សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​អនិកជន​ខ្មែរ​អាមេរិកកាំង​ម្នាក់​ត្រូវ​ជនសង្ស័យ​ចាក់​ចំ​ខ្លួន​៤​កាំបិត​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក​

បុរស​អនិកជន​ខ្មែរ​អាមេរិកកាំង​ម្នាក់​ត្រូវ​ជនសង្ស័យ​ចាក់​ចំ​ខ្លួន​៤​កាំបិត​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក​

បាត់ដំបង​៖ បុរស​អនិកជន​ខ្មែរ​អាមេរិកកាំង​ម្នាក់​ត្រូវ​ជនសង្ស័យ​រួម​តុ​ផឹកស៊ី​ចាក់​ចំ​ខ្លួន​៤​កាំបិត​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនីក​ ​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី នា​រំលង​អធ្រា​តចូល​ថ្ងៃទី​៤​ខែ​កញ្ញា​ឆ្នាំ​២០១៦ ​នៅ​ចំនុច​ហាង​ហែរ​ប៊ី​ដ្រា​ហ្គ​ន​ក្រុមទី​៤ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ប្រភព​ពី​ជនបរទេស​បានឲ្យ​សមត្ថកិច្ច​ថា​ជនសង្ស័យ​ឈ្មោះ វង ភេទ​ប្រុស អាយុ​ប្រហែល​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខាងត្បូង​ស្នងការ​ខេត្ត ក្រុមទី​១០ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​យក​កាំបិត ​ចាក់ លើ​ជនរងគ្រោះ ​ឈ្មោះ សេក សាវឿន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជា​អនិកជន​ខ្មែរ​អាមេរិកកាំង​មុខរបរ សាក់​រូប (​មក​រស់នៅ​ស្រុក​ខ្មែរ​រយៈពេល​៤​ឆ្នាំ​)​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ខាងលើ យក​កាំបិត​ចាក់​ត្រូវ​ខ្លួន​ជនរងគ្រោះ​ចំនួន​៤​កាំបិត​ហើយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សុវណ្ណ​ត្រូវបាន​ស្លាប់​។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ប្រាប់ថា​ចំពោះ​មុខសញ្ញា​យើង​កំណត់​បាន​នឹង​ច្បាម​តាម​បេន​រថយន្ត​នឹង​ផ្ទះ​របស់​ជន​សង្ស័យ ៕​

 

 

IMG-20160904-WA0010 IMG-20160904-WA0011

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម