សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ថា ការរុករក​រ៉ែ​មាស​នៅ​ក្នុង​ព្រៃ​ឡ​ង់ គឺ​បាន​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន​ចំនួន​៦០​ម៉ឺន​រៀល សម្រាប់​ម៉ាស៊ីន​ខួង​ដី​១​គ្រឿង​!

ពលរដ្ឋ​ថា ការរុករក​រ៉ែ​មាស​នៅ​ក្នុង​ព្រៃ​ឡ​ង់ គឺ​បាន​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន​ចំនួន​៦០​ម៉ឺន​រៀល សម្រាប់​ម៉ាស៊ីន​ខួង​ដី​១​គ្រឿង​!

(​ក្រចេះ​)៖ ក្រុម​ពលរដ្ឋ​ដែល​កំពុង​រុករក​រ៉ែ​មាស នៅ​តំបន់​”​ព្រៃ​ឡង់​”​ក្នុង​ភូមិសាស្ត្រ​សោម​ដេប៉ូ ដែល​ជា​ភូមិ​ឧបសម្ព័ន្ធ​នៃ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​ បាន​អះអាង​ដូចៗ​គ្នា​ថា មូលហេតុ​ដែល​ពួកខ្លួន អាចធ្វើ​សកម្មភាព​រុករក​រ៉ែ​មាស​នៅ​តំបន់​នេះ​បាន ក៏​ព្រោះតែ​ពួកគាត់ បាន​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន​ចំនួន​៦០​ម៉ឺន​រៀល សម្រាប់​ម៉ាស៊ីន​ខួង​ដី​១​គ្រឿង​..!​។​ ពោល​គឺ ការបង់​លុយ​ទាំង​នោះ​មន្ត្រី​បរិស្ថាន មិន​មក​យក​ផ្ទាល់​ខ្លួន​ឯង​ទេ ដោយ​តម្រូវឱ្យ​លោក​មេភូមិ​យាវ ជា​អ្នកដើរ​ប្រមូល​ជំនួស​..!​។​

​បច្ចុប្បន្ន ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​ចេញពី​ព្រៃ​មក​ផ្ទះ ដើម្បី​ធ្វើបុណ្យ​ក្នុង​រដូវ​បិណ្ឌ​-​ភ្ជុំ នោះទេ ព្រោះ​ពុំ​មាន​លុយ​គ្រប់​ចំនួន​សម្រាប់​បង់​ឱ្យ​មន្ត្រី​បរិស្ថាន​..!​។​ ​ករណី​នេះ​មន្ត្រី​ជំនាញ​បរិស្ថាន មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​…!​។​

​ជុំវិញ​រឿងរ៉ាវ​នេះ កាលពី​ថ្ងៃ​ទី​០៦.១០.២០២៣ ក្រុម​ពលរដ្ឋ​ដែល​កំពុង​រុករក​រ៉ែ​មាស នៅ​ចំណុច​ខាងលើ​។​
​បានបញ្ជាក់​ថាៈ ពួក​ខ្លួន​ពិតជា​បាន​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន ចំនួន​៦០​ម៉ឺន​រៀល សម្រាប់​ម៉ាស៊ីន​ខួង​ដី​១​គ្រឿង​ប្រាកដ​មែន​!​ ជា​ថ្នូរ​និង​ការអនុញ្ញាត​ឱ្យ​ពួកគាត់ ខួង​ដី​ចម្រាញ់​រុករក​រ៉ែ​មាស អំឡុង​រដូវវស្សា ដោយ​មាន​លោក ពៅ រិទ្ធ មេភូមិ​យាវ ជា​អ្នក​មក​យក​លុយ​ផ្ទាល់​…!​។​

​ពលរដ្ឋ​បន្តថា បើ​ពួកគាត់​មិន​ព្រម​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន តាមរយៈ​លោក​មេភូមិ​ទេ គឺ​ពួកខ្លួន​មិន​អាច​រុករក​រ៉ែ​មាស​បាន​ឡើយ ដោយ​ប្រឈម​នឹង​ត្រូវ​ហាមឃាត់​ឬ​ចាប់ខ្លួន​!​។​ ម្លោះ​ហើយ​ទើប​ម្នាក់ៗ ត្រូវ​បង្ខំចិត្ត​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន តាម​ការទាមទារ និង​តាមរយៈ​លោក​មេភូមិ រហូតមក​.!​។​

