សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ពោធ​ស្ពាន​ហាល​អង្គ​តូច​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​លើកទឹកចិត្ត​ឲ្យ​បន្ត​អភិ​វឌ្ឈន៍​ធនធាន​មនុស្ស​លើ​វិស័​យ​អភិរក្ស​និង​ស្រាវជ្រាវ​បុរាណ​វិទ្យា​

សម្ពោធ​ស្ពាន​ហាល​អង្គ​តូច​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​លើកទឹកចិត្ត​ឲ្យ​បន្ត​អភិ​វឌ្ឈន៍​ធនធាន​មនុស្ស​លើ​វិស័​យ​អភិរក្ស​និង​ស្រាវជ្រាវ​បុរាណ​វិទ្យា​

ខេត្តសៀមរាប​៖ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបណ្ទូល​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អភិរក្ស និង​ស្រាវជ្រាវ​បុរាណវិទ្យា​តាម​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ក្រោយ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ពិសេស​ប្រទេស​ជប៉ុន ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ក្នុង​វិស័យ​មួយ​នេះ​។​

​អំឡុង​ពេល​ស្តេចយាង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហ​មុនី មាន​ព្រះ​រាជ្យ​បន្ទូល​ថា «​ខ្ញុំ​[..]​សូម​លើក​ទឹកចិត្ត និង​គាំទ្រ ឱ្យ​បន្ត​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អភិរក្ស និង​ស្រាវជ្រាវ​របស់​កម្ពុជា តាម​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ជាមួយ​ស្ថាប័ន​នានា​នៃ​ប្រទេស​ជប៉ុន ព្រមទាំង​ជា​មួយ​ដៃគូ​ជាតិ និង​អន្តរជាតិ ស្រប​តាម​ចក្ខុវិស័យ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ស្មារតី​នៃ​ចក្ខុវិស័យ​១០​ឆ្នាំ​ទៅ​មុខ​ទៀត និង​យន្តការ​អាយ​ស៊ី​ស៊ី​(ICC) អង្គរ​-​សំបូរ​ព្រៃ​គុក និង​អនុលោម​ទៅតាម​កិត្តិនាម​ជា​ប្រទេស​កំពុង​ឈាន​មុខ​គេ ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ក្នុងនាម​អង្គរ​ជាទី​តាំង​បុរាណវិទ្យា​ដ៏​ធំ​ជាង​គេ​របស់​យូណេស្កូ សម្រាប់​កិច្ចការ​បណ្ដុះបណ្តាល​ធន​ធាន​មនុស្ស សម្រាប់​វិស័យ​បេតិកភណ្ឌ​វប្បធម៌​»​។​

​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទ​អង្គរវត្ត​» គឺជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់​នៃ​មហា​វីរក្សត្រ​សម័យអង្គ​រ ព្រះបាទ​សូរ្យ​វរ្ម័នទី​២​។ ព្រះករុណា​បន្ត​មាន​ព្រះរាជ​បន្ទូល​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទ​អង្គរវត្ត នៅ​ចំ​ពី​មុខ​នៃ​ប្រាសាទអង្គរវត្ត ដែល​ជា​ស្នា​ព្រះហស្ត និង​ជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់​នៃ​មហាវីរក្សត្រ​សម័យអង្គ​រ ព្រះបាទ​សូរ្យ​វរ្ម័នទី​២ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​តម្លៃ​ជា​សាកល​ពិតប្រាកដ​»​។​សូមជម្រាបថា ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ​នៅ​ថ្ងៃ​ទី​៤​វិច្ឆិកា​បន្ទាប់ពី​ជួសជុល​ហើយ​ដោយ​ជំនួយ​ជប៉ុន​។ ប៉ុន្តែ​ស្ពាន​ហាល​នេះ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ឯកទិស​សម្រាប់អ្នកទេសច​រ​ប៉ុណ្ណោះ ពោល​គឺ​ចាត់ទុក​ជា​ផ្លូវ​ដើរ​ចូល ហើយ​រក្សា​ស្ពាន​បណ្ដែត​ទឹក​នៅ​ដដែល ដោយ​ដាក់​សម្រាប់​ជា​ផ្លូវ​សម្រាប់​ដើរចេញ​ពី​ប្រាសាទអង្គរវត្ត​៕

Filed in: ព័ត៌មានជាតិ