សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដំរី​ស្លាប់​ ខំ​យក​ចង្អេរ​ទៅ​បាំង​ មេឃុំ​ដើរ​ចង្អុល​ដី​ពលរដ្ឋ​លក់​ឲ្យ​ឈ្មួញ​យ៉ាង អនាធិបតេយ្យ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ

ដំរី​ស្លាប់​ ខំ​យក​ចង្អេរ​ទៅ​បាំង​ មេឃុំ​ដើរ​ចង្អុល​ដី​ពលរដ្ឋ​លក់​ឲ្យ​ឈ្មួញ​យ៉ាង អនាធិបតេយ្យ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ

​ពលរដ្ឋ​ក្នុង​ភូមិ​ត្រាំ​ដុំ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្ត​ក្រចេះ ស្រែក​រក​ភាពយុត្តិធម៌ ន្ទា​ប់​ពី លោក យន់ សុខុន ប្រើ​តួនាទី​ជា​មេឃុំ ដើរ​ចង្អុល​ដី​ពលរដ្ឋ​លក់​ឲ្យ​ក្រុម​ឈ្មួញ យ៉ាង​អនាធិប្បតេយ្យ នេះ​បើ​តាម​ការ​ត្អូនត្អែ​ពី ពលរដ្ឋ​មួយ​គ្រួសារ រស់នៅ​ភូមិ​ត្រាំ​ដុំ បាន​បញ្ជាក់​ប្រាប់​មក​កាន់ អង្គភាព​ព័ត៌មាន​ខ្មែរ​ឦសាន​យើង​ថ្មីៗ

​លោក​មេឃុំ​វឌ្ឍន​: ហេតុអ្វី​នៅ​ពេល​ដែល​បាន​បុណ្យ​ស័ក​និង​តួនាទី​ហើយ មិន​ព្រម​បម្រើ​រាស្ត្រ​តាម តួនាទី​របស់​ខ្លួន​ទៅ ហេតុ​អ្វី​គ្រប់​គ្នា​ឲ្យតែបាន​តួនាទី​តែងតែ​ធ្វើបាប​រាស្ត្រ​បែប​ដូច្នេះ​ទៅ​វិញ​។

​តាម​ការលើកឡើង​របស់ លោក ឃឿន ខា និង​ពលរដ្ឋ​ឯ​ទៀត​បាន​រៀបរាប់​ទាំ​ឈឺចាប់​ថា ថ្មីៗ​កន្លងទៅ​នេះ​លោក យន់ សុខុន មេឃុំ វឌ្ឍនៈ​តែងតែ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ហួស​ព្រំដែន ដោយ​បាន​ដើរ​ចង្អុល​ដី​របស់​ពួក​គាត់​លក់​អោយ​ទៅ​ក្រុម​ឈ្មួញ​យ៉ាង​អនាធិប្បតេយ្យ ដោយ​គ្មាន​ខ្លាច​ញញឺត​ច្បាប់​សោះឡើយ ។

​គាត់​បន្ត​ទៀត​ថា ៖ សកម្មភាព​លក់​ដី​ព្រៃ​យ៉ាង​សកម្ម​កន្លងមក​គឺមាន​តែ​លោក​មេឃុំ​និង​បក្យពួក​លោកទេ ដែល​មាន​ឥទ្ធិពល​ធំជាងគេ គឺ​តាំងពី​លោក​មិន​ទាន់​ក្លាយ​ជា​មេឃុំ រហូត​បច្ចុប្បន្ន បាន​ក្លាយទៅជា​មេឃុំ ដោយ​កន្លងមក លោក​តែងតែ​ប្រើ​ឲ្យ​អ្នក​នេះ​ឈរ​ឈ្មោះ​លក់ ឱ្យ​អ្នក​នោះ​ឈរ​ឈ្មោះ​លក់ ជំនួស​លោក តែ​តាម​ការពិត​លោក​ជា​អ្នក​នៅ​ពីក្រោយ​ទាំងអស់ ។

​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​បញ្ជាក់​ទៀត​ដែរ​ថា ដោយសារតែ​លោក​លក់​ដី​ព្រៃ​ច្រើនពេក​នេះហើយ ទើប​កន្លែង​ខ្លះ​លោក​មិន​មាន​ដី​គ្រប់​សង​ទៅ​ក្រុម​ឈ្មួញ​ទាំងនោះ ម្ល៉ោះហើយ​ទើប​បង្ខំចិត្ត​ទន្ទ្រាន​ដី​ពលរដ្ឋ​ថែម​ដើម្បី​កាត់​ឲ្យ​ឈ្មួញ​បង្គ្រប់ ។

បាទ​ប្រិយមិត្ត​លោកអ្នក​នាង​ជា​ទី​មេត្រី​ទស្សនិកជន​ដែល​តែងតែ​តាមដាន​រាល់​ការផ្សាយ​របស់​អង្គភាព​យើង ខាងលើ​នេះ​គ្រាន់តែ​ជា​ការរៀបរាប់​ខ្លះៗ​ដែល​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ត្រាំ​ដុំ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ​ខេត្ត​ក្រចេះ បាន​រៀបរាប់​មកកាន់​អង្គភាព​សារព័ត៌មាន​យើង​តែ​ប៉ុណ្ណោះ​។ ជុំវិញ​រឿងនេះ​ទៀតសោត​អង្គភាព​យើង​ក៏​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​មេឃុំ​ផងដែរ តើ​រឿង​នេះ​ជា​ការពិត​ដែរ​ឬ​យ៉ាងណា ឬ​ថា​នេះ​ជា​ការ​ពិត​មែន ? ចុះ​បើ​សិន​ជា​ការពិត​វិញ ? តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​មាន​ចំណាត់ការ​ដែរ​ឬ​យ៉ាងណា ? ឬ​មួយ​ក៏​ទុក​ឱ្យ​មន្ត្រី​គ្រាប់​ល្ពៅ​នេះ​បន្ត​សកម្មភាព​បែប​នេះរ​ហូត​តទៅ ?

​ជុំវិញ​ការ​ត្អូញត្អែ​ល​និង​ការរៀបរាប់​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ដែរ លោក យន់ សុខុន មេឃុំ​វឌ្ឍនៈ អង្គភាព​ខ្មែរ​ឦសាន​យើង​ក៏​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​កា​លប​ពីថ្ងៃ​អង្គារ ទី ១៧ ខែតុលា ឆ្នាំ 2023 វេលា​ម៉ោង 1:40 នាទី​រសៀល​តាមរយៈ​ទូរ​សព្ទ​លេខ 097 8288488 ជាច្រើន​ដង​ដែរ តែ​ពុំ​មាន​អ្នកទទួល ។

​ទោះ​យ៉ាងនេះក្តី អង្គភាព​យើង​នៅតែ​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​លោក​យន់ សុខុន មេឃុំ​វឌ្ឍនៈ​គ្រប់ពេលវេលា​រាល់​ម៉ោង​ធ្វើការ​តាម​ច្បាប់​នៃ​របប​ផ្សារ​ព័ត៌មាន ៕

Filed in: ព័ត៌មានជាតិ