សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​គិត​ម៉េង​ជួប​មេ​ពន្ធដា​រឿង​ការ​វ៉ៃ​ពន្ធ​អា​ញ៉េ​អា​ញ៉ៃ​គ្មាន​តម្លាភាព​!

​ឧកញ៉ា​គិត​ម៉េង​ជួប​មេ​ពន្ធដា​រឿង​ការ​វ៉ៃ​ពន្ធ​អា​ញ៉េ​អា​ញ៉ៃ​គ្មាន​តម្លាភាព​!

​ភ្នំពេញ​៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​សហប្រធាន​យន្តការ​នៃ​អគ្គនាយក​រដ្ឋា​ន​ពន្ធដារ​-​ផ្នែក​ឯកជន បាន​ដឹកនាំ​សមាជិក​-​សមាជិកា​សភា​ពាណិជ្ជកម្ម​កម្ពុជា ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​អគ្គនាយក​រដ្ឋា​ន​ពន្ធដារ​-​ផ្នែក​ឯកជន ដើម្បី​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​វិស័យ​ឯកជន​ទាំងអស់ បាន និង​កំពុងតែ​ប្រឈម​ពាក់ព័ន្ធ​ទៅ​និង​ពន្ធអាករ​ផ្សេងៗ នៅ​ថ្ងៃ​ទី​០២ វិច្ឆិកា ឆ្នាំ​២០២៣ នា​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​នៅក្នុង​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​ពន្ធដារ​នេះ គឺ​វិស័យ​ឯកជន​ទាំងអស់​បាន​លើកឡើង​មាន​ចំនួន ១៩​ចំណុច​សំខាន់ៗ សុំ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជួយ​ពន្យល់ និង​បកស្រាយ​ឲ្យបាន​ច្បាស់លាស់​ចៀសវាង​មាន​ការភាន់ច្រឡំ​លើ​ការបង់ពន្ធ​អាករ​ផ្សេងៗ ដែល​ពុំ​ទាន់​អាច​ដោះស្រាយបាន​នៅ​កម្រិត​ក្រុម​ការងារ​បច្ចេកទេស​នៃ​យន្តការ​នេះ​។​

