សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​ខេត្ត​តាកែវ​មុនគេ ប្រជាពលរដ្ឋ​អាច ស្នើសុំ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ តាម​ទូរស័ព្ទ​ដៃ រួច​ហើយ​ចាំ​ទៅ​យក​ផ្ទាល់ !

នៅ​ខេត្ត​តាកែវ​មុនគេ ប្រជាពលរដ្ឋ​អាច ស្នើសុំ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ តាម​ទូរស័ព្ទ​ដៃ រួច​ហើយ​ចាំ​ទៅ​យក​ផ្ទាល់ !

កំពង់ស្ពឺ​៖ ថ្លែង​ពី​ខេត្ត​កំពង់ស្ពឺ​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២៣​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាសថា នៅពេល​ខាងមុខ​នេះ ប្រជាពលរដ្ឋ​អាច ស្នើសុំ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ តាម​ទូរស័ព្ទ​ដៃ​បាន រួច​ហើយ​ចាំ​ទៅ​យក​ផ្ទាល់ ខណៈ​ប្រព័ន្ធ​បច្ចេកវិទ្យា នៃ​ការធ្វើ​បែប​នេះ នឹងដាក់​សាកល្បង​នៅ​ខេត្តតាកែវ មុនគេ​។ «​នៅក្រោយ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​ចំនួន​រួច ប្រជាពលរដ្ឋ​អាច​ស្នើសុំ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ តាម​ទូរស័ព្ទ​ដៃ​បាន រួចហើយ រង់ចាំ​ទៅយក​ផ្ទាល់​បាន ក្នុងនោះ នៅ​មណ្ឌល​សុខភាព ក៏​ធ្វើ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ហ្នឹង​ផងដែរ​»​។

​បើ​តាម​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​កំពុង​គិតគូរ រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា នៅតាម​ស្រុក ដើម្បីឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើ​កុំព្យូទ័រ ដោយ​ត្រូវ​បំពេញ​បែបបទ ផ្នែក​រដ្ឋបាល ដែល​អាច​ទាក់ទង​ស្ថាប័ន​ថ្នាក់ជាតិ ដោយ​មិន​ចាំបាច់​ទៅ​ផ្ទាល់​ក៏បាន​។​ទាក់់ទិន​នឹង​ករណី​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា នៅតាម​ស្រុក ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឲ្យដឹងថា រាជរដ្ឋាភិបាល ដាក់​ដំណើរការ​សាកល្បង​នៅ​ខេត្តតាកែវ មុនគេ​។​

«​យើង​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​នេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ ឬ​បំពេញបែបបទ ស្នើសុំ​សេវា​អ្វី​មួយ​ចំនួន អាច​ដាក់​តាម​ហ្នឹង បាន​ដោយ​មិន​ចាំបាច់​មក​ផ្ទាល់ រួច​ហើយ​ចាំ​ជិះ​មក​ទទួល ឬ​ផ្ញើ​នៅ​កន្លែង​ហ្នឹង​។ ឥឡូវ​យើង​មាន​បច្ចេកវិទ្យា មាន​រួច​ហើយ ធ្វើបែបនេះ កាត់បន្ថយ​ពេលវេលា​របស់​បងប្អូន ទោះបី​ស្រុក​ឱ​រ៉ាល់​ខេត្តកំពង់ស្ពឺ មាន​ផ្លូវ​ល្បឿន​លឿន ក៏ដោយ គាត់​គ្រាន់តែ​ចុច​ទូរស័ព្ទ​មួយ ឬ​ពី​ចម្ការ​របស់​គាត់ ក៏​អាច​ទទួល​បាន​ដែរ​!»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ ទោះបី​យ៉ាងណា​គេ​នៅ​មាន​ការ​មន្ទឹល​ថា​តើ​ប្រជាពលរដ្ឋ​លោក​មាន​សម​ត្តភាព​ធ្វើការ​ទាក់ទង​អាជ្ញាធរ​តាម​ប្រពន្ធ​អេឡិចត្រូនិក​បានដែរ​ឬ​អត់​អត់​?​។​បើ​អត់​ទាន់​មានចឹង​ត្រូវ​ចាយ​លុយ​រក​អ្នក​ចេះ​ពេលនោះ​អំពើពុករលួយ​នឹង​កើត​មាន​ជាមិនខាន​?​។​

សម្រាប់​ការងារ​នេះ​សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា ការធ្វើ​បែប​នេះ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវ​ទាមទារ នូវ​ការ​បង្កើន​សមត្ថភាព និង​របៀបរបប​ការងារ និង​ការពង្រឹង​មន្ត្រី ដើម្បី​ធានា​សេវា​ការងារ​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ថា អាណត្តិ​ទី​៧​នេះ ជា​ការពង្រឹង​សមត្ថភាព គឺ​ពង្រឹង​មូលដ្ឋាន​តែម្តង ហើយ​ថ្នាក់​ជាតិ ក៏​គ្រោង​នឹង​ធ្វើ​ដែរ​។ ចំពោះ​ថវិកា​ដែល​គ្រោង​ចំណាយ​ជាង​ប៉ុន្មាន​រយ​លាន​ដុល្លារ​នោះ គឺ​សម្រាប់​ធ្វើការ​កំណែទម្រង់ នៅតាម​មូលដ្ឋាន​តែម្តង វិស័យ​អប់រំ​ពង្រឹង​ពី​ថ្នាក់​បឋម​ទៅ​ថ្នាក់​ទី​១២ វិស័យ​សុខាភិបាល ពង្រឹង​មណ្ឌល​សុខភាព ពង្រឹង​ពេទ្យ​បង្អែក​ស្រុក និង​ខេត្ត​។​

 

Filed in: ព័ត៌មានជាតិ