សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បី​ក្រសួង​រួមគ្នា ចេញប្រកាស ស្តី​ពី​ការពង្រីក​វិសាលភាព មូលនិធិ​សមធម៌​សុខាភិបាល ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ បន្ទាប់ពី​សម្តេច​ធិបតី​ប្រកាស​ផែនការ​ពង្រឹង​ប្រពន្ធ​សុខាភិបាល​

បី​ក្រសួង​រួមគ្នា ចេញប្រកាស ស្តី​ពី​ការពង្រីក​វិសាលភាព មូលនិធិ​សមធម៌​សុខាភិបាល ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ បន្ទាប់ពី​សម្តេច​ធិបតី​ប្រកាស​ផែនការ​ពង្រឹង​ប្រពន្ធ​សុខាភិបាល​

ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​សុខាភិបាល និង​ក្រសួង​ផែនការ បាន​ចេញប្រកាស​អន្តរក្រសួង​មួយ​ចុះ​ថ្ងៃ​ទី​១៩​កញ្ញា​ឆ្នាំ​២០២៣ ស្តី​ពី​ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​សុខាភិបាល ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​។ ប្រកាស​អន្ដរក្រសួង​បានឲ្យដឹងថា ប្រកាស​នេះ មាន​គោលបំណង​កំណត់ អំពី​ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​សុខាភិបាល ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ផ្ដល់​ការថែទាំ​សុខភាព​។

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែតុលា ឆ្នាំ​២០២៣​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្ម​វិធី​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦ គឺ «​ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌ ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​»​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរពេទ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​ចំពោះ​ការព្យាបាល​អ្នកជំងឺ នៅ​គ្រប់កន្លែង​ទាំងអស់ មិន​ថា​អ្នកជំងឺ​ស្ថិតនៅ​កម្រិតណា ឬ​មក​ពី​មជ្ឈដ្ឋាន​ណា​នោះទេ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងបន្ដថា «​ចំពោះ​ការយកចិត្ដទុក្ខដាក់​ខ្ពស់បំផុត ដល់​ការព្យាបាល​អ្នកជំងឺ​នេះ មិនមែន​សម្រាប់​តែ​មន្ទី​រ​ពេទ្យ​ជាតិ តេជោ​សន្ដិភាព​នោះទេ គឺ​សម្រាប់​ក្រសួង​សុខាភិបាល និង​គ្រប់​បណ្ដា​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ប៉ុស្ដិ៍​សុខភាព​គ្រប់​កម្រិត​ទាំងអស់ សូម​បង្កើន​ការយកចិត្ដទុកដាក់​បំផុត ដល់​ការពង្រឹង​គុណភាព​នៃ​ការផ្ដល់សេវា​សុខាភិបាល​របស់​ខ្លួន ទៅ​ដល់​ប្រជាជន​គ្រប់ៗ​រូប​ទាំង​អស់​។ ជា​ពិសេស​យើង​ត្រូវ​ធានា​ថា មន្ទីរពេទ្យ​រដ្ឋ គឺជា​កន្លែង​ដែល​សង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ប្រកប​ដោយ​គុណធម៌ មេត្ដាធម៌ និង​ជា​ទីពឹង ដ៏​គួរ​ជាទី​ទុក្ខចិត្ដ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​»​។​
​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ដថា កិច្ចការ​ទាំងអស់​នេះ​ត្រូវ​មាន​ការងារ​ចំនួន​៣ គឺ​ទី​១៖ ត្រូវមាន​ផែនការ​គ្រប់​ជ្រុងជ្រោយ​, ទី​២៖ ត្រូវមាន​វិធានការ​អនុវត្ដ​ឱ្យបាន​ច្បាស់លាស់ និង​ទី​៣៖ គឺ​យន្ដការ​សម្រាប់​ការ​អនុវត្ដ​ប្រកបដោយ​សមត្ថភាព និង​ប្រសិទ្ធភាព​។​

