សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ទៅ​កាន់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត​ត្រូវមាន​ស្មារតី​លះបង់​ខ្ពស់ ស្រប​ពេល​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កំពុង​ធ្វើកំណែទម្រង់​បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ចជាតិ​បាន​ពី​វិស័យ​ទេសចរណ៍ ធុរកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ទៅ​កាន់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត​ត្រូវមាន​ស្មារតី​លះបង់​ខ្ពស់ ស្រប​ពេល​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កំពុង​ធ្វើកំណែទម្រង់​បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ចជាតិ​បាន​ពី​វិស័យ​ទេសចរណ៍ ធុរកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​

ប៉ោយ​ប៉ែត ៖ ក្នុងឱកាស ជួប​សំណេះ សំ​ណា​ល​ជាមួយ​មន្ត្រី​នគរបាល​ជាតិ​ប្រចាំ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ថ្លែង​បញ្ជាក់ថា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ចាត់ទុកថា​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​កំពុង​ទទួល​លំហូរ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ការដឹក​ទំនិញ​ចេញ​ចូល ដែល​តម្រូវ​ឱ្យ​មន្ត្រី​ផ្តល់​សេវាកម្ម​ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការផ្តល់​សេវា​ប្រកបដោយ​ស្នាមញញឹម​រាក់​ទាញ បង្កើន​សមត្ថភាព​ផ្តល់​សេវា​រហ័ស​ទាន់​ចិត្ត​ប្រកប​ដោយ​ទំនុកចិត្ត មាន​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ល្អ​ប្រសើរ​សម្រាប់​ភ្ញៀវ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​លើកឡើង​នូវ​បញ្ហា​ជា​អាទិភាព​ចំនួន​៤​ធំៗ ដែល​ត្រូវ​យកចិត្តទុកដាក់​ធ្វើឱ្យ​មាន​វឌ្ឍនភាព​កាន់តែ​ល្អប្រសើរ ពោល​គឺ​បញ្ហា​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន ពិសេស​ក្នុង​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ​។ មួយទៀត​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ផ្តល់​សេវា​ច្រកចេញចូល​តែ​មួយ ដែល​គួរ​សិក្សា​បង្កើត​អគារ​ឬ​បន្ទប់​ផ្តល់​សេវា​ច្រកចេញចូល​តែ​មួយ ងាយស្រួល​សម្រាប់​មហាជន​ទូទៅ​ទទួល​សេវាកម្ម​។ ក្នុង​នោះ​ផង​ដែរ ត្រូវ​គ្រប់គ្រង​គន្លង​ផ្លូវចេញចូល​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ និង​ច្រក​សម្រាប់​ចេញចូល​ទំនិញ​ឱ្យមាន​លំហូរ​ជាក់លាក់​។ ចំណែក​បញ្ហា​សំខាន់​មួយទៀត​នោះ គឺ​ការផ្តល់​ឯកសារ​ធ្វើ​យ៉ាង​ឱ្យ​ប្រា​ដក​ថា​មាន​ភាពងាយស្រួល​ជាង​ពេល​កន្លង​ទៅ ពោល​គឺ​កាត់​បន្ថយ​ភាពយឺតយ៉ាវ​សម្រាប់​ភ្ញៀវ​។​មាន​ការកត់សម្គាល់ថា​ការចុះ​ជួប​មន្ត្រីនគរបាល​ច្រកទ្វារ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​មួយ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៦​តុលា​ដើម្បី​ពិនិត្យមើល​កម្មវិធី​កែទម្រង់​កាត់បន្ថយ​ចំនួន​នគរបាល​ចាប់ពី​ស្នងការរង​អធិការរង​និង​នគ​រប​ឡ​អនុប្រធាន​ច្រកទ្វារ​ព្រុំ​ដែល​ដែល​ច្រើន​ស្អេកស្កះ​ពី​ចំនួន​២០​នាក់​មក​ត្រឹម​ពី​១៣​ទៅ​១៥​នាក់​តាម​តម្រូវការ​ជាក់ស្តែង​។​គេ​មិនដឹងថា​តើ​នីតិវីធី​នៃ​ការកាត់បន្ថយ​យក​អ្វី​ជា​មូលដ្ឋាន​វាស់វែង​នោះទេ​។​ប្រសិនបើ​គ្មាន​បទដ្ឋាន​នៃ​ការកាត់បន្ថយ ច្បាស់លាស់​ទេ​អំពើរ​ពុករលួយ​នឹង​កើត​មាន​ជាមិនខាន​ក្នុង​ដំណើ​ការកែទម្រង់​មួយ​នេះ​។​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២០​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​វឌ្ឍនភាព និង​ទិសដៅ​បន្ដ របស់​ក្រសួង​មហាផ្ទៃ បានឲ្យដឹងថា​៖ បច្ចុប្បន្ន​កម្ពុជា​មាន​រាជធានី​-​ខេត្ត ចំនួន​២៥, ក្រុង​ចំនួន​២៧, ស្រុក​ចំនួន​១៦២, ខណ្ឌ​ចំនួន​១៤, ឃុំ​ចំនួន​១,៤០៥, សង្កាត់​ចំនួន​២៤១ និង​ភូមិ​ចំនួន​១៤,៣៩៤​។​

​នាយ​ឧត្តមសេនីយ៍ បាន​បញ្ជាក់ទៀតថា កម្ពុជា​បច្ចុប្បន្ន​មាន​ច្រកទ្វារ​សរុប ចំនួន​៨២ ក្នុងនោះ​មាន ច្រកទ្វារ​អាកាស​យាន្ដដ្ឋាន​អន្ដរជាតិ ចំនួន​០៣, ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ ចំនួន​២៦, ច្រកទ្វារ​កំពង់ផែ​អន្ដរជាតិ ចំនួន​០៣, ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ចំនួន​១៤, ច្រកទ្វារ​តំបន់​ព្រំដែន ចំនួន​២៦ និង​ច្រកទ្វារ​កំពង់ផែ​សមុទ្រ ចំនួន​១០​។​

​ដោយឡែក សម្រាប់​រចនាសម្ព័ន្ធ​ក្រសួង​មហាផ្ទៃ​វិញ មាន​រដ្ឋមន្ដ្រី​ម្នាក់ រដ្ឋលេខាធិការ ចំនួន​២៤​រូប​, អនុរដ្ឋលេខាធិការ ចំនួន​៤១​រូប​, អគ្គនាយកដ្ឋាន និង​អង្គភាព​ស្មើ​អគ្គនាយកដ្ឋាន ចំនួន​១១​អង្គភាព​, នាយកដ្ឋាន​សរុប ចំនួន​១១២​នាយកដ្ឋាន​, ការិយាល័យ​សរុប ចំនួន​៥៧៧​ការិយាល័យ​។​

​ក្នុង​ឆ្នាំ​២០១៩ ក្របខ័ណ្ឌ​មន្ដ្រីរាជការ​ស៉ីវិល នគរបាលជាតិ និង​មន្ដ្រី​ពន្ធនាគារ​សរុប​ចំនួន ៧១,៧២៣​រូប​។ ចំពោះ​គណៈ​អភិបាល និង​ក្រុមប្រឹក្សា នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សរុប​១៦,៧៩៩​រូប ស្រី​៤៥០​រូប​៕

Filed in: ព័ត៌មានជាតិ