​ចំនុច​ដែល​មិន​យល់​មាន​ចំនួន ១៩​ចំណុច ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជួយ​ពន្យល់ និង​បកស្រាយ រួមមាន​៖
១.​សេចក្តីជូនដំណឹង​ស្តីពី​ការកែសម្រួល​អាត្រា​អាករ ពិសេស​លើ​ផលិតផល​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ដែល​ផលិត​ក្នុងស្រុក​,
២.​ការលើកលែង​ពន្ធ​អប្បបរមា​,
៣.​ម្ចាស់​អាជីវកម្ម​ថ្មី​នឹង​ត្រូវ​ទទួលខុសត្រូវ​នូវ​បំណុល​ពន្ធ​ទាំង​អស់ ក្នុងករណី​មាន​ការផ្ទេរ​អាជីវកម្ម ភាគហ៊ុន និង​ការរួមបញ្ចូល​គ្នា​នៃ​សហគ្រាស​,​។​
៤.​មិន​មាន​រយៈពេល​កំណត់​ច្បាស់លាស់​សម្រាប់​ឆ្លើយតប​ទៅនឹង​ការស្នើ​សុំ​លើកលែង​ពន្ធ ឬ​បន្ថយពន្ធ​ក្រោម​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការយកពន្ធ​ត្រួត​គ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់​ចំណូល​,
៥.​សេចក្តីណែនាំ​ស្តីពី​នីតិវិធី​នៃ​ការស្នើ​សុំ​ឥណទាន និង​ការស្នើសុំ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​,
៦.​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម​លើ​ពន្ធ​លើ​ប្រាក់បៀវត្ស និង​ពន្ធ​កាត់​ទុក​បង់​ជួ​ស​,
៧.​ការលក់​ក្រៅ​ព្រំដែន​កម្ពុជា​,
៨.​ការទទួលស្គាល់​ប្រាក់​កក់​របស់​អតិថិជន​ជា​ប្រាក់ចំណូល​ជាប់ពន្ធ​,
៩.​ការផ្ទេរ​ភាគហ៊ុន​៖​ការ​កំណត់​ពន្ធ​ឡើងវិញ​នៃ​ពន្ធ​កាត់​ទុក​លើ​ភាគលាភ​។​
​ដោយឡែក ចំណុច​ទី ១០.​សុំ​ជា​ចំណាយ​កាត់កង​បាន​ក្នុង​ឆ្នាំ​ចរន្ត​សម្រាប់​ចំណាយ​ការប្រាក់​បង្គរ​ទៅអោយ​បុគ្គល​ទាក់ទិន​លើ ១៨០​ថ្ងៃ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​,
១១.​ប្រតិបត្តិការ​ពាណិជ្ជកម្ម​មួយចំនួន ដែល​ត្រូវ​លើកលែង​អាក​រលើ​តម្លៃ​បន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​,
១២.​សំណើសុំ​អនុគ្រោះ និង​សម្របសម្រួល​លើ​ការអនុម័ត​ចំពោះ​ការស្នើសុំ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់​ចំណូល​,
១៣.​ការលើកលែង​ពន្ធដារ​,
១៤.​សុំ​ការលើកលែង​ពន្ធអាក​រលើ​តម្លៃ​បន្ថែម VAT ១០% ទៅលើ​ការលក់​ជ័រកៅស៊ូ​កែច្នៃ​រួចហើយ​,
១៥.​សំណើរ​សុំ​លើកលែង ឬ​ព្យួរ​ពន្ធ​រំដោះ​លើ​ប្រាក់ចំណូល ១% សំរាប់​រយៈពេល​ពី​ឆ្នាំ​២០២៤ រហូតដល់​ឆ្នាំ​២០២៨ នៃ​រាជរដ្ឋាភិបាល​អាណ្ណត្តិ​ទី​៧,​។​
១៦.​ការកាប់​ដើម​កៅស៊ូ​ដែល​អស់​ប្រសិទ្ធិភាព​សេដ្ឋកិច្ច គឺ​ដើម​កៅស៊ូ​ដែល​ធ្វើ​អាជីវកម្ម មិន​មាន​ប្រាក់​ចំណេញ ដោយ​មិន​អាច​ផ្តល់​ផល​ចំណេញ​បាន​បន្ត​ទៀត​,
១៧.​ថ្លៃដើម​ក្នុង​ការផលិត​មាន​តម្លៃ​ខ្ពស់​ធៀប​នឹង​តម្លៃ​លក់​ទាប និង​ការបង់ពន្ធ​នាំចេញ​សម្រាប់​ផលិតផល​កៅស៊ូ​, ការ​កំណត់​យក​តម្លៃ​ជ័រកៅស៊ូ​របស់​ប្រទេស​ម៉ាឡេស៊ី ជា​តម្លៃ​កៅស៊ូ​អន្តរជាតិ​គោល​នៃ​ការ​គណនា​កំណត់​តម្លៃ​អាករ​នាំ​ចេញ​របស់​ផលិតផល​កៅស៊ូ​កម្ពុជា​,
១៨.​ការបង់ពន្ធ​ជា​កញ្ចប់
​និង ១៩.​ការ​មិន​ទទួលស្គាល់ព្រ​ទ្យដោយ​មិន​មាន​វិក្កយបត្រ ឬ​វិក្កយបត្រ​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​។​

​សូមបញ្ជាក់​ថា សម្រាប់​ពេល ៩​ខែ ឆ្នាំ​២០២៣​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានឲ្យដឹងថា​៖​ប្រមូល​បាន​ជាក់ស្ដែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ មាន​ចំនួន​ប្រមាណ​ជា ២៨០៦,៣៧​លាន​ដុល្លារ ស្មើនឹង ៧៨,៥៧% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ នេះ គឺ​សម្រេច​បាន​ប្រមាណ​ជា ៣០៦០,៩៥​លាន​ដុល្លារ ស្មើនឹង ៨៥,៧០% នៃ​ផែនការ​ប្រចាំឆ្នាំ ២០២៣​។​

​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​កញ្ញា និង​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ ក្រោម​វត្តមាន របស់​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក គង់ វិបុល បានបង្ហាញ​ថា ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៣​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូល​បាន​ជាក់ស្តែង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ចំនួន​ប្រមាណ ២៥៥,៧៧​លាន​ដុល្លារ ស្មើនឹង ៧,១៦% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។​

​ទោះបី​យ៉ាងណា​សម្រាប់​ការប្រមូល​លើ​អ្នក​ជាប់ពន្ធ​នេះ​ដែរ​លោក​ជា​ចន្ទ័​បរិបូរណ៍​រដ្ឋលេខា​ធិកា​រ​ក្រសួង​ពត៍​មាន​បាន​រិះគន់​ថា​អគ្គនាយក​ពន្ធ​ដាគួ​តែ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ថា​អ្វី​ទីតាំង​ណា​ខ្លះ​ជាប់ពន្ធ​កុំ​ចាំតែ​អង្គុយ​យក​ពន្ធ​និង​ផាកពិន័យ​។​ មន្ត្រី​ពន្ធដា​ត្រូវ​ចុះ​ពិនិត្យ​មើល​និង​បិត​ប្រកាស​ឲ្យគេ​ដឹង​ផង​។​

Filed in: ព័ត៌មានជាតិ