​ក្រុម​អ្នករុករក​រ៉ែ​មាស បញ្ជាក់ទៀតថាៈ បច្ចុប្បន្ន មាន​ពលរដ្ឋ​រាប់​រយ​គ្រួសារ ប្រើ​ម៉ា​ស៊ី​ខួង​ដី​ជិត​១០០​គ្រឿង​.!​។​
​កំពុង​ធ្វើ​សកម្មភាព ខួង​ដី​និង​បូម​ដី នៅ​ទីតាំង​ក្បែរៗ​គ្នា ក្នុង​ភូមិសាស្ត្រ​សោម​ដេប៉ូ ដែល​ជា​ភូមិ​ឧបសម្ព័ន្ធ​នៃ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​ដើម្បី​ចម្រាញ់​រុករក​រ៉ែ​មាស យ៉ាង​គគ្រឹកគគ្រេង​បំផុត​…! ។​ បណ្ដាលឱ្យ​ដី​ព្រៃ​ឡ​ង់ នៅ​តំបន់​នោះ ក្លាយ​ជា​រណ្ដៅ​ក្រហេងក្រហូង សុស​ដី ដូច​រន្ធ​បាយខុម​ទៅហើយ​។​

​ជា​ការឆ្លើយតប នៅ​ថ្ងៃ​ទី​០៨.១០.២០២៣ លោក ពៅ រិទ្ធ មេភូមិ​យាវ បាន​ថ្លែង​បដិសេធថា លោក​មិន​បាន​យក​លុយ​ពី​ពលរដ្ឋ​អ្នករុករក​រ៉ែ​មាស​នោះទេ​។​

​ពិត​ប្រាកដ​ណាស់​ដែន​ជម្រក​ព្រៃ​ឡ​ង់ ក្រោម​ការគ្រប់គ្រង​របស់លោក សាំង សា​ខន មិន​សរសើរ ពិតជា​ចម្លែក ។ មាន​តែ​ឈ្មោះ​ព្រៃ​ឡង់​នោះទេ ចំណែក​ព្រៃឈើ សម្បត្តិ​ធនធានធម្មជាតិ​មួយ​រយៈពេល​នេះ ហាក់​រលាយ​ហិនហោច​អស់ហើយ ។ កុំ​ថា​បទល្មើស​ព្រៃឈើ​.​សូម្បី​តែ​ក្រុម​ឈ្មួញ​កំពុងតែ​សម្រុក​ជីក​មាស​នៅក្នុង​ដែន​ជម្រក​ព្រៃ​ឡ​ង់​.​ក៏​កំពុង​រីក​រាល​ដុះ​ដូច​ផ្សិត​ផងដែរ ។​

​ឬ​មួយ​ក៏​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ មិន​ហ៊ាន​បង្ក្រាប ឬ​មាន​វិធានការ​ទៅលើ​នាយក​ដែន​ជម្រក​គ្រប់គ្រង​ព្រៃ​ឡង់​បើ​ទោះបី​មាន​រឿងអាស្រូវ​ឬ​កងកម្លាំង​ថ្នាក់​ជាតិ​ចុះ​មក​បង្ក្រាប​នៅក្នុង​ដែន​គ្រប់គ្រង​របស់​លោក សាំង សា​ខន ឃើញជាក់ស្ដែង​យ៉ាងណាក៏ដោយ នៅ​តែ​ក្រសួង​បរិស្ថាន​ពុំមាន​វិធានការ​ដក​មន្ត្រី​រូប​នេះ​ចេញ​ទាល់តែសោះ ។​

​ខេត្តក្រចេះ​ជាក់ស្ដែង​ថ្ងៃទី 6 ខែតុលា ឆ្នាំ 2023 ចំណុច​ទីតាំង​ក្រុម​ឈ្មួញ​ដឹកឈើ​
​ចំណុច​ទី លេខ​និយាម​ការ​.1 48p WV84155210
​ចំណុច​ទី 2 លេខ​និយាម​ការ​.48pWV994026945
​និង​ទីតាំង​បូម​មាស​មាន​លេខ​យាមកាម 48p.WV7821127653 ..

​ក្រុមការងារ​អ្នកសារព័ត៌មាន​អង្គភាព​យើងខ្ញុំ​បាន​ចុះ​ទៅដល់​ចំណុច​ភូមិ​សោម​.​ដេប៉ូ ជា​ភូមិ​ឧបសម្ព័ន្ធ​ភូមិ​យាវ​នៅក្នុង​កណ្ដាល​ដែន​ជម្រក​ព្រៃ​ឡង់ ជា​ព្រៃ​អនុក្រឹត្យ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា នៅពេល​នោះ​បាន​ឃើញ​ពិតប្រាកដ​ជាក់ស្ដែង មាន​ការដឹកជញ្ជូន​អនុផល​បទល្មើស​ព្រៃឈើ​ចេញពី​ព្រៃ​ដែន​ជម្រក​ព្រៃ​ឡង់​កំពត​គយ​និង​ក្រុម​ឈ្មួញ​បូម​មាស​យ៉ាង​អនាធិបតេយ្យ​រាប់​សិទ្ធិ​ម៉ាស៊ីន​ពុំ​មាន​សំណាក់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​នោះ​គឺ​នៅក្នុង​ដែន​ជម្រក​ព្រៃ​ឡង់​ក្រោម​ការគ្រប់គ្រង​របស់​លោក​សាំង​សា​ខន​ត្រូវ​ជា​នាយក​ដែន​ជម្រក​ព្រៃ​ឡង់​ហើយ​ត្រូវ​ជា​ប្រធាន​ស្នាក់ការ​កំពត​គយ​តែម្ដង​។​

