សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ធ្លាប់​តែ​ឃើញ​ប៉ូលីស​ចាប់​ប៉ូលីស ឥឡូវ​មេព្រៃ​ចាប់​មេព្រៃ​ម្តង​ហើយ​!

ធ្លាប់​តែ​ឃើញ​ប៉ូលីស​ចាប់​ប៉ូលីស ឥឡូវ​មេព្រៃ​ចាប់​មេព្រៃ​ម្តង​ហើយ​!

ក្រចេះ ៖ នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​៧.២០​នាទី កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​ក្រចេះ ដែល​មាន​លោក វ​រះ​សេនីយ៍​ទោ ហេង ចន្ថា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​មិន​ស្នងការ​នគរបាល​ខេត្តក្រចេះ​សហការ​ជាមួយ​លោក​ទ្រី ម៉េង​លៀង​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ​និង​លោក​អនុសេនីយ៍ទោ ស៊ា​ម គឹម​ទឹម កម្លាំង​សឹក​រង​ខេត្ត​ក្រចេះ បាន​ចាប់​បង្ក្រាប​រថយន្ត​បិត​ជញ្ជាំង​ជិត​ម៉ាក​ហុីយ៉ាន់ដាយ​ទំងន់​៣​តោន​កន្លះ ដឹកឈើ​ពេញ នៅ​ចំណុច​ភូមិ​ឬ​ស្សី​ចារ្យ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ដែល​បាន​ចូលរួម​ចាប់​បង្ក្រាប​នៅ​ទីនោះ បានឲ្យដឹង​ថា​រថយន្ត​ដឹកឈើ​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​បាន​ឡើង​ទៅ​ទិញ​ឈើ តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​ជា​ញឹកញាប់ ដោយ​គេ​ប្រើ​រូបភាព​ជា​ឡាន​ដឹក​ដឹក​ទំនិញ​ក្រុមហ៊ុន តែ​តាមពិត​លួចលាក់​ដឹកឈើ​ទេ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​ឈរ​មើល​សមត្ថកិច្ច​ចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារពត៌មាន​ក្នុងល័​ក្រ​ក្ខ័​ន្ធ​មិន​បញ្ចេញ​ឈ្មោះថា ចំពោះ​រថយន្ត​ដឹកឈើ​ដែល​សមត្ថកិច្ច​កំពង់តែ​ចាប់​បង្ក្រាប​ពេលនេះ គឺ​ជា​រថយន្ត​របស់​ឈ្មួញ​ឈើ​ដ៍ស​កម្ម​ដែល​ដឹកឈើ​តាម​ផ្លូវ​នេះ​(​ផ្លូវ​មាត់ទន្លេរ​)​ជា​រៀងរាល់ថ្ងៃ​មិន​ដែល​រំខាន​ដល់​បងប្អូន​សមត្ថកិច្ច​ណា​ឡើយ ព្រោះ​ជា​គ្នា​របស់​គេ​? ទើប​តែ​លើក​នេះ​ទេ ដែល​ជា​ការ​ស៊យ​របស់​ថៅកែ​ឈើ​រូបនោះ ព្រោះ​ពេល​លើក​ឈើ​ដាក់ចូល​ក្នុង​ឡាន ត្រូវបាន​អ្នក​សារពត៌មាន មកពី​ភ្នំពេញ ប្រទះឃើញ ក៍​គោរព​រាយការណ៍​ស្នើ​សុំ​ការ​សហកា​ពី​ស្ថាបន​តុលាកាឲ្យ​ជួយ​អន្តរាគ​មន៍​ទប់ស្កាត់​បង្ក្រាប ទើប​កម្លាំង​សមត្ថកិច្ច​ទាំងនោះ​ចុះ​មក​បង្ក្រាប​ទាំង​ទើសទាល់​បែបនេះ​ទៅ​។

​ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​តៃកុង​ឡាន​ដឹក​ឈើ ដែល​បាន​បើក​ឡាន​ដឹក​ឈើ​នោះ គឺ​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​សុីឈ្នួល​ដឹកឈើ​ឲ្យឈ្មោះ គុណ ពិដោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ដែល​ខ្លួន​គាត់​(​លោក​គុណ ពិដោ​)​ជា​អ្នក​មាន​តួនាទី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បែរជា​មក​រកស៊ី​ដឹក​ឈើ​ខ្លួនឯង​បែប​នេះ​ទៅវិញ សួ​ថា​តើ​ឲ្យ​អ្នកណា​បង្ក្រាប​អ្នក​ណា ?​បើ​ទាំង​សមត្ថកិច្ច​ទាំង​ឈ្មួញ​សុទ្ធ​តែ​រកស៊ី​ដូច​គ្នា​យ៉ាង​នេះ​?​ឬមួយ​ដូច​ការសង្ស័យរ​បស់បង​ប្អូន​ក្រុមអ្នកតាមដាន​សង្គម​បាន​និយាយថា កាលពី​លើក​មុន​តួនាទី​ទប់ស្កាត់​និង​បង្ត្កាប​បទល្មើស​ព្រៃឈើ គឺ​ស្ថិត​ក្នុង​កណ្តាប់ដៃ​មេព្រៃ​(​រដ្ឋបាល​ព្រៃឈើ​)​ដែល​ជា​ស្ថាបន​ចំណុះឲ្យ​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ គឺ​ព្រៃឈើ​ត្រូវបាន​បំផ្លាញ​ដោយ​ក្រុម​ឈ្មួញ​ដែល​មាន​ខ្សែ​ក្រាស់ៗ​នៅក្នុង​ក្រសួង​ថ្នាក់លើ​មក​បំផ្លាញ ធ្វើឲ្យ​កម្លាំង​មេព្រៃ​មិន​អាច​ទប់ស្កាត់បាន ទើប​រាជរដ្ឋាភិបាល​ស​ម្រេច​បង្កើតឲ្យមាន​គណះកម្មកា​រទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​មាន​នាយ​ឧត្តមសេនីយ៍ឯក​ផ្កាយ​មាស​បួន សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុអហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន ក៍នៅ​តែ​ទប់ស្កាត់​និង​បង្ក្រាប​មិន​បាន​ដដែល ទើប​រាជរដ្ឋាភិបាល​ស​ម្រេច​បន្តរ​ប្រគល់​ភារកិច្ច​បន្ថែម​ទៀត​ឲ្យទៅ​ក្រសួង​បរិស្ថាន​ដើម្បី​សហការ​បង្ក្រាប ក៍នៅ​តែ​ទប់ស្កាត់​បង្ក្រាប​មិន​បាន​ដដែល គឺ​កាន់តែ​វិនាស​ហិនហោច​ព្រៃឈើ​កាន់តែខ្លាំង ទាំងនេះ​គឺ​បណ្តាល​មក​ពី​សមត្ថកិច្ច​ទាំងនោះ សហការ​គ្នា​រកស៊ី​តែម្តង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​វ​ឍ្ឃ​នះ​ស្រុក​សំបូរ​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ​ស្រុក​ព្រែក​ប្រសព្វ​ខេត្ត​ក្រចេះ បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារពត៌មាន​ថា ចំពោះ​លោក គុណ ពិដោ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ គឺជា​មនុស្ស​កំពូល​ហុត​ឈាម​ប្រជាពលរដ្ឋ​ណាស់ ព្រោះ​ថា​ពួក​យើង​(​ប្រភព​ខាងលើ​) រស់​នៅ​ទីនេះ គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ​ចំការ​បន្តិច​បន្ទួច​នោះទេ ហើយ​ពេលទំនេរ​ពី​ការងារ​ស្រែ​ចំកា​រក៍​ឈ្លាត​ទៅ​រកស៊ី​ដឹក​ធ្យូង​ដឹកអុស​យកទៅលក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខាង​ស្រុក​ក្រោម​(​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ស្រុក​កំចាយមារ ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​) ដើម្បី​បានកំ​រ៉ៃ​បន្តិចបន្ទួ​ចក្រាន់​ដូរ​បាយ​ហូប ប៉ុន្តែ​ត្រូវបាន​លោក គុណ ពិដោ ចាប់​គ្មាន​លើកលែង​ទេ បើ​យើង​គ្មាន​លុយ​បង់​ឲ្យ​គាត់​។​

​ពាក់ព័ន្ធ​ករណី​ចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ បើតាម​សំដី​របស់​សន្តិសុខ​យាម​ទ្វារ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​ប្រាប់​ក្រុម​អ្នក​សារពត៌មាន​ដែល​តាម​ទៅប្តិត​យក​រូបភាពដ​ល់​ទីនោះ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២៣​នេះ​ថា ពេលនេះ​មិន​ទាន់​មាន​បញ្ជា​ឲ្យ​បើកទ្វារ​រថយន្ត​នោះ​ដើម្បី​ពិនិត្យ​ឈើ​នោះទេ ព្រោះ​ជា​ថ្ងៃអាទិត្យ គេ​អត់​ធ្វើការ​ទេ​។​

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ បើ​យោង​ទៅតាម​សម្តី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​និយម​ហូប​កាហ្វេ ហើយ​តាមដាន​ពត៌មាន​នឹង​បទល្មើស​ព្រៃឈើ​បាន​ជជែក​គ្នា​ថា ពាក់ព័ន្ធ​និង​ចាប់​ឈើ​របស់​លោក​ដោយ​បើ​មិញ សង្ស័យ​គ្រាន់តែ​ជា​ល្ខោន​ស្ពិន​ភ្នែក​មហាជន​តែប៉ុណ្ណោះ មិនមែន​ជា​ការបង្ក្រាប​មែនទែនោះទេ យ៉ាងច្រើន​២​ទៅ​៣​ថ្ងៃ​ទៀត​គេ​ដោះលែង​វិញ​ហើយ ព្រោះ​ជា​របស់​មេព្រៃ​ដូចគ្នា គេ​មិន​អាច​ឲ្យ​ខូច​កិត្តិយស​ស្ថាបន​គេ​ទេ​?៕

Filed in: ព័ត៌មានជាតិ