ​ចង់​ដាក់​ទ្រព្យ​មិនមែន​កើត​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​មាន​នៅ​ស្ទើរតែ​គ្រប់​បណ្ដាល​ប្រទេស​ផ្សេងទៀត​នៅ​លើ​ពិភពលោក​ហើយ​នេះ​គឺជា​វត្ត​រយៈពេល ១០​ឆ្នាំ​ម្ដង​។​សម្ដេច​ធិបតី​ក៏​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា សម្ដេច​និង​ជួប​ជាមួយ​នឹង​វិស័យ​ឯកជន​ដើម្បី​ស្វែងយល់​អំពី​ការលំបាក​ក៏ដូចជា​រក​ដំណោះស្រាយ​ជូន​វិស័យ​ឯកជន​ទាំងអស់​។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណកា​រលោក ប៉េង ពោធិ៍​នា​ឱ្យ​ពង្រឹង​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង​បន្ថែមទៀត​ដើម្បី​ជំរុញ​ទៅដល់​ការដឹកជញ្ជូន​ពី​រាជធានី​ភ្នំពេញ​មក​កាន់​ខេត្ត​ព្រះសីហនុ​។​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​ថ្លែងថា​៖ រដ្ឋាភិបាល​មាន​គម្រោង​ភ្ជាប់​ផ្លូវ​ហោះហើរ​ត្រង់​ពី​ខេត្ត​ព្រះសីហនុ ទៅ កាន់​តំបន់​ទេសចរណ៍​នៅ​ថៃ វៀតណាម ម៉ាល់​ឌី​វ និង​ហ្វីលីពីន​ជាដើម ដើម្បី​បង្កើន​ការវិនិយោគ និង ទេសចរ​នៅ​កម្ពុជា​។​សម្ដេច​ធិបតី​«​សូម​បន្ត​ជឿទុកចិត្ត និង​ពង្រីក​ការវិនិយោគ​ជា​បន្ថែម​ទៀត រាជរដ្ឋាភិបាល​នឹង​ខិតខំ​ជួយ ហើយ​ក៏​នឹង​ខិតខំ​បន្ត​ទាក់​ម៉ូយ​មក​វិនិយោគ​ថែមទៀត​»​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ក្ដី​រំពឹងថា ៥​ឆ្នាំ ឬ ១០​ឆ្នាំ​ទៅ​មុខ​ទៀត «​ព្រះសីហនុ​» នឹង​ប្រែ​ក្លាយទៅជា​ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​មាន​ចំណូល​ខ្ពស់ បើ​ធៀប​ទៅ​នឹង​ខេត្ត​ដទៃទៀត​។ នាយករដ្ឋមន្ត្រី សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា​ខេត្ត​ព្រះសីហនុ​គឺ​ជា​ពេជ្រ​ដែល​មិនទាន់​ច្នៃ ដោយ​ថា​រាជរដ្ឋាភិបាល​និង​កែច្នៃ​ពេជ្រ​នេះ​ឲ្យទៅ​ជា​ពេជ្រ​ដែល​មាន​តម្លៃ​។ ហើយ​នៅ​ថ្ងៃ​អនាគត​ស្របពេល​ដែល​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​អ្នកមាន​នៅ​ឆ្នាំ​២០៥០ ប្រជាជន​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ជា​ប្រជាជន​ដែល​មាន​ជាង​គេ​នៅក្នុង​ប្រទេស​ផង​ដែរ​។​សម្ដេច​ធិបតី មានប្រសាសន៍ថា «​ខេត្ត​ព្រះសីហនុ អាច​ជា​ឆ្នាំងបាយ មិន​ត្រឹមតែ​ចិញ្ចឹម​អ្នក​ខេត្ត​ព្រះសីហនុ​ទេ ប៉ុន្ដែ​ជា​ថាមពល ជា​ថ្ម​មួយ ដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កាន់តែច្រើន​លឿន ហើយ​សំខាន់​ណាស់​»៕

Filed in: ព័ត៌មានជាតិ