សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រាជធានី​ភ្នំពេញ មិន​ប្រមូល​ភាស៊ី​និង​ការបង់ថ្លៃ​ផ្សេងៗ ពី​អ្នកលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ការលក់ដូរ​ចល័ត​គ្រប់​ប្រភេទ​!

​រាជធានី​ភ្នំពេញ មិន​ប្រមូល​ភាស៊ី​និង​ការបង់ថ្លៃ​ផ្សេងៗ ពី​អ្នកលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ការលក់ដូរ​ចល័ត​គ្រប់​ប្រភេទ​!

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីណែនាំ​មួយ​ចុះ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣​នេះ ស្តីពី​ការ​មិន​ប្រមូល​ចំណូល​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ ចំពោះ​ការលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ការលក់ដូរ​ចល័ត​គ្រប់​ប្រភេទ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្តីណែនាំ​បានឲ្យដឹងថា​៖ រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​សារាចរ​លេខ ១១ សរ ចុះ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​សម្រេច​លុប​ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី នៅ​ទីកន្លែង​លក់ដូរ និង​ទីផ្សារ​ទូទាំងប្រទេស​។ កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៣ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​អាណត្តិ​ទី​៧ បាន​ដាក់​បទបញ្ជា​ឲ្យ​អនុវត្ត​នូវ​សារាចរ​ណែនាំ​ខាងលើ ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

​សម្រាប់​ករណីយ៍​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់ គណៈកម្មការ​ផ្សារ ក្រុមហ៊ុន​វិនិយោគ​ធ្វើ​អាជីវកម្ម​ភាស៊ី និង​អាជីវកម្ម​ប្រមូល​ចំណូល​អនាម័យ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដូច​ការងារ​សំខាន់ៗ​ចំនួន​៤​ចំណុច​៕

Filed in: ព័ត៌មានជាតិ