​គឺ​ក្រុម​ឈ្មួញ​កំពុងតែ​មាន​ភាពសំបូរ​សប្បាយ​ការកាប់បំផ្លាញ​និង​ដឹកជញ្ជូន​អនុផល​បទល្មើស​ព្រៃឈើ​និង​ជីក​បូម​មាស​.​យ៉ាង​អនាធិបតេយ្យ​.​ដែល​ចំណុច​ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​កំពុងតែ​បូម​មាស​នោះ​..​គេ​ហៅ​ទួល​តា​ប៉ុក​.​ក្បែរ​ជាប់​និង​ភូមិ​សោម​.​ដេប៉ូ​ត្រូវជា​ភូមិ​ឧបសម្ព័ន្ធ​ភូមិ​យាវ​
​ឯ​ចំណែក​មួយ​ចំណុច​ទៀត គេ​ហៅ​វាល​បែក​ចាន​និង​មួយ​ចំណុច​ទៀត គេ​ហៅ​ចុង​អូយ​កន្លែង​បី​ចំណុច​..​នេះ​តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​បូម​មាស​នោះ​គាត់​ថា​ក្នុង​មួយ​កន្លែង​មិនតិច​ពី 20 ទៅ 30 ម៉ាស៊ីន​បូម​មាស​នោះ​ទេ​បើ​គិតថា​ទាំង​បី​កន្លែង​នេះ​ជិត 100 ម៉ាស៊ីន​ចំណែក​ក្រុម​អ្នក​បូ​មាស​ទាំង​បី​ចំណុច​ដូច​ខាងលើ​នេះ​គាត់​បាន​បញ្ជាក់ឲ្យ​ក្រុមការងារ​អ្នកសារព័ត៌មា​ន​អង្គភាព​យើងខ្ញុំ​បាន​ដឹងថា​មុន​នឹង​គាត់​ចូល​មក​ដាក់​ម៉ាស៊ីន​បូម​មាស​.​គាត់​តម្រូវការ​បង់លុយ​ទៅ​ឲ្យ​លោក​សាំ​សា​ខន​ប្រធាន​ស្នាក់ការ​កំពត​គយ​ក្នុង​ម៉ាស៊ីន​មួយគ្រឿង 60 ម៉ឺន​រៀល​គ្រប់​គ្នា​តែ​ម្ដង​តាមរយៈ​លោក​រិទ្ធិ​ជាមេភូមិ​សោម​ដេប៉ូ​ដែល​ជា​ភូមិ​ឧបសម្ព័ន្ធ​ភូមិ​យាវ​ដែរ​ទទួល​លុយ​ទៅឲ្យ​បរិស្ថាន​បើ​ក្រុម​ម៉ាស៊ីនបូមមាស​ទាំងអ​ស់​មិន​បាន​បង់​លុយ​ទៅ​ឱ្យ​បរិស្ថាន​ដែល​ជា​ប្រធាន​ស្នាក់ការ​កំពត​គយ​លោក​សាំង​សា​ខននោះ​តែងតែ​លោក​រិទ្ធ​ជាមេភូមិ​សោម​ដេប៉ូ​ត្រូវ​ជាភូមិ​ឧបសម្ព័ន្ធ​ភូមិ​យាវ​កំពង់ចាម​ស្រុក​សំបូរ​រូបនេះ​តែងតែ​ទៅ​គម្រាម​ប្រជាពលរដ្ឋ​ថា​បើ​មិន​ឲ្យ​លុយ​ទៅ​គេ​យក​ទៅឲ្យ​បរិស្ថាន​នោះ​ទេ​ប្រាកដ​ជា​បរិស្ថាន​មក​ដុត​ម៉ាស៊ីន​បូម​មាស​នោះ​ចោល​ភ្លាមៗ​តែម្ដង​នេះ​តាម​ការ​អាង​ពី​ប្រជាពលរដ្ឋ​សូម​ស្ដាប់​សំឡេង​ប្រជាពលរដ្ឋ ។​

