សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុម​សហគមន៍​រកឃើញ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​រដ្ឋ​មន្ត្រី​បរិស្ថាន​ស​សើរ​អាមេរិក​

ក្រុម​សហគមន៍​រកឃើញ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​រដ្ឋ​មន្ត្រី​បរិស្ថាន​ស​សើរ​អាមេរិក​

ព្រះវិហារ​៖ ចាប់ពី​ថ្ងៃ​ទី​១-៤ ខែតុលា ឆ្នាំ​២០២៣ បណ្តាញ​សហគមន៌​ព្រៃ​ឡង់ បាន​ចុះ​ស៊ើប​អង្គេត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ជាថ្មីទៀត បាន​ប្រទះឃើញ​បទល្មើស​ជា​ច្រើន​ករណី​។​ក្នុងនោះ ការ​បរបាញ់​សត្វព្រៃ​ចំនួន​២​ករណី ដែល​មាន​អាវុធ​កែច្នៃ​ចំនួន​៥​ដើម និង​គោយន្ត​ចំនួន​២​គ្រឿង​, ការកាប់​រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ ចំនួន​៣​ទីតាំង​មាន​៖ នៅ​ចំណុច​អូរ​អា​ស្រង់​ចំនួន ១៥​ហិច​តា​, ចំណុច​ភ្នំ​ចំបក់​ក្អែក​ខាងជើង​អូរ​គោល​ចំនួន ៥​ហិច​តា និង​ចំណុច​ជ្រាប់​ព្រាល​ចំនួន ១៥​ហិច​តា​។

​ជួប​ឈើ​សុ​ក្រំ​ឃ្លុំ​ចំនួន​១២​ដុំ​ស្មើនឹង​២​ម៉ែត្រគូប​។​អាវុធ​កែច្នៃ​ចំនួន ៥​ដើម ដែល​បណ្តាញ​សហគមន៌​យើង​យក​បាន​ពី​បទល្មើស បាន​ប្រគល់ជូន​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​រួសរាន់ ស្រុក​រវៀង ចាត់ការ​តាម​នីតិវិធី​។​មាន​ការកត់សម្គាល់​ថា​ក្រុម​សហគមន៍​ព្រៃ​ឡង់​នេះ​កាលពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ត្រូវបាន​ក្រសួង​បរិស្ថាន​ហាមឃាត់​មិនឲ្យ​ចូល​ត្រួតពិនិត្យ​ក្នុង​ព្រៃ​ឡង់​ឡើយ​ដោយ​សំអាង​ថា​ក្រុម​នេះ​គ្មាន​ច្បាប់​អនុញ្ញាតិ​និង​ថា​វា​គ្មាន​បទល្មើស​ព្រៃឈើ​អី​ទៀត​ទេ​។​ប្រការ​នេះ​បាន​ធ្វើឲ្យ​អង្គការ​ជំនួយ​សហរដ្ឋអាមេរិ​កកាត់​ជំនួយ​ដែល​ត្រូវ​ជូន​ក្រសួង​បរិស្ថាន​សម្រាប់​កម្ម​វិធី​ការពារ​ព្រៃឈើ​។​ជំនួយ​នេះ​ត្រូវបាន​អាមេរិក​ប្រកាស​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​ចំនួន​១៨​លាន​ដុល្លារ​កាលពី​ថ្ងៃ​ទី​២៩​កញ្ញា​ពេល​សម្តេច​ធិបតី​ហ៊ុន​មាំ​ណែ​ត​ជួប​អនុរដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការបរទេស​អាមេរិក​នៅ​ទីក្រុង​ញូវយ៉ក​អាមេរិក​។​

