សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ចាប់​កំពង់ឆ្នាំង​ចាប់​សាច់​បង្ក​ក​និង​ប្រហិត​គ្មាន​ច្បាប់​អនុញ្ញាត​

​នគរបាល​ចាប់​កំពង់ឆ្នាំង​ចាប់​សាច់​បង្ក​ក​និង​ប្រហិត​គ្មាន​ច្បាប់​អនុញ្ញាត​

​ខេត្ត​កំពង់ឆ្នាំង​៖ នៅវេលា​ម៉ោង​១​និង​៣០ នាទី​រសៀល ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចាប់​ឃាត់​រថយន្ត​១​គ្រឿង​ចំណុះ ១០ តោន​ដឹក​សាច់​បង្កក សាច់​ប្រហិត​ដែល​ដឹក​ជញ្ជូន​នាំចូល គ្មាន​ច្បាប់​អនុញ្ញាត ប្រគល់ជូន មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត​កំពង់ឆ្នាំង​បន្ត​នីតិវិធី ។

​សមត្ថកិច្ច​នគរបាល​ឲ្យដឹងថា រថយន្ត​ដឹក​គ្រឿង​ប្រហិត​និង​គ្រឿង​បង្កក​គ្មាន​ច្បាប់​អនុញ្ញាត​ខាង​លើ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ បាត់ដំបង 3B.3255 បើកបរ​ដោយ​បុរស​បុរស​មិន​ស្គាល់ឈ្មោះ​ព្រោះ​ចុះ​រត់​ពេល​សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត​នៅ​ចំណុច ភូមិ​ព្រែក​កោង ឃុំ​ជើង​គ្រាវ​ស្រុក​រលាប្អៀរ ។​នៅ​រសៀល​ថ្ងៃ​ដដែល មាន​ការចូលរួម​ត្រួតពិនិត្យ ពី​ក្រឡាបញ្ជី​អម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​សមត្ថកិច្ច​ចម្រុះ រួច​រក្សាទុក​ជា​បណ្តោះ ដើម្បី​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ ជាក់ស្ដែង​។​

​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​បាន​បញ្ឈប់​ការនាំ​ប្រហិត​និង​សាច់​បង្កក​ចូលក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ដូច្នេះ​បើ​មានការ​នាំចូល​សាច់​ប្រហិត​សាច់​បង្កក គឺជា​ក្រុម​ល្មើសច្បាប់ លោតឆ័ត្រ​លួច​នាំ​ចូល ប្រទេស​កម្ពុជា​ដោយ​លួចលាក់​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​ឈ្មួញ​អាច​នាំ​ចូល​ពី​ប្រទេស​សៀម​ចូល​ស្រុក​ខ្មែរ​ទាំង​ឡាន​បើក​បាន​រហូត​ដល់​ខេត្ត​កំពង់ឆ្នាំង​បែប​ហ្នឹង​នោះទេ​។​ករណិយ៍​នេះ​ទុកឲ្យ​ប្រជាពលរដ្ឋ​គិត​ចុះ​?៕

Filed in: ព័ត៌មានជាតិ