​ឯ​ចំណែក លោក រិទ្ធ ជា​មេ​សោម​ដេប៉ូ ដែល​ជា​ឧបសម្ព័ន្ធ​ភូមិ​យាវ ក្រុមការងារ​យើងខ្ញុំ​ព្យាយាម​ចុច​ទូរ​សព្ទ​ទៅ​លោក​ពុំ​ចូល​ទាល់តែសោះ​លេខ​ទូរស័ព្ទ​មេភូមិ​សោម​ដេប៉ូ​090408659 ចំណែក​ប្រធាន​នាយក​ដែន​ជម្រក​ស្នាក់ការ​កំពត​គយ លោក សាំង សា​ខន ក្រុមការងារ​សុំ​ធ្វើការ​សម្ភាសន៍​តាម​ទូរ​សព្ទ​ដៃ​នៅ​ព្រឹក​ថ្ងៃទី 7 ខែ តុលា​ឆ្នាំ 2023 គាត់​បាន​លើកឡើង​ថា គាត់​ពុំ​បាន​ចាត់​ឱ្យ​ភូមិ​សោម​ដេប៉ូ​ឈ្មោះ​លោក​រិទ្ធិ​នេះ​ទៅ​ជម្រិត​ទារលុយឬ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​បូម​មាស​នោះ​ទេ ព្រោះ​រឿង​នេះ​ជា​រឿង​មិន​ពិត ព្រោះ​កន្លងមក​លោក សាំង សា​ខន តែងតែ​ចាត់​កម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន​ទៅ​ធ្វើ​ការណែនាំ​ប្រជាពលរដ្ឋ​មិន​ឲ្យ​បូម​មាស​កុំ​ឲ្យ​ប៉ះពាល់​ទៅដល់​សម្បត្តិ​ធនធានធម្មជាតិ​និង​មួយចំនួន​ទៀត​លោក​សាំង​សាខ​ឲ្យធ្វើ​កិច្ចសន្យា​តែម្ដង​។​

​នេះ​សម្រាប់​ប្រធាន​ស្នាក់ការ​កំពត​គយ​បាន​ធ្វើ​ការបកស្រាយ​តាមរយៈ​ទូរ​សព្ទ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​យើងខ្ញុំ​អំពី​កម្ម​ភាព​បូម​មាស​។​

​តែបើ​យើង​ងាក់​ទៅ​មើល​ពី​សកម្មភាព​បទល្មើស​ព្រៃឈើ​ការកាប់បំផ្លាញ​និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ​តាមរយៈ​ម៉ូតូ​និង គោយន្ត​កន្ត្រៃ​ដែល​ចេញពី​ចំណុច​ទំពាំង​ទា​ចំណុច​ភូមិ​សោម​ដេប៉ូ​និង​ចំណុច​ជាប់​សៀ​រ​ក្បែរ​ស្នាក់ការ​កំពត​គយ​ក្រោម​ការគ្រប់គ្រង​របស់​លោក​សាំង​សា​ខន​និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​វិញ​ដែល​កំពុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ផ្ទុយទៅវិញ​ការដឹកជញ្ជូន​អានុ​ផល​បទល្មើស​ព្រៃឈើ​និង​ការ​បូម​មាស​ខុស​ច្បាប់​យ៉ាង​អាណាធិបតេយ្យ​ទាំងបី​ចំណុច​ដូច​ខាងលើ​នេះ​នៅតែ​បន្ត​កើតមាន​។​

​ចំណែក​បើ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ដែន​ក្រោម​ការគ្រប់គ្រង​របស់​លោក​សាំ​សា​ខន​ប្រធាន​ស្នាក់ការ​កំពត​គយ​ត្រូវ​តែ​ចូល​ជម្រាប​ទៅ​បរិស្ថាន​ជា​មុន​សិន​បាន​អាច​ចូល​បាន​បើ​អ្នក​សា​ព័ត៌មាន​ណា​ចូលទៅ​នៅក្នុង​ព្រៃ​ដែន​ក្រោម​ការគ្រប់គ្រង​របស់ព្រៃ​ឡង់​នោះ​ដោយ​មិន​បាន​ប្រាប់​មុន​ពិសេស​ជាង​គេ​ចូល​ទៅ​ដែន​ជម្រក​ក្រោម​ការគ្រប់គ្រង​របស់​លោក​សាំង​សា​ខន​ប្រាកដ​ជា​លោក​ប្រើ​កូនចៅ​មិន​ក្រោម​ពី​ជិត 10 នាក់​នោះ​ទេ ​ឲ្យទៅ​ហៅ​អ្នកសារព័ត៌មាន​ចូលម​ក​ជួប​គេ​ភ្លាមៗ​តែម្ដង​៕

Filed in: ព័ត៌មានជាតិ