សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្ដេច​ធិបតី ហ៊ុន​ម៉ា​ណែ​ត​៖​ពី​នេះ​ពី​នោះ​ពេល​ជួប​កម្មករ ជាង​១​ម៉ឺន​៨​ពាន់​នាក់ មកពី​បណ្តា​រោងចក្រ ក្នុង​ខេត្ត​កណ្តាល​

​សម្ដេច​ធិបតី ហ៊ុន​ម៉ា​ណែ​ត​៖​ពី​នេះ​ពី​នោះ​ពេល​ជួប​កម្មករ ជាង​១​ម៉ឺន​៨​ពាន់​នាក់ មកពី​បណ្តា​រោងចក្រ ក្នុង​ខេត្ត​កណ្តាល​

ខេត្ត​កណ្តាល​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ថ្លែង​ប្រសាសន៍​សំខាន់ៗ នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ ១៨,១៩០​នាក់ មកពី​បណ្តា​រោងចក្រ សហគ្រាស ចំនួន​២៩ ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ដែល មាន​ដូចខាងក្រោម​៖

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ ការចុះ​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​កម្មករ និយោជិត គឺ​ដើម្បី​ស្វែង យល់​ពី​សុខទុក្ខ​របស់​កម្មករ និយោជិត និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ឱ្យ​ចំ​ទិសដៅ និង​ជាក់ស្ដែង​និយម​។​សម្ដេច​ធិបតី ថ្លែង​បញ្ជាក់ថា «​ខ្ញុំ​ឃើញ​មាន​ការលើកឡើង​មួយចំនួន​ថា នាយករដ្ឋមន្ត្រី ២​ខែ​នេះ ឃើញ តែ​និយាយ​សុទ្ធ​! ហ្អាក​កម្រឹត​នយោបាយ ត្រូវតែ​និយាយ​ដាក់ចេញ​នូវ​គោលនយោបាយ បើ​មិន​ឲ្យ​យើង​ប្រាប់​ប្រជាពលរដ្ឋ ម្ចាស់​ប្រទេស​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​អី​ជូន​ឲ្យ​បងប្អូន​ត្រូវ​ធ្វើ​ម៉េច​»​។

​សម្តេច​ធិបតី ថ្លែងថា មាន​អ្នក​អង្គុយ​រិះគន់ ដល់ សម្តេច​ថា មិនបាន​ធ្វើ​អ្វី​សោះ ក្នុង រយៈពេល​ពីរ​ខែ មកនេះ គិតតែ​ពី​ដើរ​និយាយ ដូច្នេះ​សម្តេច បាន​ឆ្លើយ​ទៅ​ពួក​ទាំងនោះ​វិញ​ថា ការ ដើរ​និយាយ​របស់​សម្តេច​នេះ គឺជា​ការផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ច្បាស់លាស់ របស់ រាជរដ្ឋាភិបាល​បន្ទាប់​មក​គឺ​អនុវត្ត​ជាក់ស្តែង​តែម្តង ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ មិន​ចេះ​តែ​នឹកឃើញ និង ឆក់​កណ្ដៀត តាម​អារម្មណ៍ ដូច​អ្នក​អង្គុយ​រិះគន់​នោះ​ទេ​។​

