សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដោះលែង​ឧកញ៉ា​បោក​ប្រជាពលរដ្ឋ​យក​បាន​លុយ​ជាង ​១២ ​លាន​ដុល្លារ​ឲ្យនៅ​ក្រៅ​ឃុំ​តែមិ​នប្រាប់រឿង​ប្រាក់​ធានា​

ដោះលែង​ឧកញ៉ា​បោក​ប្រជាពលរដ្ឋ​យក​បាន​លុយ​ជាង ​១២ ​លាន​ដុល្លារ​ឲ្យនៅ​ក្រៅ​ឃុំ​តែមិ​នប្រាប់រឿង​ប្រាក់​ធានា​

ភ្នំពេញ​៖ ឧកញ៉ា ហ៊ី គឹមហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស រួម​ទាំង​គូកន​៥​នាក់​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៣ ពាក់​ពន្ធ័​និង​ការបើកប្រាស​ប្រជាពល​រដ្ឋ​ក្នុង​ទឹក​ប្រាក់ប្រមា​ណ​ជាង​១២​លាន​ដុល្លា​រងា​មេរិក​ឡូ​វ ត្រូវបាន​ដោះលែង​អោយ​នៅក្រៅ​ឃុំ​បណ្រោះអាសន្ន​ចេញពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ហើយ កាលពី​ព្រឹក​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។

​ប្រភព​ព័ត៌មាន​ពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ភ្នំពេញ បានអោយដឹងថា ការដោះលែង​លោក ឧកញ៉ា ហ៊ី គឹមហុង និង​គូកន​របស់គាត់​អោយ​នៅ​ក្រៅ​ឃុំ​នេះ​គឺ​យោងតាម​សេចក្ដីសម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​០១​ខែវិច្ឆិកា ឆ្នាំ​២០២៣ ។​ គេ​មិនដឹងថា​តើ​លោក​ឧកញ៉ា​រូបនេះ​បាន​តំកល់​ប្រាក់​ធានា​ខ្លួន​នៅ​តុលាការ​ប៉ុន្មាន​នោះ​ទេ​ទើប​ឈន​ដល់​ការដោះលែង​នៅ​ក្រៅ​ឃុំ​ចឹង​នោះ​?​។

​លោក ហ៊ី គឹមហុង មាន​ងារ​ជា​ឧកញ៉ា​ផង​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវបាន​ឃាត់ខ្លួន​នៅ​នឹង​ទីស្នាក់ការ​ក្រុមហ៊ុន​ពិភព​ដី​មាស នៅ​ភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៣ ក្រោយពី​មាន​ការ​ប្រទូស្ត​រាយ​ផ្ទុះអាវុធ​គំរាម​គ្នា​រវាង​សមត្ថកិច្ច និង​កង​អង្គរក្ស​របស់​អ្នករកស៊ី​ដីធ្លី​នេះ ។​

​តុលាការ​បាន​ចោទ​លោក ហ៊ី គឹមហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស ពីបទ រំលោភ​សេចក្តីទុកចិត្ត និង​ឆបោក​ពលរដ្ឋ​រាប់​រយ​គ្រួសារ និង​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​ចំនួន​៦​នាក់ ចំណែក​មនុស្ស​ប្រុស ស្រី ៨​នាក់​ផ្សេង​ទៀត​ត្រូវ​ដោះលែង​អោយ​មាន​សេរីភាព​វិញ ។​

កន្លងមក​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវបាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដើម្បី​សំណូមពរ​ឱ្យជួយ​ពន្លឿន​ក្នុង​ការរក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ជា​មួយក្រុ​ម​ហ៊ុនមួយ​នេះ​។

​ក្រុម​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា មកដល់​ពេល​នេះ​ក្រុមហ៊ុន​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​សម្រាប់​ពួកគាត់​នោះឡើយ ខណៈ​បុគ្គលិក​ធនាគារ​កាន់តែ​បង្ខំ​ទារលុយ​ដោយ​នាំគ្នា​មកដល់​ផ្ទះ​ពួកគាត់​ស្ទើរ​រាល់ថ្ងៃ ដោយ​អ្នកខ្លះ​មិន​ហ៊ាន​នៅផ្ទះ​ទេ ព្រោះ​បុគ្គលិក​ធនាគារ​ខ្លះ​ប្រើ​ពាក្យសម្តី​ពិបាក​ស្តាប់​ណាស់​។ ក្រុមហ៊ុន​ពិភព​ដី​មាស ខកខាន​ផ្តល់​លុយ​ជា​ច្រើន​ខែ​មក​ហើយ​ទៅ​ឱ្យ​ពលរដ្ឋ​តាម​កិច្ចសន្យា​។

​យោងតាម​របាយការណ៍​ពី ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ថា បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ពិភព​ដី​មាស​ចំនួន ៦៧៨​បណ្តឹង ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១២.៦៤៧.៣៥០​ដុល្លារ (​ដប់​ពីរលាន​ប្រាំមួយរយ​សែសិប​ប្រាំពីរ​ពាន់​បី​រយ​ហាសិប​ដុល្លារ​អាមេរិក​)៕

Filed in: ព័ត៌មានជាតិ