​សម្រាប់​វិធាន​ខាងលើនេះ សម្តេច​ធិបតី​បាន​ដាក់ចេញ​អនុសាសន៍​សម្រាប់​ក្រសួង​សុខាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ក្នុងនោះ មាន​ទាំង​ថ្នាក់ក្រោម​ជាតិ​ផង​នោះ រួម​មាន​ដូចតទៅ​៖
១៖ ក្រសួង​សុខាភិបាល ត្រូវ​គិតគូរ​និង​យកចិត្តទុកដាក់​ក្នុង​ការលើកកម្ពស់ គុណភាព​សេវា​សុខាភិបាល នៅ​ថ្នាក់ក្រោម​ជាតិ ជា​ពិសេស​ពង្រឹង​មណ្ឌល​សុខភាព និង​ពេទ្យ​បង្អែក ផ្តល់​សេវា​មូលដ្ឋាន​ជូន​ពលរដ្ឋ ក៏ដូចជា​ពង្រឹង​មន្ទីរពេទ្យ​ខេត្ត ឱ្យក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​ឈានមុខ ដែល​មាន​សមត្ថភាព​ខ្ពស់ សមមូល​នឹង​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ នៅ​ក្នុង​ការពិនិត្យ និង​ព្យាបាល​ជំងឺ និង​ផ្តល់​សេវា​សុខាភិបាល​នានា សំដៅ​បង្កើន​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​សុខាភិបាល​ផង និង​កាត់បន្ថយ ចំណាយ​ក្នុង​ការ​មក​ទទួល​សេវា​សុខាភិបាល របស់​ប្រជាជន​ផង​។​
២៖ សម្តេច​លើក​ទឹកចិត្ត​ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ រវាង​បណ្តា​ក្រសួង​ស្ថាប័ន ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​មូលនិធិ​សមធម៌ សម្រាប់​គ្រួសារ​ក្រីក្រ និង​គម្រោង​បេឡា​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព ជា​ពិសេស​ត្រូវ​ធានា​ថា គ្មាន​ពលរដ្ឋ​ខ្មែ​រណា​ម្នាក់ ត្រូវបាន​បដិសេធ​ក្នុង​ការធានា​ថែទាំ​សុខភាព ដោយសារតែ​គ្មាន​លទ្ធភាព​បង់ថ្លៃ​សេវា​នោះឡើយ​
៣៖ ក្រសួង​សុខាភិបាល ត្រូវ​ពង្រឹង​ឱ្យបាន​ជា​អតិបរមា នូវ​យន្តការ​ផ្តល់​សេវា​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ក៏ដូចជា​ពង្រឹង​ការបណ្តុះបណ្តាល​ជំនាញ​ទាំង​ផ្នែក​សុខាភិបាល និង​ជំនាញ​ទន់​។ សម្តេច​សូម​លើកទឹកចិត្ត ដល់​មន្ត្រី​សុខាភិបាល គ្រូពេទ្យ និង​បុគ្គល​ថែទាំ​វេជ្ជសាស្ត្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ជាពិសេស ការធ្វើ​អទិ​ភាវូបនីយកម្ម​លើ​ការសង្គ្រោះ​ជីវិត​មនុស្ស​លើ​ពីអ្វីៗ​ទាំងអស់ ហើយ​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌​អាជីព ព្រោះថា​អាជីព​ជា​ចម្បង​របស់​អ្នក​ទាំងអស់ គឺ​ការសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ទូទៅ ដែល​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាល​ប្រកបដោយ​ទឹកចិត្ត​បរិសុទ្ធ គោរព​ស្រលាញ់​អ្នកជំងឺ និង​អ្នកជំងឺ​សុខាភិបាល ដូចជា​សមាជិក​ក្រុមគ្រួសារ​របស់​ខ្លួន​។​
៤៖ ក្រសួង​សុខាភិបាល ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​ពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួង​អប់រំ​យុវជន និង​កីឡា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត រួម​គ្នា​កំណត់​សកម្មភាព​ជាក់លាក់​ដើម្បី​ទប់ស្កាត់ និង​ពង្រឹង​ការគ្រប់គ្រង ការផលិត ការកែច្នៃ ការនាំ​ចូល​ម្ហូបអាហារ និង​ថ្នាំសង្កូវ ដែលមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ប្រជាជន​យើង​។ យន្តការ​អន្តរក្រសួង​នេះ ក៏​ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ និង​ការអប់រំ​លើ​ម្ហូបអាហារ គ្រឿង​បរិភោគ ដែល​ប៉ះពាល់ ជា​អវិជ្ជមាន​ទាំងនោះ ព្រោះ​យើង​មិន​ចង់​សុខភាព​ប្រជាពលរដ្ឋ​របស់​យើង រង​ផលប៉ះពាល់ ដោយសារ​ម្ហូបអាហារ និង​ថ្នាំសង្កូវ​នោះទេ​។​
៥៖ ក្រសួង​សុខាភិបាល ត្រូវ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ក្របខណ្ឌ នៃ​គណៈកម្មការ​រដ្ឋាភិបាល​ឌីជីថល ពន្លឿន​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល នៅក្នុង​វិស័យ​សុខាភិបាល​ទាំងមូល ជាពិសេស​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ព្រមទាំង​ជំរុញ​ការបណ្តុះបណ្តាល ឱ្យ​វេជ្ជបណ្ឌិត​គ្រូពេទ្យ និង​មន្ត្រី​សុខាភិបាល ឱ្យ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្នែក​សុខាភិបាល​ឱ្យបាន​ទូលំទូលាយ​។​
៦៖ សម្តេច​ស្នើ​ដល់​ក្រសួង​សុខាភិបាល សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត តាមរយៈ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដើម្បី​ពន្លឿន​ការដាក់ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះ ទៅ​ការ​គ្របដណ្តប់​សុខភាព ជា​សកល​នៅ​កម្ពុជា​។ ផែនទី​បង្ហាញផ្លូវ​នេះ​ចាំបាច់​ត្រូវមាន​សុគត​ភាព ជាមួយ ក្រប​ខណ្ឌ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដទៃទៀត ជាពិសេស យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ទើបបាន ដាក់ចេញ ហើយ​អាទិភាព​ចម្បង​បំផុត​ត្រូវ​ផ្តល់​ទៅលើ​ការសម្របសម្រួល​ការលំបាក​របស់​ប្រជាជន ខណៈ​ដែល​ពួកគាត់​ទទួលបាន​សេវា​សុខាភិបាល​មួយ​ប្រកបដោយ​គុណភាព​។​

​សូមជម្រាបថា មន្ទីរពេទ្យ​ជាតិ «​តេជោ​សន្តិភាព​» គឺជា​មន្ទី​ពេទ្យ​ដ៏​ធំ​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ក្រុមហ៊ុន ស៊ីជេ​អ៉ី​ស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី ភ្នំពេញ នៅលើ​ផ្ទៃដី​ប្រមាណ ៧.៥៨​ហិកតា ជាប់​វិថី​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ជាតិ​នេះ មាន​គ្រែ​សរុប​ទាំងអស់​ចំនួន ៩,៤៩៦​គ្រែ ក្នុងនោះ​គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នកជំងឺ​មាន​ចំនួន​សរុប ៩,២៤៤​គ្រែ គ្រែ​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ចំនួន ៤៦​គ្រែ និង​គ្រែ​សម្រាប់​បុគ្គលិក​ស្នាក់នៅ​ចំនួន​២០៦​គ្រែ​៕

Filed in: ព័ត៌មានជាតិ