សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាន​ជនជាតិ​ចិន និង​វៀតណាម​បាន​ព្រួត​គ្នា​ដេញ​វាយ​សមត្តកិច្ច​នគរបាល និង​សន្តិសុខ​ខ្មែរ​ក្នុង​ក្រុង​ប៉ោយប៉ែត​

​មាន​ជនជាតិ​ចិន និង​វៀតណាម​បាន​ព្រួត​គ្នា​ដេញ​វាយ​សមត្តកិច្ច​នគរបាល និង​សន្តិសុខ​ខ្មែរ​ក្នុង​ក្រុង​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោងជាង​២​ទាបភ្លឺ ត្រូវ​និង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល និង​សន្តិសុខ​៣​នាក់​ទៀត ត្រូវ​ជន​បរទេស​១​ក្រុម មាន​ជនជាតិ​ចិន​និង​វៀតណាម ដេញ​វាយ​រហូត​ដល់​មុខ​បន្ទប់​នៅក្នុង​បរិវេណ​កា​សី​ុ​ណូ​ផ្កាយ​៥ ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ មាន​ម្នាក់​ជា​នគរបាល ឯ​២​នាក់​ទៀត​ជា​សន្តិសុខ​កា​សុីណូ​ផ្កាយ​៥ ប៉ុន្តែ​មិន​អាច​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ ។ ចំណែក​ជន​បង្ក​ទាំងអស់​មាន​គ្នាន​៥​នាក់ មាន​ជនជាតិ​ចិន​ប្រុសៗ​៤​នាក់ និង​នារី​ស្រស់​ស្អាត​ម្នាក់​ទៀត​ជា​ជនជាតិ​វៀតណម ។​

​ក្រុម​សន្តិសុខ​កាស៊ីណូ​ផ្កាយ​៥​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ ឲ្យដឹងថា ករណី​ខាងលើ​នេះ ពិតជា​កើត​មាន​មែន ដោយ​ដំបូង​ក្រុម​បង្ក​ខាងលើ​នេះ​ស្រវឹងស្រា បាន​ស្រែក​ឡួឡា ពេលនោះ សមត្ថកិច្ច​និង​សន្តិសុខ បាន​ទៅ​ហាមឃាត់ ព្រោះ​ខ្លាច​រំខាន​ដល់​ភ្ញៀវ​ដទៃទៀត ស្រាប់តែ​ក្រុម​ជន​ទំនើង​ទាំង​៥​នាក់​នោះ ដេញ​វាយ​នគរបាល និង​សន្តិសុខ​តែម្តង ។
​ក្រុម​សន្តិសុខ​បាន​បន្តថា នគរបាល​ម្នាក់​ត្រូវរបួស​ត្រង់​ពោះ ឯ​សន្តិសុខ​២​នាក់​ទៀត​របួស​តិច​តូច​ហើយ​រត់​ចូល​បន្ទប់​ស្ទើរតែ​មិន​ទាន់ ព្រោះ​ក្រុម​ជនបង្ក​ទាំង​៥​នាក់ ដេញ​វាយ​រហូត​ដល់​មុខ​បន្ទប់ ។ ដោយ​ក្រុម​ជន​បង្ក​មាន​ដូចជា ដុំថ្ម ចង្ក្រានហ្គាស​ជាដើម ប៉ុន្តែ​ពួកគេ​មិនដឹងថា បញ្ហា​ខាងលើ​នេះ​ត្រូវបាន​ដោះស្រាយ​យ៉ាងណាទេ ជាមួយ​ជនរងគ្រោះ ស្រាប់តែ​ក្រុម​ជនបង្ក​ត្រឡប់ទៅផ្ទះ​វិញ​អស់​ដោយ​រលូន​តែម្តង ។​

​គួរ​បញ្ជាក់​ទៀត​ថា មួយ​រយះ​ចុងក្រោយ​នេះ​ជនជាតិ​ចិន​សម្រុក​មក​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត មី​េ​ល​ទៅ​ហាក់ដូចជា​មាន​ចំនួន​ច្រើនឡើងៗ​ហើយ មិនដឹងថា មក​ធ្វើ​ការងា​អ្វី​នោះ​ទេ ហើយ​នៅ​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​មួយចំនួន ត្រូវ​ពួក​ជនជាតិ​ជួល​រស់នៅ​ជា​ក្រុមៗ​យ៉ាង​ច្រើន​ទៀត​ផង ៕​

 

 

IMG-20160905-WA0009 IMG-20160905-WA0011 IMG-20160905-WA0008

 

Filed in: សន្តិសុខសង្គម