​សម្រាប់​ការងារ​ជួយ​ការពារ​ព្រៃឈើ​ខ្មែរ​នេះ​ដែរ​នា​ឱកាស​អញ្ជើញ ជួបពិភាក្សា​ការងារ​ជាមួយ​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង លោក Patrick Murphy បាន​ថ្លែងថា ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​ចីរភាព គឺជា​កត្តា​សំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ។​លោក ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ ដែល​មាន​កន្លង​មក​លើ​កិច្ច​ការពារ​សត្វព្រៃ Mekong US និង ព្រៃ​ឡង់​បៃតង ហើយ​លើសពីនេះ សហរដ្ឋអាមេរិក បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​កិច្ចសហប្រតិបត្តិការ​បន្ត លើ​ការអភិវឌ្ឍ​អនាគត​បៃតង​(Green future) តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​វេទិកា​នៃ​កិច្ចប្រជុំ​កំពូល​ស្តីពី ការប្រែប្រួល​អាកាសធាតុ (Cambodia Climate Summit) ដែល​រៀបចំ​នៅ​ខែ​វិច្ឆិកា​ខាងមុខ​។​លោក ឯកអគ្គរដ្ឋទូត បន្ដថា អាមេរិក បាន​ផ្តល់​ហិរញ្ញប្បទាន​ច្រើន​ជាង​គេ​ដល់​មូលនិធិ​អាកាសធាតុ​បៃតង ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ក្នុងចំណោម​ប្រទេស កំពុងអភិវឌ្ឍន៍​ដែល​មាន​កម្ពុជា​ផងដែរ​។ បន្ថែម​ពី​នេះ លោក ឯកអគ្គរដ្ឋទូត បាន​ស្នើសុំ លោក​រដ្ឋមន្ត្រី ស្វែងយល់​ពី​ការងារ អាទិភាព​របស់​ក្រសួង​បរិស្ថាន​។​

​លោក អ៊ាង សុផល្លែត ឆ្លើយតប​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បាន​ថ្លែងអំណរគុណ​ចំពោះ អាមេរិក បាន​រួមចំណែក​ក្នុង​ការពារ​ធនធាន​ធម្មជាតិ និង​កិច្ច​សហការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ដែល​ជា​បញ្ហា​សកល​។ លោក រដ្ឋមន្ត្រី បាន​ជម្រាប​ពី​ការងារ​អាទិភាព ក្រសួង​បាន​ដាក់ចេញ ទី​១ គឺ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ដោយ​មាន​ការចូលរួម​ពី​សិស្សានុសិស្ស ដែល​ជា​យុវជន​ជំនាន់​ក្រោយ​ជាង ១.៤​លាន​នាក់ ។ កត្តា​នេះ​ជា​ជោគជ័យ​មួយ ឈាន​ឆ្ពោះ​ទៅ​ការគ្រប់គ្រង​សំណល់​ដោយ​ប្រសិទ្ធិភាព​។ ទី​២ គឺ​ការស្តារ និង​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ឈាន​ឆ្ពោះ ទៅ​ទទួល​បាន​នូវ​អព្យាក្រឹត​កាបូ​ន និង​ការលើកកម្ពស់​ជីវភាព ប្រជា​សហគមន៍ ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ស្រប​តាម​យុទ្ធសាស្ត្រ បញ្ច​កោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណាក់កាល​ទី​១​នៃ​មុំ​ទី​២ ទី​៤ និង​ទី​៥ គឺ​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​កសាង​ភាព​ធន់ ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ចីរភាព និង​បរិ​យាប​ន្ន ដោយ​ជំរុញ​ការលើកកម្ពស់ ការទាក់ទាញ​វិនិយោគ ក្នុង​ឧស្សាហកម្ម ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ និង​ឧស្សាហកម្ម​បៃតង​។ ទី​៣ គឺ​ចូលរួម​ជាមួយ​ដៃគូ​អន្តរជាតិ​ដោះស្រាយ​បញ្ហា​សកល ដែល​យកចិត្តទុកដាក់ ជា​ចម្បង​ទៅ​លើ​ការ ប្រែប្រួល​អាកាសធាតុ ៕

Filed in: ព័ត៌មានជាតិ