ខេត្តមណ្ឌលគិរី÷ថ្ងៃទី០៥ខែតុលា២០២៣ តាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិអន្ត្រះឃុំអរបួនលើ ស្រុកកោះញែក បានដើរទៅឃ្វៀលគោនៅចំនុចទួលត្រពាំងរ៉ាពេត ប្រទះឃើញដីមួយកន្លែងមានស្នាម គេកាប់ក្រៀវឈើជាច្រើនហត្ថតាយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់រាប់សិបហត្ថតា ។
ករណីនេះលោក ហាន សុខនមេឃុំអរបួនលើបានឲ្យដឹងថា ចាំលោកសួរទៅលោក ធឿនង៉ែត ប្រធានសហគមន៍សិន។
អ្នកសារពត៌មានបានខលទៅលោក ធឿន ង៉ែត ប្រធានសហគមន៍ បានអោយដឹងថា ដីដែលសហគមន៍គ្រប់គ្រងមានចំនួន ២៧០០ហ.ត ។
ជនខិលខូចចូលមកកាប់ទន្ទ្រាន និងក្រៀវដើមឈើអស់ប្រហែលជាង ៣ហ.ត បច្ចុប្បន្នលោកកំពុងបន្តតាមដានវែកមុខជនខិលខូចយកមកផ្ដន្ទាទោសតាមផ្លូវច្បប់?៕