​សម្ដេច​បន្តថា ការងារ​អ្វីមួយ ត្រូវ​ធ្វើ​តាម​ជំហាន តាម​កម្រិត ដែល​ត្រូវ​រៀបចំ​ផែនការ និង​រៀបចំ គោលនយោបាយ​ជា​ដើម ដោយ​មិន​មែន​ចេះ​តែ​ធ្វើ​នោះ​ទេ​។ សម្ដេច​ធិបតី ថ្លែងថា ការ​យល់យោគ​គ្នា​នាំ​ឱ្យ​ខ្មែរ​ខ្លាំង នយោបាយ​ឈ្នះ ឈ្នះ អនុវត្ត​បាន​ជោគជ័យ គឺ​ដោយសារ​ការ​យល់យោគ​នេះ​ឯង​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ទៅ​អ្នកនយោបាយ​ចាស់​វស្សា​នៅ​ក្រៅ​ប្រទេស​មួយ​រូប​ដែល​បន្ត​រក​វិធី​រិះគន់​លើ​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​របស់​សម្ដេច ដោយ​គ្រាន់តែ​យក​សំអាង​ពី​អ្នកសារព័ត៌មាន​បរទេស​មួយរូប​ដែល​ទៅសុំ​និក្ខេបបទ​របស់​សម្ដេច​មិន​បាន​នោះ គឺជា​ការមិនយល់​ពី​អ្វី​ដែល​ជា​ការសិក្សា​ថ្នាក់បណ្ឌិត​របស់​សម្ដេច​នោះទេ​។ សម្ដេច​ធិបតី​បាន​បញ្ជាក់​ដែរ​ថា និក្ខេបបទ​បណ្ឌិត​ដែល​សម្ដេច​បាន​សរសេរ​កាលពី​ជាង ២០​ឆ្នាំ​មុន​នោះ គឺ​ផ្ដោត​លើ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ស្រាវជ្រាវ​ពី​បទ​ពិសោធន៍​របស់​ប្រទេស​នានា​ជិត ១០០ ប្រទេស គឺ​ត្រូវ​នឹង​បរិបទ​សង្គម​បច្ចុប្បន្ន និង​ត្រូវ​គ្រប់​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​សម្ដេច​ធិបតី ថា​៖ រាជរដ្ឋាភិបាល​បាន​កំណត់​គោលដៅ​ឆ្នាំ​២០៥០ កម្ពុជា​ក្លាយជា​ប្រទេស​រីកចម្រើន​។ គោលដៅ​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ជាតិ និង​ប្រជាជន​កម្ពុជា ដែលជា​អ្នក​កំណត់​ជោគវាសនា​ប្រទេស​។​

​សម្ដេច​ធិបតី ថ្លែងថា ប្រទេសជាតិ​ប្រៀប​ដូច​ភោជនីយដ្ឋាន ឬ​ហាង​មួយ​ដែរ ជោគជ័យ ត្រូវ​មាន​អតិថិជន​ច្រើន មាន​ចំណូល​ច្រើន និង​ពង្រីក​សាខា​ទៅកាន់​តំបន់​ផ្សេងៗ ដើម្បី​ជោគជ័យ​ទាំងនេះ គឺ​ត្រូវមាន​សុខ​សុវត្ថិភាព មាន​ផាសុខភាព ការធ្វើដំណើរ​ងាយស្រួល បរិស្ថាន​រស់នៅ និង​ការបំពេញ​ការងារ​ស្រួល ព្រមទាំង​មាន​ភាព​រួសរាយ​រាក់ទាក់ មាន​សុខភាព​ល្អ មាន​ជំនាញ​វិជ្ជាជីវៈ មាន​សមត្ថភាព​គ្រប់គ្រាន់​បំពេញ​គ្រប់​តម្រូវការ​។​

​សម្តេច​ធិបតី ថ្លែងថា នឹង​អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​គោលនយោបាយ​នៃ កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ រួម​ទាំង​កម្មករ​-​កម្មការិនី​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​កី​ក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំង​ប្រទេស​ចំនួន​ប្រមាណ ១.៥ លាន​នាក់ គឺ​បាន​ផ្ដោត​សំខាន់​លើ​ការបណ្ដុះបណ្ដាល​លើ​វិស័យ​សំខាន់ៗ​ចំនួន ១០ ក្នុងនោះ​មាន​មុខជំនាញ​ចំនួន ៣៨ មុខជំនាញ​។ កម្មវិធី​គ្រោង​នឹង​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខ​។

