សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជប៉ុន នឹង​ជួយ​៩,៧​លាន​ដុល្លារ គាំទ្រ​ដល់ ការអង្កេត​វាស់វែង​និង​ចុះបញ្ជី​ដីធ្លី ក្នុង​ពេល​សម្តេច​ធិបតី​សន្យា​ថា​កម្ពុជា​មិន​ផ្លាសប្តូ​នយោបាយ​ជាមួយ​ជប៉ុន​ឡើយ​

​ជប៉ុន នឹង​ជួយ​៩,៧​លាន​ដុល្លារ គាំទ្រ​ដល់ ការអង្កេត​វាស់វែង​និង​ចុះបញ្ជី​ដីធ្លី ក្នុង​ពេល​សម្តេច​ធិបតី​សន្យា​ថា​កម្ពុជា​មិន​ផ្លាសប្តូ​នយោបាយ​ជាមួយ​ជប៉ុន​ឡើយ​

ភ្នំពេញ​៖​ក្នុងជំនួប​ជាម​យ​យ​លោក KOMURA Masahiko អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ជា​អតីត​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី នា​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព …
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហាញ​ក្តីសង្ឃឹម​ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន នឹង​ធ្វើឱ្យ​មាន​ការកើនឡើង​លើ​គ្រប់​វិស័យ ជាពិសេស នៅក្នុង​វិស័យ​ទេសចរណ៍​, វិនិយោគ និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​។​សម្តេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែង​បាន​ចូលរួមចំណែក​ជួយ​ឧបត្ថម្ភ​គាំទ្រ​កម្ពុជា ជាប់​រហូត​មក​នៅក្នុង​គ្រប់​កាលៈទេសៈ រាប់​តាំង​ពី​សម័យកាល​ក្រោយ​បញ្ចប់សង្គ្រាម រហូត​មាន​ការអភិវឌ្ឍ​រីកចម្រើន ដូច​សព្វថ្ងៃនេះ​។

​ចំពោះ​អនាគត​ទៅមុខ​, សម្តេច​ធិបតី បាន​បញ្ជាក់​អំពី​ភាព​មិន​ប្រែប្រួល​នៃ​គោលនយោបាយ ការបរទេស​របស់​កម្ពុជា ជាពិសេស​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ដោយ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នឹង​មាន​ការកើនឡើង​លើ​គ្រប់​វិស័យ ជាពិសេស នៅក្នុង​វិស័យ​ទេសចរណ៍​, វិនិយោគ និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន​៕​សម្រាប់​លោក KOMURA Masahiko បាន​សម្តែង​នូវ​កោតសរសើរ​ប្រកបដោយ​ក្តីរំភើប​រីករាយ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន យ៉ាង​ឆាប់រហ័ស និង​ខ្លាំងក្លា​របស់​កម្ពុជា ដោយសារ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាព​ឈ្លាសវៃ​របស់ សម្តេច​តេជោ ហ៊ុន សែន នា​ពេលកន្លងមក​។​

​ដោ​យុ​ឡែក​សម្រាប់​ជំនួយ​ដល់​កម្ពុជា​ប្រកាស​របស់​ក្រសួងការបរទេស បានឱ្យដឹង​ថា​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​ទឹកប្រាក់​ចំនួន ១.៣៣៨ លាន​យ៉េន (​ប្រមាណ ៩,៧ លាន​ដុល្លារ​អាមេរិក​) ដើម្បី អនុវត្ត​គម្រោង​សម្រាប់​ការកសាង​បណ្ដាញ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយរណប​ទូទាំង​ប្រទេស​កម្ពុជា​។​ពិធី​ចុះហត្ថលេខា​រួម​គ្នា​លើ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរ​កម្ពុជា និង​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​ពន្លឿន​ការអង្កេត​វាស់វែង​សុរិយោដី ព្រមទាំង​ពង្រឹង សេវា​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដីធ្លី តាមរយៈ​ការដំឡើង​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ ផ្កាយរណប ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​សូម​បញ្ជាក់​ដែរ​ថា​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ពិធី​សម្ពោធ​មន្ទីរពិសោធន៍​សំណង់​ជាតិ ដែល​បាន​ប្រព្រឹត្ត​កាលពី​ចុងឆ្នាំ​២០២២​ទៅ អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ថ្លែង​ប្តេជ្ញា​ថា កម្ពុជា​នឹង​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​នៅ​ឆ្នាំ ២០២៣​។ រ កាល​នោះ​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ដី​ប្រមាណ ៦,៧​លាន​ក្បាលដី ឬ ៩៦,២​ភាគរយ ត្រូវបាន​ចុះបញ្ជី ដូច្នេះ​ដំណើរការ​នេះ​អាច​សម្រេចបាន ១០០ ភាគរយ​នៅ​ឆ្នាំក្រោយ​(២០២៣)​។​

 

Filed in: ព័ត៌មានជាតិ