សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខាង​បរិស្ថាន​ចុះបង្ក្រាប​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជាង​១០០​រណ្តៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​តែ​លទ្ធផល​បាន​រឹបអូស​បាន​ក្បាល​បូមទឹក​១ និង​ទុយោ តិចតួច​យក​ទៅ​ដុតចោល​!

​ខាង​បរិស្ថាន​ចុះបង្ក្រាប​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជាង​១០០​រណ្តៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​តែ​លទ្ធផល​បាន​រឹបអូស​បាន​ក្បាល​បូមទឹក​១ និង​ទុយោ តិចតួច​យក​ទៅ​ដុតចោល​!

​ក្រចេះ​÷ មន្ត្រី​បរិស្ថាន​បាន​ចុះ​បង្ក្រាប​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជាង​១០០​រណ្តៅ​ដែល​អ្នកកាសែត​រកឃើញ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​ត្រូវបាន​មន្ត្រី​បរិស្ថាន​ចុះ​បង្ក្រាប​ហើយ​តែ​លទ្ធផល​បាន​រឹបអូស​បាន​តែ​ក្បាល​បូមទឹក​១ និង​ទុយោ តិចតួច តែប៉ុណ្ណោះ​យកទៅ​ដុតចោល​? ។​មន្ត្រី​ដែនជម្រកសត្វព្រៃ​ឡ​ង់ បាន​អះអាង​ថា រណ្ដៅ​រ៉ែ​មាស ជាច្រើន ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ដែន​ជម្រក​របស់​ខ្លួន ត្រូវ​បាន​បង្ក្រាប និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ថែមទៀត​ផង ។

​ការចុះ​បង្ក្រាប​នោះ​ធ្វើឡើង​ក្រោយ​ពី​មានការ​បែកធ្លាយ​រឿង​មន្ត្រី​បរិស្ថាន​តម្រូវឲ្យ​ក្រុម​អ្នកធ្វើអាជីវកម្ម​រ៉ែ​មាស​ទាំងនោះ​បង់លុយ​ឲ្យ​ក្នុង​មួយរ​ណ្ដៅ​ចំនួន​៦០​ម៉ឺន​រៀល ។​លោក សាំង សា​ខន នាយក​ដែន ជម្រក​សត្វព្រៃ​ឡង់ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខេត្ត​ក្រចេះ​តាម​ទូរ​សព្ទ័ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា​ឆ្នាំ​២០២៣ នេះ​ថា ចំពោះ​រណ្ដៅ​រ៉ែ​មាស ដែល​គេ​ធ្វើ​អាជីវកម្ម​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ត្រូវ​កម្លាំង​ចុះបង្ក្រាប ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​រួចរាល់​ហើយ​។ ប៉ុន្តែ​ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​រឹបអូស​សម្ភារ​មធ្យោបាយ​អាជីវកម្ម​នោះ លោក​មិន​បាន​បញ្ជាក់​នោះឡើយ ដោយ​គ្រាន់តែ​លើកឡើងថា បង្ក្រាប​រួចរាល់​ហើយ​។​

​ប្រភព​ពី​មន្ត្រី​ផ្សេង​ទៀត បាន​បង្ហើប​ឲ្យដឹងថា ការចុះ​បង្ក្រាប​នោះ​គឺ​រឹបអូស​បាន​តែ​ក្បាល​ម៉ាស៊ីនបូមទឹក​មួយ​នឹង​ទុយោ​បន្តិចបន្តួច​តែប៉ុណ្ណោះ ។​ប្រភព​ដដែល​បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា លទ្ធផល​បង្ក្រាបបាន​តិចតួច​បែបនេះ ដោយសារ​តែ​មុនពេល​ចុះបង្ក្រាប​មួយថ្ងៃ ដៃ​ឈើ​របស់​មន្ត្រី​បរិស្ថាន​បាន​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អ្នកធ្វើអាជីវកម្ម​រ៉ែ​មាស ប្រមូល​ដឹក​សម្ភារ​ចេញពី​រណ្តៅ ដែល​ពួកគេ​ធ្វើ​អាជីវកម្ម​កន្លងមក​។​លោក ឆាយ ដួង​សាវុធ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ប្រាប់ថា ករណី​នេះ​យើង​បាន​ធ្វើ​ការបង្ក្រាប​និង​ចងក្រង​សំណុំរឿង​ត្រូវ​តុលាការ​ដែរ ។ លោក​ថា ទោះបី​បង្ក្រាបបាន​មនុស្ស ហើយ​និង​សម្ភារ​មិន​មាន​លទ្ធភាព​ដឹក ជញ្ជូន ប៉ុន្តែ យើង​បាន​ដុត​កម្ទេច​ចោល​នៅ​ទីតាំង​នោះ​តែម្តង ។ លោក​ប្រធាន​មន្ទីរ​ក៏​បាន​បញ្ជាក់ថា អាជីវកម្ម​ទាំងនោះ​គឺ​គេ​ធ្វើ​លក្ខណៈ​គ្រួសារ​របស់​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ ប៉ុន្តែ បើទោះបីជា​ធ្វើ​លក្ខណៈ​គ្រួសារ​ក៏ដោយ​ក៏​ត្រូវតែ​បង្ក្រាប​ដែរ​។​លោក​ប្រធាន​មន្ទីរ​មិន​ប្រាប់​ថា​តើ​មាន​អ្នក​ពាក់​ពន្ធ័​ត្រូវ​បាន​រក​ខើញ​ដែរ​ឬ​អត់​នោះ​ទេ​?​។​

​គូ​បញ្ជាក់​ផងដែរ​ថា​រណ្តៅ​មាស​ជាច្រើន កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គក្រឹកគគ្រេង​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡ​ង់ ចំណុច សោម​ឌី​ប៉ូ ស្ថិត​ក្នុង​ឧបសម្ព័ន្ធ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​ហើយ​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ ត្រូវបាន​ចុះបញ្ជី​ឈ្មោះ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ដែល​មានឈ្មោះ​លោក រិទ្ធ ជា​មេភូមិ​ឧបសម្ព័ន្ធ​សោម​ឌី​ប៉ូ​ជា​អ្នក​ប្រមូល​លុយ​តាម​ម្ចាស់​អាជីវកម្ម​រ៉ៃ​មាស​ទាំងនោះ​សម្រាប់​រត់ការ​ជូន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

Filed in: ព័ត៌មានជាតិ