​សម្តេច​ធិបតី ថ្លែងថា គោលនយោបាយ របស់ រាជរដ្ឋាភិបាល​គឺ​បាន​ដាក់​ចេញ​ច្បាស់លាស់ ដើម្បី​ផលប្រយោជន៍ របស់ ប្រជាជន និង ប្រទេសជាតិ​ទាំងមូល មិន​ចេះ​តែ​នឹកឃើញ និង ឆក់​កណ្ដៀត ដូច​អ្នក​អង្គុយ​ចាំ​រិះគន់​នោះ​ទេ​។ -​សម្តេច​ធិបតី ថ្លែងថា ប្រជាពលរដ្ឋ​គឺជា​ជោគវាសនា​របស់​ប្រទេស ដូច្នេះ​រាជរដ្ឋាភិបាល​គ្មានអ្វី​ក្រៅពី​ធ្វើឲ្យ​បងប្អូន ប្រជាពលរដ្ឋ​រីក ចម្រើន និង​មាន​បាន​កាន់តែ​ច្រើន​នោះទេ ខណៈ​រយៈពេល​ពីរ​ខែ ដែល​សម្តេច​ធ្វើ ជា​នាយករដ្ឋមន្ត្រី​នេះ គឺ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ជា​ប្រទីព​ដឹកនាំ ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត នេះ​ហើយ​គឺជា កម្រិត នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល ត្រូវ​ដាក់ចេញ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ពិនិត្យ​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​យុវជន​ចំនួន ១,៥ លាន​នាក់​នា​ពេលខាងមុខ គឺ​ត្រូវ​ផ្ដោត​លើ​ការអនុវត្ត​ឱ្យ​ច្រើន​ជាង​ទ្រឹស្ដី និង​ចៀសវាង​សិស្ស អវត្តមាន​ច្រើន ដើម្បី​ចៀសឱ្យផុត​ការចេញ​សញ្ញាបត្រ​សេះ​ហោះ​ដល់​សិស្ស​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គោលដៅ​របស់​រាជរដ្ឋាភិបាល​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ គឺ​រៀន​ចប់ ចេះ មាន​ការងារ​ធ្វើ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម ក្នុង​កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​កី​ក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​ចំនួន​ប្រមាណ ១.៥ លាន​នាក់ ដែល​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​ចេញ​នាពេល​ខាងមុខ តាមរយៈ​ការផ្ដល់​ទីតាំង​ហាត់​ការ​ផ្ទាល់ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ដោយផ្ទាល់​នៅ​តាម​ក្រុមហ៊ុន ឬ​រោងចក្រ​នានា​តែ​ម្ដង​។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ នៅលើ​ពិភពលោក​មាន​ប្រទេស​រាប់រយ ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​កម្ពុជា ហេតុនេះ​រាជរដ្ឋាភិបាល​ត្រូវ​ដាក់ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា​។​

​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួប​ព្រឹក​នេះ មាន​កម្មការិនី​មាន​ផ្ទៃពោះ​ចូលរួម​ចំនួន ៦៥៣​នាក់​។ រោងចក្រ សហគ្រាស​ទាំង​២៩​នេះ រួមមាន​៖ រោងចក្រ​កាត់ដេរ​ចំនួន​២០, រោងចក្រ​ផលិតផល​ធ្វើដំណើរ និង​កាបូប​ចំនួន​៣, រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​២, បោកគក់​សម្លៀកបំពាក់​ចំនួន​២, ប៉ាក់​លើ​សម្លៀក​បំពាក់​ចំនួន​១, បោះពុម្ព​លើ​សម្លៀកបំពាក់​ចំនួន​១​។

​លោក​រដ្ឋមន្ត្រី​ឲ្យដឹងថា បច្ចុប្បន្ន​រោងចក្រ សហគ្រាស​តាម​បណ្តា​ខេត្ត បាន​កើន​ពី​ចំនួន ៦៤​រោងចក្រ និង​មាន​កម្មករ និយោជិត​ត្រឹម​ប្រមាណ ៨​ម៉ឺន​នាក់​នៅ​ឆ្នាំ​១៩៩៧ មក​ដល់​ចំនួន ១៧,៧២៣​រោងចក្រ សហគ្រាស និង​មាន​កម្មករ និយោជិត​សរុប​ប្រមាណ ១.៥​លាន​នាក់ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៣​។ ក្នុងនោះ វិស័យ​វាយ​ន​ភណ្ឌ​, កាត់ដេរ​, ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប​មាន​ចំនួន ១,៣៣​រោងចក្រ សហគ្រាស និង​មាន​កម្មករ និយោជិត​សរុប​ចំនួន ៨២២,២៣៥​នាក់ ដោយ​បាន​ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ ២.៦​ពាន់​លាន​ដុល្លារ​។​

​ខេត្ត​កណ្តាល មាន​រោងចក្រ សហគ្រាស​ចំនួន​៤៧៧ និង​មាន​កម្មករ និយោជិត​កំពុង​បម្រើ​ការងារ​សរុប ១៥​ម៉ឺន ២​ពាន់​នាក់ ដែល​ផ្តល់​ប្រាក់​ឈ្នួល សរុប​ជាង ៤៦៩​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ ក្នុង​នោះ​រោងចក្រ សហគ្រាស​ក្នុង​វិស័យ​កាត់ ដេរ​មាន ចំនួន​១៦៦ ផ្តល់​ការងារ​ជូន កម្មករ និយោជិត​សរុប​ប្រមាណ ១៣​ម៉ឺន​នាក់ ផ្តល់​ប្រាក់​ឈ្នួល​សរុប​ជាង ៤០៨​លាន ដុល្លារ​ក្នុង មួយឆ្នាំ​៕

Filed in: ព័ត៌មានជាតិ