សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ឆ្លាម​១​គ្រឿង​ធ្លាក់ទឹក​ស្លាប់​បីនាក់ ទំនង​ជា​ស្រវឹង​

រថយន្ត​ឆ្លាម​១​គ្រឿង​ធ្លាក់ទឹក​ស្លាប់​បីនាក់ ទំនង​ជា​ស្រវឹង​

​បន្ទាយមានជ័យ ៖ នៅ​ពី​ថ្ងៃ​ទី​០៤​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​៥​។ យ៉ាងហោច​ណាស់​មាន​បុរស​ចំនួន​បី​នាក់​បាន​ស្លាប់​បន្ទាប់ពី​ក្រុម​ជួយសង្គ្រោះ​កំពុងតែ​ព្យាយាម​ទាញ​ចេញពី​រថយន្ត​ឆ្លាម​ដែល​បើក​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ប្រឡាយ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥​និង​៣០​នាទី​ល្ងាច​។​

​លោក សួន នី​ប៉ូ ប្រធាន​ផ្នែក​ចរាចរណ៍​ផ្លូវគោក​បាន​អោយដឹងថា តាម​សម្តី​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​រថយន្ត​ឆ្លាម​មួយ​គ្រឿង​បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំនុច​កើតហេតុ​រថយន្ត​នេះ​បាន​ឡើង​ជែង​ជាមួយ​រថយន្ត​មួយ​ផ្សេង​ទៀត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ហើយ​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅក្នុង​ទឹក​លិច​រថយន្ត​តែម្តង​។ ក្រោម​ការជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​អស់​រយះពេល​យ៉ាងយូរ​ទើប​ទាញ​ជនរងគ្រោះ​ចេញ​បាន​ចំនួន​បី​នាក់ ហើយ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​គ្រា​ដែល​រថយន្ត​លិច​ទៅ​ក្នុង​ទឹក​ហើយ​អ្នក​ជួយ​សង្គ្រោះ​យូរពេក​។​

​សាក្សី​បាន​អោយដឹងថា​ទៀត​ថា​ជនរងគ្រោះ​ទាំង​បី​នាក់​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ឬ​ស្សី​ក្រោ​កក្នុងស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។ បច្ចុប្បន្ន​នេះ​សព​ទាំង​បី​នាក់​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​រួចហើយ​រីឯ​រថយន្ត​សមត្ថកិច្ច​កំពុង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​។ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​គឺ​បណ្តាលមកពី​បើក​បរជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ហើយ​មាន​ជាតិ​ស្រវឹង​៕

 

IMG-20160905-WA0012 IMG-20160905-WA0005 IMG-20160905-WA0006

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